**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

អភិបាលរងខេត្តបន្ទាយមានជ័យ៖ បញ្ហាការរត់គេចពន្ធ ជាពិសេសសាច់បង្កក និងការនាំចូលទំនិញខូចគុណភាព គឺជាបញ្ហាដែលរដ្ឋបាលខេត្តមិនអាចមើលរំលងបានឡើយត្រូវតែចាត់វិធានការម៉ឺងម៉ាត់

បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ បង្ក្រាបការរត់គេចពន្ធសាច់បង្កក និងទំនិញខូចគុណភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី អភិបាល អភិបាលរងក្រុង-ស្រុក កងកម្លាំងទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក ឃ្លោក នួយ អភិបាលរងខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារសេដ្ឋកិច្ចជាតិ និងសុខុមាលភាពប្រជាពលរដ្ឋពីផលប៉ះពាល់អវិជ្ជមាននៃការរត់គេចពន្ធ និងការនាំចូលទំនិញខូចគុណភាព។ បញ្ហាទាំងនេះមិនត្រឹមតែធ្វើឱ្យបាត់បង់ចំណូលពន្ធរបស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កហានិភ័យខ្ពស់ដល់សុខភាពអ្នកប្រើប្រាស់ និងធ្វើឱ្យប៉ះពាល់ដល់ផលិតផលក្នុងស្រុកផងដែរ។

លោក ឃ្លោក នួយ បានបញ្ជាក់យ៉ាងច្បាស់ថា “បញ្ហាការរត់គេចពន្ធ ជាពិសេសសាច់បង្កក និងការនាំចូលទំនិញខូចគុណភាព គឺជាបញ្ហាដែលរដ្ឋបាលខេត្តមិនអាចមើលរំលងបានឡើយ។ យើងត្រូវតែចាត់វិធានការម៉ឺងម៉ាត់ និង ទប់ស្កាត់និងបង្ក្រាបបទល្មើសទាំងនេះឱ្យបានជាដាច់ខាត។ នេះគឺជាការទទួលខុសត្រូវរបស់យើងចំពោះជាតិ និងប្រជាជន”។

លោក ឃ្លោក នួយ អភិបាលរងខេត្ត ក៏បានលើកឡើងនូវវិធានការសំខាន់ៗមួយចំនួនដែលអាជ្ញាធរខេត្ត នឹងពង្រឹង និងអនុវត្តន៍យ៉ាងសកម្ម រួមមាន ការបង្កើនកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងមានសមត្ថកិច្ច ពង្រឹងការសម្របសម្រួល និងការចែករំលែកព័ត៌មានរវាងកម្លាំងនគរបាល កងរាជអាវុធហត្ថ កម្លាំងគយ និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត ដែលឈរជើងនៅតាមបណ្តោយព្រំដែន។ បង្កើនការត្រួតពិនិត្យយ៉ាងម៉ត់ចត់លេីរាល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ជាពិសេសយានយន្ត និងឃ្លាំងស្តុកទំនិញនានា ដើម្បីធានាថាទំនិញទាំងអស់ត្រូវបានបង់ពន្ធត្រឹមត្រូវ និងមានគុណភាពស្របតាមស្តង់ដារ។ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការត្រួតពិនិត្យ និងតាមដានការដឹកជញ្ជូនទំនិញ ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាព។ អនុវត្តច្បាប់ដោយម៉ឺងម៉ាត់ចំពោះអ្នកដែលប្រព្រឹត្តបទល្មើស ដោយមិនមានការលើកលែង។ បង្កើនការផ្សព្វផ្សាយ និងអប់រំដល់អាជីវករ និងប្រជាពលរដ្ឋអំពីផលប៉ះពាល់នៃការរត់គេចពន្ធ និងការចរាចរទំនិញខូចគុណភាព ក៏ដូចជាការលើកទឹកចិត្តឱ្យពួកគាត់ចូលរួមសហការជាមួយអាជ្ញាធរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង