ឯកឧត្ដម គង់ សោភ័ណ្ឌ ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ករណីការរៀបចំអភិវឌ្ឍច្រាំងទន្លេ ក្រុងតាខ្មៅ
ភ្នំពេញ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ករណីការរៀបចំអភិវឌ្ឍច្រាំងទន្លេ ក្រុងតាខ្មៅ នៅសាលប្រជុំសាលាខេត្តកណ្តាល។
ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណ្ឌ តាមច្រាំងទន្លេ ជាប្រយោជន៍មួយ ក្នុងការទាក់ទាញនូវភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើម្បីកំណើនសេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចជាការជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ នៅក្នុងក្រុងតាខ្មៅ ។
សោភ័ណ្ឌភាពច្រាំងទន្លេស្អាត មានផាសុកភាព នាំមកនូវភាពទាក់ទាញដល់ទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយភាពគួរជាទីមោទនៈ៕