**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

សម្តេចប្រធានរដ្ឋសភា ស្វាគមន៍អ្នកវិនិយោគទុនបារាំងដែលគ្រោងនាំផលិតផលមានគុណភាពខ្ពស់ និងតម្លៃសមរម្យមកលក់នៅកម្ពុជា

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនបារាំង ដឹកនាំដោយ លោក ហ្រ្វង់ស័រ ហ្គេស (FRANÇOIS GUEZ) នាយកប្រតិបត្តិនៃក្រុមហ៊ុន ភីអិល វីស្តា (PL Vista) និង ប៊ីវាយ វីស្តា (BY Vista) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

លោក ហ្រ្វង់ស័រ ហ្គេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានឆ្លៀតពេលដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ របស់លោកនៅក្នុងឱកាសនេះ។

លោកនាយកក្រុមហ៊ុន បានបង្ហាញក្តីរីករាយ និងអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា និងបានបង្ហាញនូវមនោសញ្ចេតនាជ្រាលជ្រៅជាមួយពលរដ្ឋកម្ពុជា។

ឆ្លៀតនៅក្នុងឱកាសនោះ លោក ហ្រ្វង់ស័រ ហ្គេស ក៏បានចួលរួមសម្តែងការសោកស្តាយ និងក្តីកង្វល់ជាខ្លំាងជាមួយសម្តេចប្រធាន ក៏ដូចជាមួយពលរដ្ឋកម្ពុជា ចំពោះបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានធ្វើឱ្យមានបាត់បង់ជីវិត បង្កផលលំបាកយ៉ាងធ្ងន់ធ្ងរ និងខូចខាតជាច្រើន ដល់ពលរដ្ឋកម្ពុជា។

លោក ហ្រ្វង់ស័រ ហ្គេស មានការជឿជាក់ថា ជ័យជំនះនឹងផ្តល់ជូនអ្នកស្លូតត្រង់ និងត្រឹមត្រូវ។ ទោះជាយ៉ាងណា លោកបានអះអាងថា បញ្ហានៅតាមព្រំដែននេះ មិនមែនជាឧបសគ្គដល់ការវិនិយោគ និងការធ្វើដំណើររបស់គណៈប្រតិភូលោកមកកាន់កម្ពុជា នោះឡើយ។

តាមគម្រោង លោក ហ្រ្វង់ស័រ ហ្គេស នឹងនាំចូលផលិតផលរបស់ប្រទេសបារំាងជាច្រើនមុខ មានដូចជាផលិតផលផ្នែកអនាម័យ សុខភាព សម្ភារៈប្រើប្រាស់ និងគ្រឿងសំអាង មកលក់នៅកម្ពុជា។ ក្នុងដំណាក់កាលដំបូងក្រុមហ៊ុននឹងនាំទំនិញប្រមាណ៤០០ មុខ ហើយនឹងពង្រីកដល់១ពាន់មុខ នាពេលអនាគត។ អាជីវកម្មរបស់ក្រុមហ៊ុនលោកនឹងផ្តើមដំណើរការនៅដើមឆ្នាំ២០២៦ ឆាប់ៗនេះ។

លោកបានបញ្ជាក់ថា ទំនិញទំាងអស់នឹងនាំចេញពីរោងចក្រផ្ទាល់នៅប្រទេសបារំាង ហើយការនាំចេញផ្ទាល់ពីរោងចក្រមកលក់លើទីផ្សារកម្ពុជានេះ នឹងធ្វើឱ្យតម្លៃលក់នៅកម្ពុជា ប្រហាក់ប្រហែលនឹងការលក់នៅលើទីផ្សារក្នុងប្រទេសបារំាងដែរ។

សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍ និងមានសេចក្តីសោមនស្សរីករាយ ចំពោះវត្តមានរបស់គណៈប្រតិភូក្រុមវិនិយោគិនបារាំង ដែលអញ្ជើញមកបណ្តាក់ទុននៅកម្ពុជា។

