**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប

កាកបាទក្រហមកម្ពុជាបំពាក់ឯកសណ្ឋានដល់យុវជន១៥០នាក់ មកពីអនុវិទ្យាល័យ និង វិទ្យាល័យ នៅខេត្តសៀមរាប

 

យុវសិស្ស ចំនួន ១៥០នាក់ មកពីអនុវិទ្យាល័យ និង វិទ្យាល័យ ក្នុងស្រុកចំនួន៣ គឺស្រុកពួក, ស្រុកក្រឡាញ់ និង ស្រុកស្រីស្នំ បានរៀបចំពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា កាលពីពម្សិលមិញ នៅអនុវិទ្យាល័យកំពង់ថ្កូវ ស្រុកក្រឡាញ់ ។

លោកស្រី ម៉ននី រងី្ស ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់ បានលើកឡើង អំពីសកម្មភាពលទ្ធផលការងារដែលក្រុមយុវជនកាកបាទក្រហមកម្ពុជាស្រុក បានអនុវត្តកន្លងមកគួរឲ្យកត់សម្គាល់ សំខាន់ក្នុងពេលប្រទេសជួបនូវវិបត្តិជម្ងឺកូវីដ-១៩។ ក្មួយៗបានចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ លើសកម្មភាពចែកស្បៀងអាហារដល់គ្រួសារក្រីក្រ ដែលជួបការខ្វះខាតក្នុងវិបត្តិកូវីដ-១៩ នៅក្នុងតំបន់បិទខ្ទប់តាមមូលដ្ឋានមួយចំនួន និង ចូលរួមធ្វើការផ្សព្វផ្សាយអប់រំ ដល់មិត្តរួមសាលា និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយផ្តោតលើវិធានការការពារជម្ងឺកូវីដ-១៩ ( ៣កុំ ៣ការពារ) និងការគោរពច្បាប់ចរាចរណ៍ រួមទាំងគ្រឿងញៀងទៀតផង ។

លោកជំទាវ សុខ ណារ៉ូ បានលើកឡើងថា សាខាកាកបាទក្រហមកម្ពុជាខេត្ត បានរៀបចំពិធីនេះឡើង ដោយបានចាត់ទុកយុវជនជាធនធានគន្លឹះ និងមានតម្លៃបំផុត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព ដែលនៅគ្រប់សម័យកាលគ្រប់សង្គម យុវជនជាកម្លាំងស្រួច ពោរពេញដោយកម្លាំងកាយ-កម្លាំងចិត្ត និងស្មារតីភ្លឺស្វាង មានទឹកចិត្តក្លាហាន ពុះពារមិនរារែកគ្រប់ឧបសគ្គ និងការលំបាកនានា ពិសេសយុវជន គឺជាសសរទ្រូងរបស់ប្រទេសជាតិទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត ។

ជាមួយគ្នានេះដែរ កាកបាទក្រហមកម្ពុជា បានទទួលស្គាល់ថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មានសារ:សំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ ស្របតាមប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង “យុវជនជាភ្នាក់ងារ នៃការផ្លាស់ប្តូរឥរិយាបទក្នុងសង្គម”។ លោកជំទាវក៏បានលើកសរសើផងដែរ ចំពោះក្មួយៗយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សា ក្នុងការចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ជាពិសេសក្នុងពេលដែលខេត្តសៀមរាប ជួបនូវវិបត្តិជម្ងឺកូវីដ-១៩ ដោយតំបន់មួយចំនួនត្រូវបានបិទខ្ទប់ ក្មួយៗបានដឹកនាំយក នូវស្បៀងអាហារ ដើមី្បផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត ព្រមទាំងការងារគ្រោះមហន្តរាយទៀតផង។

ក្នុងនោះលោកជំទាវ សុខ ណារ៉ូ ក៏បានលើកអំពីតួនាទី ភារកិច្ចដល់ប្អូនៗ ក្នុងការចូលរួមការងារសង្គម ក្នុងនាមតំណាងឲ្យយុវជនកាកបាទក្រហមកម្ពុជា គ្រប់ស្រទាប់យុវវ័យ និងជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេន ក្នុងសកម្មភាពមនុស្សធម៌ ត្រូវគោរពវិន័យសាលា និងខិតខំរៀនសូត្រឲ្យបានពូកែ ធ្វើជាគំរូល្អគ្រប់សម្មភាពក្នុងស្រទាប់យុវវ័យ ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ក្នុងសង្គម ព្រមទាំងចូលរួម ក្នុងការផ្សព្វផ្សាពីគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម នៅក្នុងសាលា និងសហគមន៍ ក្នុងសកម្មភាពមនុស្សធម៌ទាំងក្នុងសាលា និងសហគមន៍របស់ខ្លួន ។

លោកជំទាវ ក៏បានផ្តាំផ្ញើដល់ក្មួយៗ ទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍របស់កាកបាទក្រហមកម្ពុជា និងគោរពឲ្យបានវិធានការ ៣កុំ ៣ការពាររបស់រាជរដ្ឋាភិបាល បច្ចុប្បន្ននេះកម្ពុជាយើង ចាប់ផ្តើមរលកថ្មី នៃការឆ្លងជម្ងឺកូវីដ (ប្រភេទថ្មី ) និងចូលរួមផ្សព្វផ្សាយជម្រុញដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលវ៉ាក់សាំងដូសមូលដ្ឋានហើយ ត្រូវបន្តចាក់វ៉ាក់សាំងដូសជម្រុញឲ្យបានគ្រប់ៗគ្នា សំខាន់ក្មួយៗ ក៏ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចេះគោរពច្បាប់ចរាចរណ៍ ក្នុងពេលបើកបរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង