**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានលើកកម្ពស់និងធានាដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តិ


រាជធានីភ្នំពេញ៖ ឯកឧត្ដម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការតម្រូវឱ្យអ្នកសារព័ត៌មានទាំងអស់អនុវត្តវិជ្ជាជីវៈរបស់ខ្លួនដោយអនុលោមតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងច្បាប់និងលិខិតបទដ្ឋានជាធរមាន ដើម្បីការពារសុវត្ថិភាពក្នុងពេលបំពេញការងារ កុំឱ្យការអនុវត្តសេរីភាពប្រាសចាកក្រមសីលធម៌ ទៅរំលោភបំពានលើសិទ្ធិឯកជន កិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គល ឬប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ។
ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានថ្លែងបែបនេះ ក្នុងឱកាសទិវាអន្តរជាតិបញ្ចប់វប្បធម៌និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន រៀបចំឡើងដោយការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និងអង្គការយូណេស្កូ (UNESCO) នារសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ក្នុងព្រឹត្តិការណ៍ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អ្នកសារព័ត៌មាន និងតំណាងសមាគម អង្គការ សង្គមស៊ីវិល ប្រមាណ៤០នាក់ ឯកឧត្តមអ្នកនាំពាក្យបានគូសបញ្ជាក់ជូនអ្នកចូលរួមទាំងអស់ថា កម្ពុជាប្រឆាំងនិទណ្ឌភាព ហើយបន្តលើកកម្ពស់យុត្តិធម៌ និងសុវត្ថិភាពសម្រាប់ការអនុវត្តសកម្មភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន។ ឯកឧត្តមបានបន្ថែមថា ទាំងនេះជាកិច្ចខិតខំដែលមានសារៈសំខាន់ណាស់ ហើយជាអាទិភាពចំបងមួយរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីអាណត្តិមុនៗ បន្តរហូតដល់អាណត្តិទី៧នេះ ហើយស្របពេលដែលក្រសួងបានបន្តផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយភាពប្រឈមថ្មីៗ ដើម្បីធានាសុវត្ថិភាព និងការការពារដល់ប្រតិបត្តិករក្នុងវិស័យសារព័ត៌មាននៅកម្ពុជា។
ឯកឧត្ដម ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៥ នេះ ក្រសួងបានដោះស្រាយបណ្តឹងចំពោះអ្នកសារព័ត៌មានសរុបចំនួន២៣ករណី ពាក់ព័ន្ធនឹងការមិនប្រតិបត្តិតាមក្រមសីលធម៌ រំលោភលើឯកជនភាព សិទ្ធិបុគ្គល បំពានច្បាប់ប៉ះពាល់ដល់សន្តិសុខជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថាការសម្របសម្រួលដោះស្រាយវិវាទដោយក្រសួងព័ត៌មានទាំងនេះបានផ្តល់យុត្តិធម៌ជូនអ្នកសារព័ត៌មាន និងភាគីក្នុងរឿង ព្រមទាំងការពារអ្នកកាសែតពីការប្រឈមនឹងវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ ក្រសួងក៏បានផ្តល់មេធាវីការពារក្តីជូនអ្នកសារព័ត៌មានផងដែរ សម្រាប់ករណីមួយចំនួនដែលបានឡើងដល់តុលាការ។
ជាមួយគ្នានេះ ការដាក់ចុះឱ្យអនុវត្តនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានផ្សេងៗ ត្រូវបានធ្វើឡើងដើម្បីធានាសណ្តាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់សេរីភាពសារព័ត៌មាន ដោយភាពចម្រុះ គុណភាព និងបរិយាបន្នស្របតាមលក្ខខណ្ឌគុណវុឌ្ឍិ និងក្នុងក្របខណ្ឌច្បាប់ ដែលមានសារៈសំខាន់ចាំបាច់សម្រាប់ការលើកកម្ពស់សុវត្ថិភាពព័ត៌មានដល់អ្នកប្រើប្រាស់។ ឯកឧត្តមបានលើកឧទាហរណ៍មួយចំនួនដើម្បីជម្រាបជូនអ្នកចូលរួម