កម្រងព័ត៌មានជាតិលើកទី២ ស្តីពីសុវត្ថិភាពនិងសុខភាពការងារដាក់ឲ្យប្រើប្រាស់ផ្លូវការ
ភ្នំពេញ៖ កម្រងព័ត៌មានជាតិលើកទី២ ស្តីពីសុវត្ថិភាពនិងសុខភាពការងារដាក់ឲ្យប្រើប្រាស់ផ្លូវការ ដើម្បីលើកកម្ពស់ផ្នែកសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេស កម្ពុជា។
នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំពិធីផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់កម្រងព័ត៌មានជាតិលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារ និងគោលការណ៍ណែនាំ ស្តីពីសុវត្ថិភាពសារធាតុគីមីនៅកន្លែងធ្វើការ។
ការដាក់ឲ្យប្រើប្រាស់កម្រងព័ត៌មានជាតិលើកទី២នេះ គឺផ្តល់នូវមូលដ្ឋានសម្រាប់ពិនិត្យមើលភាពខ្លាំង និងបញ្ហាប្រឈមដែលកំពុងកើតមានបច្ចុប្បន្នលើផ្នែកសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេស និងជ្រើសរើសអាទិភាពសម្រាប់សកម្មភាពសុវត្ថិភាព និងសុខភាពការងារនាពេលអនាគត៕