ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំស្តីពីការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមក្នុងពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំស្តីពីការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ។
សិក្ខាសាលាខាងលើមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុកនៃខេត្តគោលដៅ រួមមាន៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះសីហនុ រួមទាំងតំណាងធនាគារពិភពលោក ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជននានា សរុបប្រមាណ១៥០រូប។
សូមជម្រាបជូនថា សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំស្តីពីការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា រៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារបន្តសម្រាប់ការអនុវត្តគម្រោង និងការចែករំលែកបទពិសោធល្អៗ អំពីវិធានការដោះស្រាយផលប៉ះពាល់បរិស្ថាននិងសង្គម នាអំឡុងពេលទីលានចាក់សំរាមថ្មីមិនទាន់បានសាងសង់រួចរាល់៕

