**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឯកឧត្តម វង្សី វិស្សុត៖ បច្ចេកវិទ្យាឌីជីថល គឺជាឧបករណ៍និងជាកាតាលីករសម្រាប់ពង្រីកមូលដ្ឋានសេដ្ឋកិច្ច ជំរុញកំណើន ការអភិវឌ្ឍ និងពង្រឹងភាពធន់នៅក្នុងសង្គមសេដ្ឋកិច្ច

ភ្នំពេញ៖ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ ក្រោមប្រធានបទ «ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល» ដោយមានការចូលរួមពីឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ឯកឧត្តមអគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូអញ្ជើញមកបណ្តាប្រទេសអាស៊ាន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក, សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល, តំណាងក្រសួងស្ថាប័ន, រដ្ឋបាលរាជធានីខេត្ត និងដៃគូអភិវឌ្ឍន៍ ព្រមទាំងវិស័យឯកជនជាច្រើនរូប។

ថ្លែងក្នុងកម្មវិធីបើកវេទិកានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល គឺជាឧបករណ៍និងជាកាតាលីករសម្រាប់ពង្រីកមូលដ្ឋានសេដ្ឋកិច្ច ជំរុញកំណើន ការអភិវឌ្ឍ និងពង្រឹងភាពធន់នៅក្នុងសង្គមសេដ្ឋកិច្ច។ ក្នុងរយៈពេលចុងក្រោយនេះ បច្ចេកវិទ្យាឌីជីថល ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានវិវត្តយ៉ាងលឿន និងបានជ្រាបចូលគ្រប់មជ្ឈដ្ឋាននិងគ្រប់ស្រទាប់នៃសង្គមសេដ្ឋកិច្ច ដែលនាំមកនូវការកើនឡើងនៃប្រសិទ្ធភាព គុណភាព និងផលិតភាពការងារគ្រប់វិស័យ ហើយមានផលប៉ះពាល់ជាបន្តបន្ទាប់ទៅលើការប្រែប្រួលនៃរបៀបរបបរស់នៅ ធ្វើការ ឬធ្វើពាណិជ្ជកម្ម និងប្រាស្រ័យទាក់ទងគ្នា។ ក្នុងន័យនេះ បច្ចេកវិទ្យាបាននាំមកនូវកាលានុវត្តភាព (Opportunities) ផង និងហានិភ័យ (Risks) ផង, សម្រាប់កម្ពុជានិងប្រទេសកំពុងអភិវឌ្ឍ ម្ខាងបច្ចេកវិទ្យាអាចត្រូវបានចាត់ទុកជាយានមួយសម្រាប់ពន្លឿន (Leapfrog) ការធ្វើទំនើបកម្ម អភិវឌ្ឍ និងបង្កើនតម្លៃបន្ថែមក្នុងសង្គមសេដ្ឋកិច្ច ជាពិសេសលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តែម្ខាងទៀត បើការចាប់យកបច្ចេកវិទ្យាប្រព្រឹត្តទៅមិនទាន់ពេល ខុសទិសដៅ ឬតម្រូវការស្ថានភាពជាក់ស្តែង គម្លាតនៃការអភិវឌ្ឍ (Development gap) នឹងកាន់តែរីកធំឡើងទាំងកម្រិតរវាងប្រទេសនិងប្រទេស និងប្រជាជននិងប្រជាជន។ ទន្ទឹមនេះ ក៏មានហានិភ័យថ្មីៗដូចជា ឧក្រិដ្ឋកម្មសាយប័រ(Cyber Crime), ការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam), ការបាត់បង់ការងារ និងគម្លាតឌីជីថល។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានរំលេចថា រាជរដ្ឋាភិបាលនីតិកាលមុន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ឱ្យអនុវត្តនូវ «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥» ដែលឆ្លុះបញ្ចាំងអំពីការប្តេជ្ញាដ៏ម៉ឺងម៉ាត់ ក្នុងការធ្វើបរិវត្តកម្មឌីជីថលគ្រប់ផ្នែកនិងស្រទាប់នៃសង្គមសេដ្ឋកិច្ចកម្ពុជា ផ្តោតកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលក្នុងការដ្ឋានចំនួន៣ រួមមានរដ្ឋាភិបាលឌីជីថល ធុរកិច្ចឌីជីថល និងពលរដ្ឋឌីជីថល។ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់ «បច្ចេកវិទ្យា» ជាអាទិភាពគន្លឹះ និង«ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល» ជារបៀបវារៈគោលនយោបាយក្នុង «យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១»។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលវិជ្ជមានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏ដូចជា គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងភាពជាដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត លើការងារសម្របសម្រួលនិងជំរុញបរិវត្តកម្មឌីជីថល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា រាជរដ្ឋាភិបាលបានផ្តោតលើការបង្កើនមូលធន ការវិនិយោគ ការបន្ស៉ី និងការតម្រង់ទិសសកម្មភាពអាទិភាពជាប្រចាំ ដើម្បីបង្កើនល្បឿននិងប្រសិទ្ធភាពក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថល ដើម្បីជាប្រយោជន៍ដល់វិស័យសាធារណៈផង និងវិស័យឯកជនផង ព្រមទាំងការដោះស្រាយបញ្ហាប្រឈមថ្មីៗពាក់ព័ន្ធនឹង៖ (១).ការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាឌីជីថល ជាពិសេស AI (២).ការប្រើប្រាស់បច្ចេកវិទ្យាក្នុងគោលដៅអវិជ្ជមាន ដូចជាបទល្មើសសាយប័រ (Cyber Crime) និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) (៣).គម្លាតសមត្ថភាពចាប់យកបច្ចេកវិទ្យា និង (៤).គម្លាតធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស ធៀបនឹងតម្រូវការអភិវឌ្ឍន៍។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសបញ្ជាក់ផងដែរ អំពីមុខសញ្ញានៃការធ្វើបរិវត្តកម្មឌីជីថលបន្តដែលចាំបាច់បំពេញតម្រូវការនៃការអភិវឌ្ឍ និងធានាឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដែលមានជាអាទិ៍៖ (១).ការបំពាក់និងប្រើប្រាស់បច្ចេកវិទ្យាតាមក្រសួង-ស្ថាប័ន ដើម្បីពង្រឹងប្រតិបត្តិការការងារផ្ទៃក្នុងឱ្យប្រព្រឹត្តទៅលឿន រហ័ស គុណភាពខ្ពស់ ជាពិសេសគាំទ្រដល់ការសម្រេចចិត្តជាយុទ្ធសាស្ត្រ និងការកសាងក្របខ័ណ្ឌគតិយុត្តដោយផ្អែកលើទិន្នន័យ ឬភស្តុតាង (២).ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការលូតលាស់អាជីវកម្ម ពង្រឹងការអនុវត្តច្បាប់ ដោយសមភាពដើម្បីធានាការប្រកួតប្រជែងដោយស្មើភាព និងសម្រួលដល់ការចាប់យកបច្ចេកវិទ្យាថ្មីៗ សំដៅបង្កើនផលិតភាពរបស់អាជីវកម្មទាំងនោះ និង(៣).ការបំពាក់ជូនប្រជាជននូវជំនាញឌីជីថលដែលមានតម្រូវការទីផ្សារ និងបង្កើនផលិតភាព និងគុណភាពការងារជាក់ស្តែងរបស់ពួកគាត់។
ដើម្បីជំរុញសម្ទុះបរិវត្តកម្មឌីជីថលក្នុងការដ្ឋានរដ្ឋាភិបាលឌីជីថលតាមក្រសួង-ស្ថាប័ន ឱ្យកាន់តែខ្លាំងឡើងថែមទៀត ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានផ្តល់អនុសាសន៍ចំនួន ៦ចំណុច រួមមាន៖
ទី១. បន្តជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឌីជីថលរបស់ប្រតិបត្តិករ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់រាជរដ្ឋាភិបាល ទាំងថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល
ទី២. សហការលើកកម្ពស់សមត្ថភាពចាប់យកបច្ចេកវិទ្យាឌីជីថល ជាពិសេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់មន្រ្តីរាជការ ធុរជន និងប្រជាពលរដ្ឋ សំដៅបង្កើនប្រសិទ្ធភាពក្នុងផ្តល់និងទទួលសេវាសាធារណៈឌីជីថល និងទាញយកប្រយោជន៍ឱ្យបានជាអតិបរមាពីចរន្តសេដ្ឋកិច្ចឌីជីថលសកល។
ទី៣. ក្រសួង-ស្ថាប័ន រៀបចំផែនការមេបរិវត្តកម្មឌីជីថល ផ្អែកលើផែនការសកម្មភាព ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល និងចូលរួមប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាថ្នាលគន្លឹះរបស់រាជរដ្ឋាភិបាល។
ទី៤. បន្តយកចិត្តទុកដាក់ ក្នុងការជំរុញ និងការបង្កើតបរិស្ថានអំណោយផលដល់ការស្រាវជ្រាវ អភិវឌ្ឍ និង ការចាប់យកបច្ចេកវិទ្យាដែលលើកកម្ពស់ផលិតភាព និងគុណភាពការងារ ក្នុងចំណោមធុរជន និងប្រជាពលរដ្ឋទៅតាមសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យបច្ចេកវិទ្យាទាំងនេះបង្កើតជាតម្លៃបន្ថែមថ្មីៗសម្រាប់សង្គមជាតិ។
ទី៥. ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំគោលនយោបាយ និង គោលការណ៍ណែនាំ និងឧបករណ៍ជំនួយ (toolkits) ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ។
ទី៦. ស្នើឱ្យ ក្រសួងស្ថាប័ន សម្រិតសម្រាំងយកមន្ត្រីដែលមានចំណេះជំនាញដើម្បីមកបំពេញការងារនៅ “អង្គភាពបរិវត្តកម្មឌីជីថល” ក្នុងទំហំសមល្មមនឹងតម្រូវការ ដើម្បីឱ្យបរិវត្តកម្មឌីជីថលនៅតាមក្រសួង-ស្ថាប័នមានលក្ខណៈជាប្រព័ន្ធនិងនិរន្តរភាព៕

អត្ថបទដែលជាប់ទាក់ទង