**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឱ្យអង្គភាពពាក់ព័ន្ធអនុវត្តផែនការយុទ្ធសាស្ត្រ ស្ដីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស (២០២៦-២០៣០) ឱ្យបានគត់មត់

ភ្នំពេញ៖ នៅពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្ដីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សរយៈពេល៥ឆ្នាំ(២០២៦-២០៣០) របស់ក្រសួងមហាផ្ទៃ ត្រូវបានប្រារព្ធធ្វើឡើង នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ពីធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួង ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត និងមន្ត្រីជំនាញសរុបចំនួន ៦១៣រូប។

បើតាមឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ ចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រនេះ គឺជំរុញឱ្យក្រសួងមហាផ្ទៃមានធនធានមនុស្សកាន់តែប្រសើរ ដែលមានគុណវុឌ្ឍិ សមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ ឆន្ទៈមោះមុត និងមនសិការការងារ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងបំពេញបេសកកម្មស្នូលរបស់ខ្លួនក្នុងការគ្រប់គ្រងរដ្ឋបាលដែនដី រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមឱ្យ សម្រេចបានជោគជ័យប្រកបដោយនិរន្តរភាពនិងចីរភាព ព្រមទាំងផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ មានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព បរិយាបន្ន និងសមធម៌។

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានបន្តថា ផែនការនេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស សមត្ថភាព និងក្រមសីលធម៌ វិជ្ជាជីវៈ របស់មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ឱ្យកាន់តែល្អប្រសើរក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋឱ្យរស់នៅប្របកដោយសុខសន្តិភាព និងសុខដុមរនី ព្រមទាំងមានការពេញចិត្ត និងជឿជាក់ចំពោះការផ្ដល់សេវាដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ផែនការយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស រយៈពេល ៥ឆ្នាំនេះ រៀបចំឡើងដើម្បីឆ្លើយតបទៅនឹងមុំទី២ នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណិត្តទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រនៃកម្ពុជា គឺធ្វើយ៉ាងណាកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈ ម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ។

ប្រមុខក្រសួងមហាផ្ទៃ បានចាត់ទុកផែនការនេះ ជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់ក្រសួង ដែលជាផែនទីបង្ហាញផ្លូវ និងជាត្រីវិស័យតម្រង់ទិស សម្រាប់អង្គភាពចំណុះក្រសួងមហាផ្ទៃ ក៏ដូចជាអង្គភាពពាក់ព័ន្ធនានា យកទៅអនុវត្ត ដើម្បីឱ្យអង្គភាពនីមួយៗ មានធនធានមនុស្សសមស្របទៅតាមតម្រូវការជាក់ស្តែងក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួន។ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រូវអនុវត្តតាមផែនការយុទ្ធសាស្ត្រនេះ ប្រកបដោយប្រសិទ្ធភាព និងគត់មត់ជាទីបំផុត។

ផែនការយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សរយៈពេល៥ឆ្នាំ(២០២៦-២០៣០) របស់ក្រសួងមហាផ្ទៃ មាន ១០ចំណុចសំខាន់ៗរួមមាន ១.សេចក្ដីផ្ដើម ២.ចក្ខុវិស័យ ៣.គោលបំណង ៤.គោលដៅ ៥.យុទ្ធសាស្ត្រ ៦.ការគ្រប់គ្រងការអនុវត្ត ៧.គម្រោងថវិកា ៨.ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ៩.សេចក្ដីសន្និដ្ឋាន និង១០.ឧបសម្ព័ន្ធតារាងសូចនាកររួម ។

គួររម្លឹកថា ផែនការយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សរយៈពេល៥ឆ្នាំ (២០២៦-២០៣០)នេះ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង