លោក Anthony Albanese ក្លាយជានាយករដ្ឋមន្ត្រីដំបូងបំផុតរបស់អូស្រ្តាលីដែលរៀបអាពាហ៍ពិពាហ៍អំឡុងកំពុងកាន់អំណាច

ស៊ីដនី៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា លោក Anthony Albanese បានក្លាយជានាយករដ្ឋមន្ត្រីដំបូងបំផុតរបស់អូស្រ្តាលីដែលបានរៀបអាពាហ៍ពិពាហ៍អំឡុងកំពុងកាន់អំណាច ដោយរូបលោកបានរៀបការជាមួយមិត្តស្រីរបស់លោកឈ្មោះ Jodie Haydon ក្នុងពិធីឯកជននៅថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា។
អាពាហ៍ពិពាហ៍ត្រូវបានរំពឹងយ៉ាទូលំទូលាយថានឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំនេះ បន្ទាប់ពីលោក Albanese បានសុំលោកស្រី Haydon រៀបការក្នុងថ្ងៃនៃទិវាបុណ្យ នៃសេចក្ដីស្រឡាញ់កាលពីឆ្នាំមុន។ ប៉ុន្តែកាលបរិច្ឆេទនៃការរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ត្រូវបានរក្សាជាការសម្ងាត់។
គូសា្វមីភរិយាទាំង២ បានប្រារព្ធពិធីរៀបការដ៏តូចមួយដោយមានវត្តមានក្រុមគ្រួសារ និងមិត្តភត្តិជិតស្និទ្ធចូលរួមតែប៉ុណ្ណោះ នៅឯនិវេសនដ្ឋាននាយករដ្ឋមន្ត្រីអូស្រ្តាលី ក្នុងទីក្រុងកង់បេរ៉ា៕
