**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ដល់ផ្ទះមួយខ្នងដល់គ្រួសារវីរយុទ្ធជនពលីនៅស្រុកឆ្លូង

ក្រចេះ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានការសណ្ដោសអាណិត និងផ្ដល់ផ្ទះមួយខ្នង ទៅដល់គ្រួសារយុទ្ធជនពលី ក្នុងជម្លោះប្រដាប់អាវុធរយៈពេល ៥ថ្ងៃ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ រួមទាំងផ្ដល់នូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

ក្នុងឱកាសអញ្ជើញផ្ដល់ផ្ទះ ដល់គ្រួសារយុទ្ធជនពលី ស្ថិតក្នុងភូមិព្រែកបេង ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តដាក់ ចំពោះគ្រួសារយុទ្ធពលី មិនបានបោះបង់អ្នកណាម្នាក់ឲ្យនៅឯកោ បើទោះបីជាគ្រួសាររបស់ពួកគេ បានពលីទៅហើយនោះ។

លោកជំទាវបណ្ឌិត បានលើកទឹកចិត្តដល់ស្ត្រីកូន ៤នាក់ ដែលទទួលបានផ្ទះមួយខ្នងនេះ ត្រូវពង្រឹងកម្លាំងចិត្ត ដើម្បីបន្តចិញ្ចឹមមើលថែកូនៗ ឲ្យបានរៀនសូត្រចប់ចុងចប់ដើម ពីព្រោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី នៅឈរជ្រោមជ្រែង និងផ្ដល់កម្លាំងចិត្ត ជាមួយនឹងការផ្ដល់ឱកាសអាហារូបករណ៍ដល់កូនៗរបស់យុទ្ធជនពលី ដោយធ្វើយ៉ាងណា ឲ្យពួកគេរៀនចប់ ហើយមានការងារធ្វើសមរម្យ។

ជាមួយនេះ លោកជំទាវបណ្ឌិត បានជំរុញដល់ស្ត្រីដែលជាគ្រួសារយុទ្ធជនពលី អាចទៅសិក្សាជំនាញវិជ្ជាជីវៈ ហើយក៏ជំរុញទៅក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន ជួយសម្របសម្រួលរូបគាត់ឲ្យមានការងារធ្វើ ឬបានសិក្សាជំនាញ ដើម្បីអាចចិញ្ចឹមជីវិតបាន មួយវិញទៀត ក៏បន្តចុះសួរសុខទុក្ខ និងគិតគូរពីបញ្ហាសុខភាពរបស់ពួកគេ ឲ្យបានជាប់ជាប្រចាំ។

ក្នុងឱកាសទទួលបានអំណោយផ្ទះពីសម្ដេចធិបតី និងលោកជំទាវបណ្ឌិត អ្នកស្រី ពេញ លីណា ភរិយាយុទ្ធជនពលីឈ្មោះ ប្រាក់ ពិសិដ្ឋ បានឲ្យដឹងថា ខ្លួនគឺមានការសោកស្ដាយ ចំពោះការបាត់បង់ប្តី ប៉ុន្តែក៏មានមោទនភាពចំពោះរូបគាត់ ដែលបានលះបង់អាយុជីវិត ក្នុងការការពារទឹកដីកុំមានការបាត់បង់។

ស្ត្រីមេម៉ាយកូន៤នាក់រូបនេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានផ្ដល់ផ្ទះមួយខ្នងនេះ ដែលជាជម្រកដ៏ចាំបាច់ ហើយអរគុណដល់សប្បុរសជននានា ដែលបានផ្ដល់អំណោយ និងជ្រោមជ្រែងគ្រួសារគាត់ ហើយនឹងតស៊ូខិតខំចិញ្ចឹមបីបាច់កូនៗ ដើម្បីឲ្យពួកគេបានរៀនសូត្រចប់ និងមានការងារល្អធ្វើ។

គួរបញ្ជាក់ថា ជាហូរហែរសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តែងតែគិតគូរជាប្រចាំ ចំពោះគ្រួសារអតីតយុទ្ធជន និវត្តជន រួមទាំងគ្រួសារយុទ្ធជនពលីថ្មីៗ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលក្នុងនោះមានដូចជាការផ្ដល់ផ្ទះ គ្រឿងឧបភោគបរិភោគ ការជួយសម្របសម្រួបផ្ដល់ការងារ និងការផ្ដល់អាហារូបករណ៍ដល់កូនៗរបស់ពួកគេ បានសិក្សារៀនសូត្របន្តផងដែរ៕

អត្ថបទដែលជាប់ទាក់ទង