**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

កម្ពុជាជម្រាបជូនសភាអឺរ៉ុបពីការឈ្លានពានរបស់កងទ័ពថៃ មកលើអធិបតេយ្យកម្ពុជា និងស្នើសុំឱ្យជួយចាត់វិធានការសមស្របចំពោះការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរបំផុតដោយប្រទេសថៃនេះ

ភ្នំពេញ៖ ឯកឧត្តម ទី សុគន្ធ លេខាគណៈកម្មការទី៥នៃរដ្ឋសភា និងជាអនុប្រធានក្រុមសមាជិកសភាអាស៊ីអាគ្នេយ៍ប្រឆាំងអំពើពុករលួយ(SEAPAC) បានអញ្ជើញចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ប្រឆាំងអំពើពុករលួយជាមួយសភាអឺរ៉ុប (European Parliament) នៅទីក្រុងប្រ៊ូសែល ប្រទេសប៊ែលហ្ស៊ិក ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ២០២៥។

ក្រៅពីការផ្លាស់ប្តូរបទពិសោធន៍លើការងារប្រឆាំងអំពើពុករលួយជាមួយស្ថាប័នជំនាញនានារបស់សហភាពអឺរ៉ុប ឯកឧត្តមបានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម Martin HOJSÍK សមាជិកសភាអឺរ៉ុបនិងជាអនុប្រធានសភាអឺរ៉ុប ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ (ASEAN និង AIPA) នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយឯកឧត្តម ទី សុគន្ធ បានជម្រាបជូនឯកឧត្តមអនុប្រធានសភាអឺរ៉ុបពីការឈ្លានពានរបស់កងទ័ពថៃ មកលើអធិបតេយ្យជាតិនិងបូរណភាពទឹកដីកម្ពុជា ជាសមាជិកអាស៊ានដូចគ្នា យ៉ាងសាហាវឃោរឃៅបំផុត ដោយមិនបានគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ថ្ងៃ២៦ តុលា ២០២៥ ដែលបានចូលរួមផ្តួចផ្តើមគំនិត និងសម្របសម្រួល ដោយឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ជេ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់ វ៉ាអ៊ីប្រាហ៊ីម ប្រធានអាស៊ានឆ្នាំ២០២៥នោះទេ។

ឯកឧត្តម ទី សុគន្ធ ក៏បានស្នើសុំឱ្យមានការយកចិត្តទុកដាក់និងជួយចែករំលែកបទពិសោធន៍ដោះស្រាយបញ្ហាជំលោះរវាងប្រទេសសមាជិកសហភាពអឺរ៉ុប ពីឯកឧត្តម អនុប្រធានសភាអឺរ៉ុបផង។

បន្ទាប់មកនៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាសជួបជាមួយលោកជំទាវ Kajsa OLLONGREN តំណាងពិសេសសហភាពអឺរ៉ុបទទួលបន្ទុកសិទ្ធិមនុស្ស ឯកឧត្តម ទី សុគន្ធ ក៏បានលើកឡើងនិងស្នើសុំឱ្យមានការយកចិត្តទុកដាក់ និងវិធានការសមស្របចំពោះការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរបំផុតដោយប្រទេសថៃ ជាពិសេសកងទ័ពថៃ ដែលបាននិងកំពុងប្រព្រឹត្តយ៉ាងឃោរឃៅបំផុតមកលើប្រជាជនកម្ពុជានិងកងទ័ពកម្ពុជាផងដែរ។

ទន្ទឹមនេះ គណៈប្រតិភូកម្ពុជាក៏បានចែកផ្សាយញាត្តិថ្កោលទោសរបស់សភាកម្ពុជាចំពោះសង្រ្គាមឈ្លានពានរបស់ថៃមកលើព្រះរាជាណាចក្រកម្ពុជា ជូនដល់សមាជិកគណៈប្រតិភូសមាជិកសភាអាស៊ីអាគ្នេយ៍ប្រឆាំងអំពើពុករលួយ និងតំណាងសហភាពអឺរ៉ុប ដែលបានចូលរួមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង