**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

លោក ដូណាល់ ត្រាំ មានគោលដៅ​ទប់ស្កាត់ការផ្ទុះជម្លោះជាមួយចិន ជុំវិញបញ្ហាតៃវ៉ាន់ក៏ដូចជាសមុទ្រចិនខាងត្បូង

បរទេស៖ ផែនការយុទ្ធសាស្រ្តថ្មីមួយរបស់សហរដ្ឋអាមេរិក បានបង្ហាញថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ មានគោលដៅ​ទប់ស្កាត់ការផ្ទុះជម្លោះជាមួយចិន ជុំវិញបញ្ហាតៃវ៉ាន់ក៏ដូចជាសមុទ្រចិនខាងត្បូង តាមរយៈការបង្កើនអំណាចយោធារបស់អាមេរិក និង​សម្ព័ន្ធមិត្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥។

រដ្ឋបាលរបស់លោក ត្រាំ បានបង្ហាញចេញវិធីសាស្រ្តឆ្លើយតបរបស់ខ្លួន ចំពោះបញ្ហាតៃវ៉ាន់ដែលជាបញ្ហាការទូតដ៏រសើបបំផុតមួយនៅលើពិភពលោក ក្នុងឯកសារយុទ្ធសាស្រ្តសន្តិសុខជាតិផ្លូវការ ដែលចេញផ្សាយកាលពីថ្ងៃសុក្រ។ វាកើតឡើងចំពេលដែល ទីក្រុងប៉េកាំងបង្កើនសម្ពាធលើតៃវ៉ាន់និងជប៉ុន ដោយដាក់ពង្រាយនាវាយោធាយ៉ាងច្រើនសម្បើម នៅពាសពេញដែនទឹកតំបន់អាស៉ីបូព៌ាក្នុងសប្តាហ៍នេះ ដែលជាការដំឡើងសាច់ដុំធំបំផុត គិតមកទល់បច្ចុប្បន្ន។

ឯកសារខាងលើបានលើកឡើងយ៉ាងដូច្នេះថា «ការទប់ស្កាត់ជម្លោះជុំវិញបញ្ហាតៃវ៉ាន់ ដែលប្រសើរបំផុតតាមរយៈការបង្កើនអំណាចយោធាលើសលប់ គឺជាអាទិភាពមួយ។ យើងនឹងកសាងអំណាចយោធា ដែលអាចរារាំងការរំលោភបំពានគ្រប់ទីកន្លែង នៅតំបន់លាតសន្ធឹងពីជប៉ុន រហូតដល់អាស៉ីអាគ្នេយ៍។ ប៉ុន្តែយោធាអាមេរិក មិនអាច ហើយក៏មិនគួរត្រូវធ្វើបែបនោះ តែម្នាក់ឯងឡើយ។ សម្ព័ន្ធមិត្តរបស់យើង ចាំបាច់ត្រូវតែបង្កើនការចូលរួមចំណែក ហើយ​សំខាន់បំផុតនោះ គឺចំណាយឱ្យច្រើនខ្លាំងមុន សម្រាប់កិច្ចប្រឹងប្រែងការពារខ្លួនរួមគ្នា។ ប្រការនេះនឹងពង្រឹងសមត្ថភាពរបស់​អាមេរិក ព្រមទាំងសម្ព័ន្ធមិត្ត ក្នុងការទប់ស្កាត់ការប៉ុនប៉ងណាមួយ ដែលចង់ដណ្តើមកាន់កាប់តៃវ៉ាន់ ឬជំហានណាមួយផ្សេងទៀត ដែលអាចធ្វើឱ្យការការពារដែនកោះនោះ ជារឿងមិនអាចទៅរួច»។

គួរបញ្ជាក់ថា ដោយចង់ស្វែងរកទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង លោក ត្រាំ ហាក់បានចៀសវាង​និយាយចំៗ អំពីរបៀបដែលរូបលោកនឹងឆ្លើយតប ចំពោះការកើនឡើងនៃភាពតានតឹងជុំវិញតៃវ៉ាន់។ វាផ្ទុយពីអតីតប្រធានាធិបតី លោក ចូ​ បៃដិន ដែលអំឡុងពេលកាន់អំណាចឆ្នាំ២០២១-២០២៥ ធ្លាប់បានលើកឡើងជាច្រើនដងថា អាមេរិកនឹងចូលការពារ​តៃវ៉ាន់ ប្រសិនបើចិនវាយលុក។

កាលពីខែមុន នៅពេលនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានធ្វើឱ្យចិនខឹងសម្បារជាខ្លាំង ដោយនិយាយថា ជប៉ុនអាចនឹងធ្វើអន្តរាគមន៍យោធា ក្នុងករណីចិនវាយតៃវ៉ាន់ លោក ត្រាំ ត្រូវគេរាយការណ៍ថា បានប្រាប់ឱ្យលោកស្រី កុំបង្កើនកម្តៅថែមទៀត ក្នុងជម្លោះជាមួយចិន។

យ៉ាងណាមិញ លោក ត្រាំ ទើបតែបានចុះហត្ថលេខាលើច្បាប់អាមេរិកមួយ ដែលតម្រូវឱ្យរដ្ឋបាលលោក ពិនិត្យជាប្រចាំទៅលើ​របៀបដែលខ្លួនធ្វើប្រាស្រ័យទាក់ទងជាមួយទីក្រុងតៃប៉ិ។ មិនតែប៉ុណ្ណោះ រដ្ឋបាលលោកក៏បានអនុម័តផងដែរ នូវការលក់គ្រឿងបន្លាស់យន្តហោះចម្បាំង និងយន្តហោះយោធាផ្សេងទៀតឱ្យទៅកោះតៃវ៉ាន់ ក្នុងតម្លៃ៣៣០លានដុល្លារ។ ទាំងនេះត្រូវបានទីក្រុងតៃប៉ិកមើលឃើញថា ជាសញ្ញានៃការគាំទ្រ។

ទន្ទឹមគ្នា លោក ត្រាំ បានជំរុញឱ្យ​ជប៉ុន​និងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្ត២ដ៏សំខាន់នៅក្នុងតំបន់ ប្រឹងប្រែងបង្កើនការចំណាយលើវិស័យយោធា៕

អត្ថបទដែលជាប់ទាក់ទង