**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

ADB តែងតាំងលោកស្រី Yasmin Siddiqi ជានាយិកាថ្មីប្រចាំប្រទេសកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានតែងតាំងលោកស្រី Yasmin Siddiqi ជានាយិកាថ្មីប្រចាំប្រទេសកម្ពុជា ដោយលោកស្រីនាំមកជាមួយនូវជំនាញជាង ២៦ ឆ្នាំក្នុងវិស័យកសិកម្ម ទឹក និង អភិវឌ្ឍន៍ជនបទ រួមទាំងការបំពេញការងាររបស់គាត់ ១៦ ឆ្នាំជាមួយ ADB ។

លោកស្រី Siddiqi នឹងដឹកនាំប្រតិបត្តិការរបស់ ADB នៅកម្ពុជា គ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជារបស់ ADB សម្រាប់ឆ្នាំ២០២៤-២០២៨ ដែលមានសង្គតិភាពយ៉ាងជិតស្និតទៅនឹងយុទ្ធសាស្ត្របញ្ចកោណ  ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់រយៈពេលដូចគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និង ភាគីពាក់ព័ន្ធដទៃទៀត ដើម្បីគាំទ្រគោលដៅរបស់កម្ពុជាក្នុងការប្រែក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ក្នុងទសវត្សរ៍ខាងមុខ។

លោកស្រី Siddiqi បានមានប្រសាសន៍ថា «ខ្ញុំមានកិត្តិយសក្នុងការទទួលបានតួនាទីនេះ ហើយត្រៀមទន្ទឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍របស់ADB ដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា។ ADB បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់ និង ធន់នឹងអាកាសធាតុ ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចដែលនាំមុខដោយវិស័យឯកជន និង លើកកម្ពស់លទ្ធភាពទទួលបានសេវាសំខាន់ៗដូចជា ការអប់រំ ការថែទាំសុខភាព និងទឹកស្អាត»។

មុនកាន់តំណែងជានាយិកាប្រចាំប្រទេសកម្ពុជា លោកស្រី Siddiqi មានតួនាទីជានាយិកាផ្នែកកសិកម្ម ស្បៀង ធម្មជាតិ និងអភិវឌ្ឍន៍ជនបទរបស់ ADB សម្រាប់តំបន់អាស៊ីកណ្តាល ខាងលិច និងខាងត្បូង។ គាត់បានដឹកនាំការបង្កើត និង ការអនុវត្តគម្រោងកម្ចី និង ជំនួយបច្ចេកទេសដែលមានលក្ខណៈស្មុគស្មាញ ហើយត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ សម្រាប់សម្មិទ្ធផលលេចធ្លោរបស់គាត់ ទាក់ទងនឹងបច្ចេកទេសប្រកបដោយនវានុវត្តន៍ និងការលើកកម្ពស់ការចូលរួមពីវិស័យឯកជន ដើម្បីពន្លឿនវឌ្ឍនភាពសម្រាប់កសិករនៅទូទាំងតំបន់អាស៊ី។

មានសញ្ជាតិអង់គ្លេស លោកស្រី Siddiqi បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មធារាសាស្ត្រពីសាកលវិទ្យាល័យ Southampton និងជាវិស្វករសំណង់ស៊ីវិលវិជ្ជាជីវៈទទួលស្គាល់ដោយអន្តរជាតិ។ ភាពជាអ្នកដឹកនាំរបស់លោកស្រីបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញគំនិតផ្តួចផ្តើមធន់នឹងអាកាសធាតុហើយគាត់ គឺជាអ្នកតស៊ូមតិយ៉ាងសកម្មសម្រាប់ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និង កុមារី៕

អត្ថបទដែលជាប់ទាក់ទង