ក្នុងនោះការដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន និងលក្ខខណ្ឌគុណវុឌ្ឍិនិងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់គុណតម្លៃ និងគុណភាពនៃវិជ្ជាជីវៈសារព័ត៌មាន ក្នុងក្របខណ្ឌនៃការពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់ការផ្សាយព័ត៌មានពិត ត្រឹមត្រូវ ដោយក្រមសីលធម៌សំដៅរក្សាជំនឿចិត្តរបស់ប្រជាពលរដ្ឋមកលើប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយទាំងប្រពៃណី និងបែបថ្មីនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានក៏បានជម្រាបជូនអ្នកចូលរួមផងដែរថា ក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ មិនមានអ្នកសារព័ត៌មានណាម្នាក់ស្លាប់ក្នុងពេលបំពេញការងារស្របច្បាប់ ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ។ ប៉ុន្តែ គិតចាប់ពីឆ្នាំ២០២៤ ដល់ខែតុលាឆ្នាំ២០២៥ នេះ អតីតអ្នកសារព័ត៌មានសរុបចំនួន ១៤រូប បានទទួលមរណភាពដោយជរាពាធ គ្រោះថ្នាក់ចរាចរ, ហើយអ្នកសារព័ត៌មាន ១រូប បានទទួលមរណភាពក្នុងករណីគំនុំផ្ទាល់ខ្លួន ដែលករណីនេះត្រូវបានជំនុំជម្រះក្តីរួចហើយ។
តាមប្រសាសន៍របស់ឯកឧត្តម ទេព អស្នារិទ្ធ នៅកម្ពុជាគិតត្រឹមខែតុលា ឆ្នាំ២០២៥ នេះ មានអ្នកសារព័ត៌មាន ចំនួន ៨ ៧៣២ នាក់ ក្នុងនោះប្រមាណ១៣% ជាស្ត្រី កំពុងអនុវត្តការងាររបស់ខ្លួនពេញលេញ ដោយភាពស្របច្បាប់ ខណៈអង្គភាពសារព័ត៌មាន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន១ ៥៥២ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងបែបថ្មី។ ឯកឧត្តមក៏បានរំលេចជូនអ្នកចូលរួមផងដែរ អំពីលំហសេរីភាពក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាននៅកម្ពុជា ដែលត្រូវបានវាយតម្លៃដោយផ្ទាល់ពីប្រតិបត្តិករក្នុងវិស័យនេះ តាមរយៈការស្ទង់មតិទូទាំងប្រទេសស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ ដោយលទ្ធផលបានបង្ហាញថាអ្នកសារព័ត៌មានចំនួនជាង ៨៦% បានអះអាងថាខ្លួនមានសេរីភាពពេញលេញ មានសុវត្ថិភាព គ្មានការយាយី និងធ្វើការក្នុងបរិយាកាសងាយស្រួលសម្រាប់ចុះយកព័ត៌មាន ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។នៅក្នុងព្រឹត្តិការណ៍នោះដែរ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងការអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមចំណែកក្នុងវិស័យសារព័ត៌មាន និងបានថ្លែងលើកទឹកចិត្តដល់សមាគម សង្គមស៊ីវិល និងអំពាវនាវដល់ដៃគូ តួអង្គពាក់ព័ន្ធ ឱ្យចូលរួមលើកកម្ពស់ការអនុវត្តសេរីភាពសារព័ត៌មានក្នុងដែនក្របខណ្ឌច្បាប់ លិខិតបទដ្ឋានជាធរមាន និងដោយគោរពក្រមសីលធម៌វិជ្ជាជីវៈ និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ។ ឯកឧត្តមក៏បានលើកទឹកចិត្តបន្ថែមផងដែរឱ្យភាគីទាំងអស់លើកស្ទួយភាពជាដៃគូប្រកបដោយគុណភាព ជំរុញកិច្ចសហការដោយការបើកទូលាយចិត្ត ផ្តោតលើប្រយោជន៍រួមឱ្យបានជាអតិបរិមា ប្រកបដោយតម្លាភាព ភាពស្មោះត្រង់ និងការទទួលខុសត្រូវ មានវិជ្ជាជីវៈពិតប្រាកដ ដើម្បីរួមគ្នាអភិរក្សកេរ្តិ៍ដំណែលប្រព័ន្ធផ្សព្វផ្សាយ និងអភិវឌ្ឍវិស័យព័ត៌មាននិងសោតទស្សន៍ឱ្យកាន់តែប្រសើរឡើងទាន់សម័យកាល ប្រកបដោយភាពធន់ និងភាពប្រកួតប្រជែង៕

អត្ថបទដែលជាប់ទាក់ទង