សម្តេចបានគូសបញ្ជាក់ថា ការវិនិយោគនេះ គឺស្របពេលដែលសភាពាណិជ្ជកម្ម និងឧស្សាហកម្មរបស់បារាំងនៅកម្ពុជាទើបបានផ្សព្វផ្សាយសៀវភៅមគ្គុទេ្ទសក៍ស្តីពី “ការធ្វើធុរកិច្ចនៅកម្ពុជាសម្រាប់ឆ្នាំ២០២៥-២០២៦) កាលពីខែវិច្ឆិកាកន្លងទៅ។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីទំនាក់ទំនងដ៏ល្អ និងជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងបារំាង។ ក្នុងរយៈពេលចុងក្រោយ ទំនាក់ទំនងនេះបានវិវឌ្ឍន៍ឈានឡើងគួរកត់សម្គាល់ និងបានក្លាយជា ភាពជាដៃគូដ៏រឹងមាំ និងធន់។ ទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំងនឹងត្រូវដំឡើងកម្រិតទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” ក្នុងពេលឆាប់ៗ ខាងមុខនេះ។

សម្តេចបានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា និងពលរដ្ឋបារំាងមានមនោសញ្ចេតនាជិតស្និទ្ធជាមួយគ្នា។ ពលរដ្ឋកម្ពុជាមានការជឿជាក់លើសេវាកម្ម និងគុណភាពផលិតផលរបស់បារំាង ដូចជាវិស័យសុខាភិបាលជាដើម។

សម្តេចបានលើកឡើងថា ការវិនិយោគនៅពេលនេះ ជាពេលវេលាដ៏សមស្របមួយ ដោយហេតុថា ពលរដ្ឋកម្ពុជាត្រូវការផលិតផលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ មកប្រើប្រាស់ ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះមិត្តបារាំង ក្នុងនោះវិស័យធុរកិច្ច និងវិនិយោគិនបារាំង ដែលបានរួមចំណែកបង្កើត និងផ្តល់ការងារ ផ្លាស់ប្តូរជំនាញ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលជាមូលដ្ឋានគ្រឹះ ដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព។ បារាំងក៏ជាដៃគូពាណិជ្ជកម្មធំទី២ របស់កម្ពុជាផងដែរ។ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២៣ មានចំនួន ៥១៥.២១ លានដុល្លារអាមេរិក ហើយកាលពីឆ្នាំ២០២៤ កន្លងទៅ ទំហំពាណិជ្ជកម្មសម្រេចបានជាង ២០៦ លានដុល្លារអាមេរិក។

សម្តេចបានបញ្ជាក់ថា ទោះជាទំហំពាណិជ្ជកម្មទ្វេភាគីមានលក្ខណៈល្អប្រសើរយ៉ាងណាក្តី ក៏ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀត ដែលគណៈប្រតិភូអាចសម្លឹងមើលឃើញ និងគួរជំរុញបន្ថែមទៀត។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានជម្រាបអ្នកវិនិយោគបារំាងថា រដ្ឋសភាកម្ពុជា បាននិងកំពុងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យមានភាពប្រសើរឡើងសម្រាប់បរិយាកាសវិនិយោគ អាជីវកម្ម និងពាណិជ្ជកម្ម តាមរយៈការកសាង និងអនុម័តនូវលិខិតបទដ្ឋានគតិយុត្ត ច្បាប់សំខាន់ៗ ព្រមទាំងការតាមដានត្រួតពិនិត្យ និងភាពជាតំណាងរបស់ប្រជាពលរដ្ឋ។
សម្តេចបានលើកទឹកចិត្តថា សូមឱ្យអ្នកវិនិយោគបរទេសកុំសម្លឹងកម្ពុជា ត្រឹមតែកម្ពុជា។ សូមសម្លឹងមើលកម្ពុជាឱ្យហួសពីកម្ពុជា ពេលនោះនឹងឃើញថា កម្ពុជាមានវិសាលភាព និងសក្តានុពលធំទូលាយ។ កម្ពុជា គឺជាច្រកចូលទៅតំបន់មេគង្គ អាស៊ី អាគ្នេយ៍ និងតំបន់ដទៃផ្សេងទៀត។ ក្នុងនាមជាសមាជិកអាស៊ាន ដែលមានប្រជាពលរដ្ឋប្រមាណជា ៧០០លាននាក់ និងសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP ) ដែលមានប្រជាពលរដ្ឋប្រមាណជាង ១ ពាន់លាននាក់ ប្រការនេះធ្វើឱ្យកម្ពុជាមានសក្តានុពល និងលទ្ធភាពចូលទៅក្នុងទីផ្សារយ៉ាងទូលំទូលាយ៕

អត្ថបទដែលជាប់ទាក់ទង