អភិបាលខេត្តតាកែវ បើកកិច្ចប្រជុំជាមួយមន្រ្តីជំនាញសុខាភិបាល និងអភិបាលក្រុងស្រុក ដើម្បីជម្រុញដល់ប្រជាពលរដ្ឋឱ្យមកទទួលការចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ និងដូសទី៥ ឱ្យបានគ្រប់ៗគ្នា
ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ នៅរសៀលថ្ងៃសុក្រ ទី០១ ខែកក្ដដា ឆ្នាំ២០២២ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយនឹងមន្រ្តីជំនាញ ពិសេសលោកអភិបាលក្រុងស្រុក ប្រធានODក្រុងស្រុក ដើម្បីធ្វើការជម្រុញដល់បងប្អូនប្រជាពលរដ្ឋឱ្យមកទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ដូសទី៤ និងដូសទី៥ ឱ្យបានគ្រប់ៗគ្នា។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា បានធ្វើការជំរុញបន្ថែមទៀត ដល់ថ្នាក់ដឹកនាំផ្នែកសុខាភិបាលទាំងអស់ ពិសេសលោកអភិបាលក្រុង/ស្រុកទាំង១០ ត្រូវតែបន្តផ្សព្វផ្សាយ ធ្វើយ៉ាងការជម្រុញដល់បងប្អូនប្រជាពលរដ្ឋឱ្យមកទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ដូសទី៤ និងដូសទី៥ ឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមទប់ស្កាត់ និងការពារឲ្យបានគ្រប់ៗគ្នា ដោយបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងតាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខាភិបាលដែល បានណែនាំ ដើម្បីសហគមន៍គ្មានការឆ្លងរីករាលនៃជំងឺកូវីដ១៩៕