**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឱ្យសហការីចុះពិនិត្យពីស្ថានភាពរស់នៅដល់ខ្នងផ្ទះ និងផ្តល់អំណោយដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ២១គ្រួសារ រស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បង្ហាញពីគុណតម្លៃ ការចូលរួមសន្សំសំចៃ និងការបណ្តុះភាពរឹងមាំនៃប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា ចេញពីការកែទម្រង់រដ្ឋបាលសាធារណៈ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចែកអំណោយសប្បុរិសធម៌របស់សមាគមឧកញ៉ាកម្ពុជា សរុបជាទឹកប្រាក់ជាង ១,១លានដុល្លារអាម៉េរិក ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំក្នុងខេត្តកំពង់ធំ**រដ្ឋមន្ត្រីកសិកម្ម៖ បច្ចុប្បន្នកម្ពុជាមិនត្រឹមតែផលិតស្បៀងគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញកសិផលបានទូទាំងពិភពលោក**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែកុម្ភៈ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺ “ល្អណាស់”**ឧបនាយករដ្ឋមន្ត្រី ស សុខា នឹងអញ្ជើញបំពេញទស្សនកិច្ចការងារនៅវៀតណាម ចាប់ពីថ្ងៃទី១៨-១៩ កុម្ភៈ**ឃាត់ខ្លួនជនជាតិចិនចំនួន ៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត នៅបរិវេណអគាររតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ**សភាអាមេរិកគូសបញ្ជាក់អំពីការបន្តធ្វេីការជាមួយរដ្ឋាភិបាលអាមេរិកដេីម្បីជំរុញការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងអាមេរិក-កម្ពុជា ឱ្យកាន់តែរឹងមាំ**ក្រុមហ៊ុន ICAP បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា**ក្រសួងព័ត៌មាន នឹងរៀបចំ «កម្មវិធីម៉ារ៉ាតុងដើម្បីមនុស្សធម៌» នៅថ្ងៃទី១៥ ខែមីនាខាងមុខ**ទំនាក់ទំនងកម្ពុជានិងអាមេរិក នៅក្នុងរយៈពេល៧៥ឆ្នាំមកនេះ បានផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក**រួមគ្នាដោះស្រាយបញ្ហាមូលដ្ឋាន៖ ពលរដ្ឋកុំដាំដើមគរ! អាជ្ញាធរកុំព្រងើយកន្តើយ!**ផ្ទះចំនួន ១០០ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានប្រគល់ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ**រដ្ឋមន្ត្រីក្រសួងអប់រំ ៖ AI នៅមិនទាន់ជំនួសលោកគ្រូអ្នកគ្រូ ដោយសារគ្មានបេះដូង និងមិនទាន់អាចមានសមត្ថភាពសម្រេចចិត្តជំនួសមនុស្សបាន**ថ្នាក់ដឹកនាំក្រសួងការងារ ជួបសំណេះសំណាលនិងផ្សព្វផ្សាយអំពីសេវា ប.ស.ស. ដល់កម្មករនិយោជិត នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ កៃ ដេ ហ្គាម៉ិន ឯ.ក ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣**រដ្ឋសភា នឹងពិភាក្សា និងអនុម័តលើសេចក្ដីព្រាងច្បាប់ចំនួន ២ នៅថ្ងៃទី១៨ កុម្ភៈ**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងការងារគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ**ក្រសួងបរិស្ថានកម្ពុជា រួមទាំងបណ្តាប្រទេសចំនួន៦ រៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីសិក្សារកដំណោះស្រាយធ្វើយ៉ាងណាបង្កាសត្វត្មាតពីការផុតពូជ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការងារគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ**បង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិវៀតណាម ៥នាក់ និងកាំភ្លើង៥ដើម ជាមួយគ្រឿងញៀនជិត ៥គីឡូក្រាម

តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខ ឯកឧត្តម យស់ សុន ដល់គេហដ្ឋាន នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំយុវជនគណបក្សថ្នាក់កណ្តាលតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅរសៀលថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០២២ បានដឹកនាំ ប្រតិភូផ្នែកឃោសនាអប់រំយុវ ជនគណបក្សថ្នាក់កណ្តាល សួរសុខទុក្ខ ឯកឧត្តម យស់ សុនសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាសម្តេច វិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានវ័យចាស់ ហើយមានជម្ងឺកំពុងព្យាបាលនៅគេហដ្ឋាននៅរាជធានីភ្នំពេញ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា-សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចលោកជំទាវ ឯកឧត្តម ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់រួមនិង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះ ឯកឧត្តមយស់ សុន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។

ឯកឧត្តមប្រធានប្រតិភូ បានលើកឡើងថាគណបក្សប្រជាជន កម្ពុជាតែងតែរក្សាចាស់បង្កើនថ្មី ហើយជានិច្ចជាកាលសម្តេច និងថ្នាក់ដឹកនាំគណបក្ស គ្រប់ជាន់ថ្នាក់ តែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ឥស្សរជនស្នេហាជាតិ ចាស់ព្រឹទ្ធាចារ្យ និវត្តន៍ជន និងសមាជិកសមាជិការគណបក្សទំាងអស់ដែលមានគុណបំណាច់ចំពោះ គណបក្ស និងប្រទេសជាតិ មាតុភូមិ។

ប្រតិភូយុវជថ្នាក់កណ្តាល បានសម្ដែងនូវមនោសញ្ចេតនានិងការគោរពដឹងគុណ កោតសរសើរដោយស្មោះចំពោះវីរៈភាព និងស្នាដៃដ៏ធំធេងជាច្រើនមិនអាចកាត់ថ្លៃបានរបស់ ឯកឧត្តម យស់ សុន ដែលបានចូលរួមចំណែកក្នុងការស្តារ-កសាង និង អភិវឌ្ឍន៍ប្រទេសជាតិ ជារៀងរហូតមក។ ដូចជាធ្លាប់បានបំពេញការងារជាប្រធានគណៈទាក់ទងការបរទេសមជ្ឈឹមបក្សពីឆ្នាំ១៩៨៤ដល់ឆ្នាំ១៩៩០ ជារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ពីឆ្នាំ១៩៩០ដល់ឆ្នាំ១៩៩២ ជាតំណាងរាស្ត្រពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០១៣ និងបន្តធ្វើជាប្រធានគណៈ ទាក់ទងការបរទេរបស់គណបក្សពីឆ្នាំ១៩៩២ដល់ឆ្នាំ២០១៩ហើយបច្ចុប្បន្នជាទីប្រឹក្សាសម្តេច វិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ។

ឯកឧត្តម ប្រធានប្រតិភូ និងសមាជិក ទាំងអស់បានចាត់ទុកគុណបំណាច់របស់ ឯកឧត្តម យស់ សុន នាពេលកន្លងមកជាកេរ្តិ៍ដំណែល និងជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយៗ បានរៀនសូត្រនិងអនុវត្តតាម ។

សូមរម្លឹកថា ឯកឧត្តមបណ្ឌិត ហ៊ុន ណែត ដែលជាថ្នាក់ដឹកនាំយុវជនគណបក្សថ្នាក់កណ្តាល តែងតែណែនាំដល់ថ្នាក់ដឹកនាំយុវជនគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់ចាស់ព្រឹទ្ធាចារ្យ ឥស្សរជនគណបក្សទំាងអស់ ដែលលោកកំពុងស្ថិតនៅក្នុងវ័យជរា ឬមានជំងឺត្រូវសហការគ្នាចុះសួរសុខទុក ផ្តល់កម្លំាងចិត្ត ជូនលោកជាប្រចាំ ពីព្រោះថា ចាស់ព្រឹទ្ធាចារ្យ រៀមច្បងជំនាន់មុន បានធ្វើពលីកម្មដ៏ធំធេងនិងសម្រេចបានសមិទ្ធផល ជាច្រើនសម្រាប់ប្រទេសជាតិ និងប្រជាជន ដែលយុវជនជាអ្នកបន្តវេនត្រូវសម្ដែងការដឹងគុណចំពោះថ្នាក់ដឹកនាំជំនាន់មុន ហើយខិតខំថែរក្សា មរតកដ៏ថ្លៃថ្លា និងកសាងឱ្យបាននូវសមិទ្ធផលថ្មីៗ បន្ថែមទៀត។

ក្នុងឱកាសដ៏មានអត្ថន័យនេះដែរឯកឧត្តម ចាយ បូរិន រួមជាមួយសមាជិកផ្នែកឃោសនាអប់រំ យុវជនគណបក្សថ្នាក់កណ្តាលបានប្រគល់ជូន វត្ថុអនុស្សារីយ៏និងថវិការ របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនឯកឧត្តម យស់ សុន និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា ឯកឧត្តមយស់ សុន ឆាប់បានជាសៈស្បើយពីជំងឺដង្កាត់នានា មានសុខភាព ល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ។

ឯកឧត្តម យស់ សុន ព្រមទាំងក្រុមគ្រួសារ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាពិសេស ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនដល់ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋជួបការលំបាក ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយ ស័កិ្កសមជា អ្នកបន្តវេន ពោពេញដោយគុណធម៌សមត្ថភាពជាទំពំាងស្នងឬស្សីរបស់គណបក្ស និងប្រទេសជាតិទៅថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង