អាកាសយានដ្ឋាន Vilnius របស់ប្រទេសលីទុយអានី ផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ន ដោយសារតែសង្ស័យថា មានបាឡុងហោះនៅក្នុងដែនអាកាស

វីលនីញូស៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥ អាកាសយានដ្ឋាន Vilnius របស់ប្រទេសលីទុយអានី បានឱ្យដឹងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា ខ្លួនបានផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ន ដោយសារតែសង្ស័យថា មានបាឡុងហោះនៅក្នុងដែនអាកាស ដែលជាការរំខានថ្មីទៀតទៅលើការហោះហើរនៃប្រទេសក្នុងតំបន់បាល់ទិក។
អាកាសចរណ៍អឺរ៉ុប បានធ្លាក់ចូលទៅក្នុងភាពវឹកវរម្តងហើយម្តងទៀត ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតែសញ្ញារំខានដោយយន្តហោះដ្រូន និងការបំពាន រួមទាំងនៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក និងទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ហើយអាកាសយានដ្ឋាន Vilnius ត្រូវបានបិទយ៉ាងហោចណាស់ ១០ដង ចាប់តាំងពីដើមខែតុលា។
លីទុយអានីនិយាយ ថា បាឡុង ឧតុនិយម ដែល បង្ហោះ ដោយ ពួក អ្នករត់ពន្ធ ដឹកជញ្ជូន បារី ខុសច្បាប់។ ប្រទេសបាល់ទិកមួយនេះ បានបន្ទោស ប្រធានាធិបតី បេឡារុស លោក Alexander Lukashenko ចំពោះ ការអនុញ្ញាត ឱ្យមានសកម្មភាពបែបនេះ ដោយ ហៅ វា ថា ជា ទម្រង់ នៃ «ការវាយប្រហារ ចម្រុះ»។
គួរបញ្ជាក់ថា កាលពីខែតុលា លីទុយអានី បានបិទច្រកផ្លូវគោកទាំងពីរជាមួយព្រំដែនបេឡារុស ដើម្បីឆ្លើយតបនឹងឧប្បត្តិហេតុបាឡុង ប៉ុន្តែបានបើកឡើងវិញកាលពីសប្តាហ៍មុន៕

