**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

កម្ពុជា​អំពាវនាវដល់រដ្ឋភាគីទាំងអស់ ឱ្យរក្សានូវបទដ្ឋាន និងស្មារតីនៃអនុសញ្ញាអូតាវ៉ា ដោយ​មិនត្រូវកេងចំណេញផលប្រយោជន៍ ឬធ្វើសកម្មភាពណាមួយដែលផ្ទុយនឹងគោលការណ៍ និងតម្លៃមនុស្សធម៌

ហ្សឺណែវ​-ស្វីស​÷ តាងនាម​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ ទេសរដ្ឋមន្រ្តី​ និង​ជា​អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ អញ្ជើញ​ធ្វើ​សេចក្ដី​ថ្លែងការណ៍ស្តីពីវឌ្ឍនភាពនៃសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្នុងកិច្ចប្រជុំលើកទី២២នៃរដ្ឋភាគីអនុសញ្ញា​ហាម​ប្រាម​ការ​ប្រេីប្រាស់​មីន​ប្រឆាំង​មនុស្ស​ (អនុសញ្ញាអូតាវ៉ា​) នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥​ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ កម្ពុជា​បានអំពាវនាវដល់រដ្ឋភាគីទាំងអស់ ឱ្យរក្សានូវបទដ្ឋាន និងស្មារតីនៃអនុសញ្ញាអូតាវ៉ា ហើយកម្ពុជាជឿជាក់ថា រដ្ឋភាគីទាំងអស់មិនត្រូវកេងចំណេញផលប្រយោជន៍ ឬធ្វើសកម្មភាពណាមួយដែលផ្ទុយនឹងគោលការណ៍ និងតម្លៃមនុស្សធម៌ដែលជាបេះដូងនៃអនុសញ្ញានេះឡើយ។​ ជាពិសេស​ រួម​គ្នា​សម្រេចឱ្យបាននូវផែនការសកម្មភាព និងសេចក្តីថ្លែងការនយោបាយសៀមរាប-អង្គរ​ ដេីម្បី​បោសសម្អាត​អតីត​កាល​ និងកសាងអនាគតមួយដែលមានសន្តិភាពសម្រាប់​មនុស្ស​ជាតិ​។

ជាមួយ​គ្នានោះ​ ឯកឧត្ដម​ លី​ ធុជ​​ បាន​បញ្ជាក់​ពី​គោលការណ៍​នៃកម្មវិធីសកម្មភាពមីនរបស់កម្ពុជា ដែល​ធ្វើ​ឡេីង​ប្រកបដោយតម្លាភាព ប្រកបដោយវិជ្ជាជីវៈ និងអនុលោមតាមកាតព្វកិច្ច​របស់​ខ្លូន​ ដើម្បីធានាបាននូវទំនុកចិត្តរវាងរដ្ឋភាគី​រហូត​ដល់​កម្ពុជា​ទទួល​បាន​ការ​វាយតម្លៃ​ខ្ពស់​ជាប្រទេសឈានមុខគេក្នុងការបោសសម្អាតមីន ការគ្រប់គ្រងព័ត៌មាន​ និងការគាំទ្រជនរងគ្រោះដែលបន្តរស់រានមានជីវិត។

ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ បាន​ថ្លែង​បញ្ជាក់​ទៀតថា​ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះគោលដៅនៃអនុសញ្ញានេះ ហើយនឹងបន្តពង្រឹងសមត្ថភាពជាតិ គាំទ្រជនរងគ្រោះ​ ចែករំលែកជំនាញទៅកាន់ពិភពលោក និងផ្តល់ការគាំទ្រទៅតាមតម្រូវការនិងការស្នើសុំរបស់ប្រទេសផ្សេងទៀតដែលរងគ្រោះដោយសារមីន។

ឯកឧត្ដម​ លី​ ធុជ​ លេីកឡេីង​ទៀត​ថា កម្ពុជាទទួលស្គាល់ថា តំបន់ព្រំដែននៅប្រទេស​មួយ​ចំនួន​ នៅបន្តរងគ្រោះដោយសារមីនដូច​កម្ពុជា​ ដែលមានភាពស្មុគស្មាញ បន្សល់ទុកដោយសង្គ្រាមពីអតីតកាល ហើយតំបន់ទាំងនេះបានបង្កហានិភ័យដល់ទាំងប្រជាជនស៊ីវិល និងកងកម្លាំងយោធា។ ទោះ​បី​យ៉ាងណា​ កម្ពុជា​បានដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយផ្តោតសំខាន់លើផលវិបាកមនុស្សធម៌ សេដ្ឋកិច្ច និងនយោបាយ ដែលបង្កឡើងដោយចម្ការមីន ហើយកម្ពុជាបានជ្រើសរើសការដោះស្រាយបញ្ហា តាមរយៈ​កិច្ចសហប្រតិបត្តិការ ការសន្ទនា និងផ្អែកលើទិដ្ឋភាពបច្ចេកទេស ដើម្បីធានាបាននូវសុខសុវត្ថិភាពនៅតាមបណ្តោយព្រំដែន។

អត្ថបទដែលជាប់ទាក់ទង