**ប្រធានាធិបតី Putin៖ លោកខាងលិច គួរចាប់ផ្តើមជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រេងឆៅ ដែលបំផ្លិចបំផ្លាញដោយអ៊ុយក្រែន**ប្រធានាធិបតី Putin៖ លោកខាងលិច គួរចាប់ផ្តើមជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រេងឆៅ ដែលបំផ្លិចបំផ្លាញដោយអ៊ុយក្រែន**អ៊ីស្រាអែល​អនុញ្ញាត​ឲ្យ​ឧបករណ៍​ធុន​ធ្ងន់​ចូល​តំបន់​ហ្គាហ្សា**រដ្ឋមន្រ្តីសុខាភិបាល «ត្រូវបង្កើនសារអប់រំសុខភាពផលប៉ះពាល់ ហាមឃាត់ការផ្សាយ និងអនុវត្តវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅទីកន្លែងសាធារណៈ»**វិមានក្រឹមឡាំង៖ លោក ពូទីន ត្រៀមខ្លួនជួបពិភាក្សាជាមួយលោក Zelensky**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករ​ និងប្រជាកសិករ រក្សាវប្បធម៌សន្ទនា ជៀសវាងការផុសឡាយក្នុងបណ្តាញសង្គម នាំឱ្យបាត់បង់តម្លៃ​ និងមានផលប៉ះពាល់ដល់សង្គម​**លោក Trump និយាយថា អ៊ុយក្រែន អាចនឹងត្រូវរៀបចំការបោះឆ្នោតជាថ្មី**ឃោរឃៅណាស់! ព្រោះតែភ្លើងប្រចណ្ឌ និងរឿងទំនាស់បញ្ហាលុយកាក់ ប្ដីទាញកាំបិតកាប់សម្លាប់ប្រពន្ធខ្លួនឯង**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទស្សនកិច្ចអំពីគ្រោងអគារសាងសង់ទីស្តីការថ្មីរបស់ក្រសួងនគរបាលវៀតណាម និងអាកាសយានដ្ឋានថ្មី**ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រកាសលទ្ធផលសម័យប្រជុំលើកទី៣៨ ដែលមានរបៀបវារៈចំនួន១៣**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចំណាយប្រាក់ក្នុង Boost លើបណ្តាញសង្គមរបស់ខ្ញុំ មិនបានប្រើប្រាស់ថវិកាជាតិ ដូចការចោទប្រកាន់ឡើយ**សម្ដេចធិបតី៖ រៀនពីគ្រប់កន្លែង រៀនរហូត រៀនមួយជីវិត ដោយត្រូវរៀនធ្វើជាអ្នកទទួលខុសត្រូវ ប្រកបរបរចិញ្ចឹមជីវិតត្រឹមត្រូវ និងរួមចំណែកបម្រើដល់សង្គមជាតិ**អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុល ពង្រីកកំណាត់ផ្លូវជាតិលេខ៥ និងការស្ថាបនាប្រព័ន្ធលូស្ថិតនៅក្នុងឃុំជ្រៃ ស្រុកថ្មគោល**ក្រសួងមហាផ្ទៃ ជូនដំណឹងស្តីពី ការបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល**លោក វ៉ាង យី៖ ចិនគាំទ្រដល់រាល់កិច្ចប្រឹងប្រែងអំណោផលទាំងអស់ ដើម្បីកិច្ចចរចាសន្តិភាពនៅអ៊ុយក្រែន**សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យបញ្ចប់រឿងបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរតាមរបៀបឈ្នះ ឈ្នះ**ប្រមុខរាជរដ្ឋាភិបាល៖ ការថែរក្សាសាមគ្គីភាព ការរក្សាសន្តិភាព នៅក្នុងប្រទេស គឺជាកិច្ចការសំខាន់ ដែលយើងត្រូវធ្វើ**សម្តេចធិបតី៖ ប្រទេសជាតិត្រូវតែមានការអភិវឌ្ឍជាប្រចាំ ដើម្បីធ្វើការប្រកួតប្រជែងគ្នា**សម្តេចធិបតី៖ កម្ពុជា ចង់ដោះស្រាយសន្តិវិធី តែកម្ពុជាក៏រក្សាសិទ្ធិការពារខ្លួន គ្រប់មធ្យោបាយ រួមទាំងការប្រើកម្លាំងប្រដាប់អាវុធ បើប្រទេសណាមួយ ហ៊ានប្រើកម្លាំងមកឈ្លានពាន**សម្ដេចធិបតី៖ បើយើងទៅមើលវិមានឈ្នះឈ្នះផ្ទាល់ នោះយើងនឹងពុំឃើញមានអ្វីដែលជារបស់បរទេសនោះទេ គឺមានតែរចនាបទរបស់ខ្មែរ

លោក XiJinping ចុះត្រួតពិនិត្យការងារនៅសួនវិទ្យាសាស្ត្រហុងកុង

កាលពីរសៀលថ្ងៃទី ៣០ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានអមដំណើរដោយលោកស្រី Carrie Lam អភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងអញ្ជើញទៅដល់សួនវិទ្យាសាស្ត្រហុងកុង ដើម្បីចុះ ត្រួត ពិនិត្យការងារនិងផ្លាស់ប្តូរមតិយោបល់យ៉ាងស្និទ្ធស្នាលជាមួយបណ្ឌិតសភាចារ្យនៃបណ្ឌិត្យសភាវិទ្យា សាស្ត្រចិន និងបណ្ឌិតសភាវិស្វកម្មចិន និងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ និងអ្នកតំណាង សហគ្រា ស ច្នៃប្រឌិតថ្មី និងបច្ចេកវិទ្យាវ័យក្មេងនៅហុងកុង។
សួនវិទ្យាសាស្រ្តហុងកុងគឺជាមូលដ្ឋានសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកទេស និងការភ្ញាស់ សហគ្រាសដ៏ធំបំផុតនៅក្រុងហុងកុង ។

