**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន

ដៃស្ដាំរបស់លោក ហ្សេលេនស្គី លាលែងចេញតំណែង

កៀវ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ដៃស្ដាំរបស់ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងជាប្រធានក្រុមដឹកនាំកិច្ចចរចាអំពីផែនការសន្តិភាពគាំទ្រដោយសហរដ្ឋអាមេរិក ខាងភាគីអ៊ុយក្រែន លោក Andriy Yermak បានលាលែងចេញតំណែង កាលពីថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីទីភ្នាក់ងារប្រឆាំងអំពើពុករលួយចុះឆែកឆេរផ្ទះរបស់លោក។

ការស៊ើបអង្កេតពីអំពើពុករលួយពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន ដែលធ្វើឡើងចំពេលអ៊ុយក្រែនកំពុងតស៊ូប្រយុទ្ធជាមួយរុស្ស៉ីបាន និងកំពុងបង្កការខឹងសម្បាយ៉ាងខ្លាំងនៅក្នុងចំណោមប្រជាជនអ៊ុយក្រែន និងដាក់សម្ពាធបន្ថែមលើរដ្ឋាភិបាលរបស់លោក ហ្សេលេនស្គីឱ្យធ្លាក់ចូលក្នុងវិបត្តិចំពោះមុខការដាក់សម្ពាធពីទីក្រុងវ៉ាស៊ីនតោនឱ្យទីក្រុងកៀវទទួលយកកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៉ី។

នៅក្នុងសុន្ទរកថាជាវីដេអូមួយកាលពីថ្ងៃសុក្រ លោក ហ្សេលេនស្គីក៏បានលើកឡើងដែរថា «រុស្ស៉ីចង់ឱ្យអ៊ុយក្រែនបង្កើតកំហុស។ ប៉ុន្តៃយើងនឹងមិនបង្កើតកំហុសណាមួយនោះទេ ហើយការតស៊ូរបស់យើងនៅតែបន្ត»។

គួរបញ្ជាក់ថា លោក Andriy Yermak គឺជាមិត្តជិតស្និទ្ធម្នាក់របស់លោក ហ្សេលេនស្គី តាំងតែពីរូបលោកនៅជាតារាកំប្លែងមកម្ល៉េះ។ លោក Yermak ផ្ទាល់បានទទួលស្គាល់ថាផ្ទះរបស់លោកពិតត្រូវបានឆែកឆេរពិតមែន ហើយ លោកក៏បានផ្ដល់កិច្ចសហប្រតិបត្តិការដែរ។

ទីភ្នាក់ងារប្រឆាំងអំពើពុករលួយអ៊ុយក្រែនបានបើកការស៊ើបអង្កេតលើការចោទប្រកាន់ពីការស៊ីដាច់លុយជាង ១០០លានដុល្លារ ក្នុងក្រុមហ៊ុនថាមពលអាតូមិកមួយរបស់រដ្ឋដែលត្រូវបាន ចោទថាមានជាប់ពាក់ព័ន្ធនឹងអតីតមន្ត្រីជាន់ខ្ពស់ និងអតីតដៃគូរកស៊ីរបស់លោក ហ្សេលេនស្គី៕

លោក Yermak មិនត្រូវបានកត់ឈ្មោះបញ្ចូលជាជនសង្ស័យនោះទេ តែក្រុមសកម្មជន និងសមាជិកសភាបក្សប្រឆាំង រួមទាំង ក្រុមមន្ត្រីខ្លះក្នុងជួរគណបក្សរបស់លោក ហ្សេលេនស្គីបានអំពាវនាវឱ្យលោកចុះចេញពីតំណែងដោយនិយាយថាវត្តមានរបស់លោកកំពុងបំផ្លាញដល់អំណាចចរចារបស់អ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង