**អាជ្ញាធរជាតិអប្សរា រៀបចំពិធីសាសនារួមទាំងពិធីរាប់បាត្រព្រះសង្ឈ១៣០អង្គ ក្នុងឱកាសប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា**អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte ស្នើទៅកាន់តុលាការកំពូល ឱ្យលុបចោលការចោទប្រកាន់ ដកតំណែងរបស់លោកស្រី**ពលរដ្ឋ និងពលករកម្ពុជានៅជប៉ុន ប្រកាសពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាផែនការរបស់ក្រុមជ្រុលនិយម**រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តនូវស្តង់ដារប្រេងឥន្ទនៈប្រភេទ៥ (EURO 5)**បទវិភាគ៖សហគ្រាសឯកជនរបស់ចិននឹងបន្តបំពេញបន្ថែមស្ថិរភាពក្នុងខែ្សសង្វាក់សកលលោក និងនាំមកនូវកាលានុវត្តថ្មី**មហិច្ឆតារបស់អារ៉ាប៊ីសាអូឌីត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបរវាងអាមេរិក និងរុស្ស៊ី**សកម្មភាពចាក់បញ្ចាំងភាពយន្ត«Ne Zha 2»ប្រារព្ធនៅទីក្រុងញូវយ៉ក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា សិក្សា វាយតម្លៃ និងកំណត់លក្ខខណ្ឌក្នុងការដាក់ជួលអចិន្ត្រៃយ៍លើដីទំនេររបស់រដ្ឋទំហំ ១៦,៩៥ហិកតា ជូនក្រុមហ៊ុន ស៊ីន សាន ដុង អិនធើណេសិនណល អ៊ិនវេសម៉ិន ឯ.ក**ឯកឧត្តម អ៊ូច ភា អញ្ជើញ​ធ្វើបទបង្ហាញ​គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្រ្តីរាជការនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន**ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាដាហ្កាស្កា ចុះ MOU ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ**ឧទ្ធម្ភាគចក្រទ័ពជើងទឹកចិន ហោះចម្ងាយត្រឹម៣ម៉ែត្រ ពីយន្តហោះល្បាតហ្វីលីពីន ក្នុងសមុទ្ទចិនខាងត្បូង បណ្តាលឱ្យមានការប្រឈមមុខដាក់គ្នាយ៉ាងតានតឹង**ត្រីបាឡែនជាង ១៥០ក្បាល ជាប់កកកុញនៅលើឆ្នេរដាច់ស្រយាល មួយក្នុងរដ្ឋតាស្មានី នៃប្រទេសអូស្ត្រាលី**វៀតណាម អនុម័តសេចក្តីសម្រេចស្តីពី ការរុះរើស្ថាប័នរដ្ឋាភិបាល ដើម្បីកាត់បន្ថយរចនាសម្ព័ន្ធគណៈរដ្ឋមន្ត្រី របស់ខ្លួន**ចិន ជំរុញឱ្យរដ្ឋាភិបាលថៃ រក្សាគោលនយោបាយរបស់ខ្លួន ក្នុងការកាត់ផ្តាច់អគ្គិសនី ថាមពល និងអ៊ីនធឺណិត ឆ្លងកាត់ព្រំដែនមីយ៉ាន់ម៉ា**ប្រធានាធិបតី Putin៖ លោកខាងលិច គួរចាប់ផ្តើមជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រេងឆៅ ដែលបំផ្លិចបំផ្លាញដោយអ៊ុយក្រែន**ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន ៖ បុរសម្នាក់ ដែលបានប៉ុនប៉ងធ្វើឃាត លោក Fumio Kishida ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១០ឆ្នាំ**អ៊ីស្រាអែល​អនុញ្ញាត​ឲ្យ​ឧបករណ៍​ធុន​ធ្ងន់​ចូល​តំបន់​ហ្គាហ្សា**រដ្ឋមន្រ្តីសុខាភិបាល «ត្រូវបង្កើនសារអប់រំសុខភាពផលប៉ះពាល់ ហាមឃាត់ការផ្សាយ និងអនុវត្តវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅទីកន្លែងសាធារណៈ»**វិមានក្រឹមឡាំង៖ លោក ពូទីន ត្រៀមខ្លួនជួបពិភាក្សាជាមួយលោក Zelensky**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករ​ និងប្រជាកសិករ រក្សាវប្បធម៌សន្ទនា ជៀសវាងការផុសឡាយក្នុងបណ្តាញសង្គម នាំឱ្យបាត់បង់តម្លៃ​ និងមានផលប៉ះពាល់ដល់សង្គម​

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ ប្រជុំបូកសរុបការងារឆ្នាំ២០២១-២០២២ និងលើកទិសដៅបន្តឆ្នាំ ២០២៣

ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ នៅព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២២ បានប្រជុំបូកសរុបការងារឆ្នាំ២០២១-២០២២ និងលើកទិសដៅបន្តឆ្នាំ ២០២៣ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។

ក្នុងរបាយការណ៍វឌ្ឍភាពការងារចាក់វ៉ាក់សាំង របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ មានសមាសភាព និង សមាជិក សមាជិការ ដែលមានចំណេះដឹងខ្ពស់ សិស្ស និស្សិតមកពីសាកលវិទ្យាល័យល្បីៗទាំងក្នុងប្រទេស និងអន្តរជាតិ ដែលមកធ្វើការងារស្ម័គ្រចិត្តដើម្បីជួយដល់ សង្គមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ ការរីករាល ដាលជំងឺកូវីដ-១៩ និងកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បុគ្គលិកវិស័យ ឯកជន និង ប្រជាពលរដ្ឋទូទាំងប្រទេស ។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា មានគោលការណ៍រួមក្នុងការ ជួយដល់សង្គមជាតិ ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩។ ទទឹមនេះ បានធ្វើសកម្មភាពការងាររួម ការស្ម័គ្រចិត្តរួម និងផលប្រយោជន៍រួម ដើម្បីទទួលបាន លទ្ធផលល្អប្រសើរ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

លទ្ធផលការងារជាក់ស្តែងដែលទទួលបាន កន្លងមក ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា បានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការ បុគ្គលិកវិស័យឯកជន និង ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានសរុបចំនួន ១៩៦ ៧៣៦ ដូសទី១ គ្រប់ទីតាំងទាំងអស់ គិតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២ ដោយលែកចាប់ពីដូសទី១ដល់ ដូសទី៥ ការចាក់វ៉ាក់សាំងកូវីដ-១៩ សរុបរួមបានចំនួន ៤១៤ ១៣៤ ដូស ដែលមានមណ្ឌល ចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន៣ តំបន់ បានបញ្ចប់បេសកកម្មរបស់ខ្លួនដោយជោគជ័យមកទល់ពេលនេះ។

សូមបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា មាន ៥២ក្រុម និង១៥ក្រុម ត្រៀមរួចរាល់ ដើម្បីចូលរួមយុទ្ធនាការចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនូវទូទាំងប្រទេស ក៏ដូចជាតាមការកំណត់របស់គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស។ ក្រៅពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចពិជ័យសេនាទៀ បាញ់ កាលពីថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២២ កន្លងមក បានចុះប្រឹក្សាពិនិត្យ និង ព្យាបាលជំងឺជូនប្រជាពលរដ្ឋពីរឃុំ គឺនៅមណ្ឌលសុខពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គធំ និងមណ្ឌលសុខ ប្រាសាទបាគង ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប សរុបបានចំនួន ៥២៨ នាក់ ក្នុងនោះ កុមារ១០០នាក់។

ថ្លែងបូកសរុបកិច្ចប្រជុំ ឧត្តមសេនីយ៍ឯក ស ថាវី បានសំដែងការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ទាំងអស់ ដែលបានរួមកំលាំងគ្នា ខិតខំបំពេញការងារអស់រយៈពេល ២ ឆ្នាំកន្លងមក ក្នុងការចូលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និង ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការថែទាំសុខភាពជូនប្រជាពលរដ្ឋ ដោយបានចុះជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកអង្គរធំ និង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ឧត្តមសេនីយ៍ឯក ស ថាវី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា : ទោះបីជាជំងឺកូវីដ- ១៩ មានភាពធូរស្បើយ ក៏ដោយ ប៉ុន្តែគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ នៅតែបន្តបេសកកម្ម របស់ខ្លួន ចុះជួយប្រជាពលរដ្ឋនៅតាមបណ្ដារាជធានី ខេត្ត ក្រុងជាបន្តបន្ទាប់ទៅមុខទៀត៕

 

អត្ថបទដែលជាប់ទាក់ទង