**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ

ប្រធានាធិបតីប្រទេសអាហ្រ្វិកខាងត្បូង ទាត់ចោលការគំរាមរបស់លោក ដូណាល់ ត្រាំ ដែលចង់ហាមទីក្រុងប្រេតូរីយ៉ា ពីការចូលរួមកិច្ចប្រជុំកំពូល G20 នាឆ្នាំក្រោយ

ប្រេតូរីយ៉ា៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យទី៣០ ខែវិច្ឆិកា ប្រធានាធិបតីនៃប្រទេសអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa បានទាត់ចោល ការគំរាមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ហាមទីក្រុងប្រេតូរីយ៉ា ពីការចូលរួមកិច្ចប្រជុំកំពូល G20 នាឆ្នាំក្រោយ។

កាលពីថ្ងៃពុធសប្តាហ៍មុន លោក ត្រាំ បាននិយាយថា អាហ្រ្វិកខាងត្បូង នឹងមិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំ G20 ដែលនឹង ធ្វើឡើងនៅរដ្ឋ Florida ក្នុងឆ្នាំ២០២៦ខាងមុខនេះឡើយ ដោយសារតែបដិសេធផ្ទេរវេនជាប្រធាន G20 ឱ្យទៅអ្នកតំណាងជាន់ខ្ពស់នៃស្ថានទូតអាមេរិក ដែលមានវត្តមានអំឡុងពិធីបិទកិច្ចប្រជុំ នៅអាហ្រ្វិកខាងត្បូង កាលពីខែមុន។ យ៉ាងណាមិញទីក្រុងប្រេតូរីយ៉ា បានអះអាងថា ខ្លួនបានផ្ទេរវេនជាប្រធាន ឱ្យទៅមន្រ្តីស្ថានទូតអាមេរិក រួចហើយ។

ក្នុងការថ្លែងសារទៅកាន់ប្រជាជាតិកាលពីថ្ងៃអាទិត្យ លោក Ramaphosa បានលើកឡើងថា អាហ្រ្វិកខាងត្បូង គឺជាសមាជិក ដែលសកម្ម ពេញលេញ និងចូលរួមស្ថាបនា របស់ G20 ហើយនឹងនៅតែបន្តយ៉ាងដូច្នោះ តទៅមុខទៀត។

លោកប្រធានាធិបតី ក៏បានចាត់ទុកជា ការសាបព្រោះព័ត៌មានមិនពិតផងដែរ នូវការអះអាងដដែលៗរបស់លោក ត្រាំ ដែលថា អាហ្រ្វិកខាងត្បូងប្រព្រឹត្ត អំពើប្រល័យពូជសាសន៍ប្រឆាំងជនជាតិស្បែកស និងរឹបអូសយកដីធ្លីរបស់ពលរដ្ឋស្បែកស។

គួរបញ្ជាក់ថា កន្លងមកនេះ ទីក្រុងវ៉ាស៉ីនតោន បានធ្វើពហិការចំពោះកិច្ចប្រជុំមេដឹកនាំ G20 ដែលបានប្រព្រឹត្តទៅ ក្រោមវេនជាប្រធានរបស់ អាហ្រ្វិកខាងត្បូង នៅឯទីក្រុង Johannesburg កាលថ្ងៃទី២២-២៣ ខែវិច្ឆិកា៕

អត្ថបទដែលជាប់ទាក់ទង