បច្ចុប្បន្ននេះ សួននេះមានក្រុមហ៊ុនជាង ១១០០ និងអ្នកសិក្សា ស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកទេសជាង ១៧០០០នាក់ដែលបានទាក់ទាញស្ថាប័ន សិក្សា ស្រាវជ្រាវវិទ្យាសាស្ត្រក្នុងស្រុកនិងបរទេសល្បីៗជាច្រើនមកបង្កើតមន្ទីរពិសោធន៍។ នៅក្នុងសាលតាំងពិពណ៌នៃសួនវិទ្យាសាស្ត្រ លោក Xi Jinping បានស្តាប់ការសង្ខេបអំពីការអភិវឌ្ឍ វិទ្យាសាស្ត្រនិងបច្ចេកទេសនិងការច្នៃប្រឌិតថ្មីនៅហុងកុង អន្តរកម្មនៃការបង្កើតថ្មីនិងការអភិវឌ្ឍបច្ចេក វិទ្យា នៅក្រុង Shenzhen និងហុងកុង និងការអភិវឌ្ឍនៃសួនវិទ្យាសាស្ត្រហុងកុង ហើយបានទស្ស នាការ តាំងពិព័រណ៍តំណាងសហគ្រាសច្នៃប្រឌិតថ្មីនិងបច្ចេក វិទ្យា នៅហុងកុង ។

លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការគាំទ្រពីមជ្ឈិមបក្សកុម្មុយនីស្តចិន ហុងកុងបានប្រើប្រាស់ឧត្តមភាពរបស់ខ្លួន ហើយទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ក្នុងការសិក្សាស្រាវជ្រាវជាមូលដ្ឋាន ការបណ្តុះបណ្តាលទេពកោសល្យ និងការអភិវឌ្ឍនៃការច្នៃប្រឌិតថ្មីនិងឧស្សាហកម្មបច្ចេកវិទ្យា ។ រដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសត្រូវចាប់យកនិន្នាការទូទៅ នៃសម័យកាល តម្កល់ទុកការគាំទ្រ ការអភិវឌ្ឍនច្នៃប្រឌិតថ្មីនិងបច្ចេកវិទ្យានៅក្នុងមុខតំ ណែងដ៏លេច ធ្លោមួយ ហើយបន្តផ្តល់យ៉ាងលេងពេញលេញដល់តួនាទីគាំទ្រនិងឈានមុខគេនៃ ការច្នៃប្រឌិត ថ្មីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
បន្ទាប់មក លោក Xi Jinping បានសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយបណ្ឌិតសភាចារ្យ អ្នកសិក្សាស្រាវជ្រាវ តំណាងសហគ្រាសច្នៃប្រឌិតថ្មីនិងបច្ចេកវិទ្យាវ័យក្មេង ។ លោកបានគូសបញ្ជាក់ថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការងារច្នៃប្រឌិតថ្មីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយអនុវត្តយ៉ាងស៊ីជម្រៅនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលជំរុញដោយនវានុវត្តន៍ ។

សង្ឃឹមថា ក្រុងហុងកុង ប្រើប្រាស់ឧត្តមភាពរបស់ខ្លួន ប្រមូលផ្តុំធនធានការច្នៃប្រឌិតថ្មីជាសកល និងរួមបញ្ចូលគ្នាជាមួយក្រុងដីគោកនៅក្នុងតំបន់ Guangdong-HongKong-Macao ដើម្បីពង្រឹងការរួមបញ្ចូលគ្នានៃការច្នៃប្រឌិតថ្មីនៃឧស្សាហកម្ម ការសិក្សាស្រាវជ្រាវ និងខិតខំកសាងវេទិកាច្នៃប្រឌិតថ្មី បច្ចេកវិទ្យាសកល។ រំពឹងថា ក្រុមការងារវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហុងកុងទាំងអស់នឹងបន្តពង្រីកប្រពៃណីស្នេហាជាតិនិងសេចក្តីស្រឡាញ់ចំពោះហុងកុង ពង្រឹងការច្នៃប្រឌិតថ្មី និងជំនឿចិត្តលើខ្លួនឯង ផ្តោតសំខាន់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅលើពិភពលោក តភ្ជាប់យ៉ាងសកម្មនូវតម្រូវការយុទ្ធសាស្ត្រជាតិសំខាន់ៗ ខិតខំប្រឹងប្រែងក្នុងការសិក្សាស្រាវជ្រាវបច្ចេកវិទ្យាស្នូលសំខាន់ៗ ដើម្បីរួមចំណែកក្នុងការ កសាងប្រទេសចិនទៅជាប្រទេសខ្លាំងផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅលើពិភពលោក។

លោក Xi Jinping បានលើកឡើងទៀតថា យុវជនគឺជាក្រុមមនុស្សដែលមានកម្លាំងរស់រវើកនិងមានគំនិតច្នៃប្រឌិតថ្មីបំផុតនៅក្នុងសង្គមទាំងមូល ហើយក៏ជាកម្លាំងថ្មីមួយក្នុងការជំរុញការអភិវឌ្ឍច្នៃប្រឌិតថ្មីនិងបច្ចេកវិទ្យាផងដែរ ។ ត្រូវផ្តល់ចន្លោះអភិវឌ្ឍន៍បន្ថែមទៀតសម្រាប់យុវជន និងគាំទ្រយុវជនឱ្យ សម្រេចក្តីសុបិនផ្នែកច្នៃប្រឌិតថ្មីនិងសហគ្រិនភាពក្នុងជីវិតតស៊ូ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង