**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បន្តយកចិត្តទុកដាក់លើការងារអប់រំ នយោបាយចិត្តសាស្រ្តដល់កងទ័ព នៅតាមបណ្តាកងឯកភាពចំណុះ

ភ្នំពេញ៖ ផ្អែកលើផែនការយុទ្ធសាស្រ្តការពារជាតិ លើផ្នែកហ្វឹកហ្វឺន និងអប់រំបណ្តុះបណ្តាលដើម្បីលើកកម្ពស់សមត្ថភាព ចំណេះដឹង និងជំនាញបន្ថែមដល់យោធិនគ្រប់ថ្នាក់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ឡុង ណៃ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានដឹកនាំក្រុមការងារ បន្តចុះផ្សព្វផ្សាយគោលនយោបាយការពារជាតិ ឆ្នាំ២០២២ (សៀវភៅសការពារជាតិ ឆ្នាំ២០២២) ជូននាយទាហាន-ពលទាហាននៅទីបញ្ជាការ ផ្នែកសឹករងអន្លង់វែង។

គូសបញ្ជាក់ថា សៀវភៅសការពារជាតិ ឆ្នាំ២០២២ ជាឯកសារថ្នាក់ជាតិ រៀបរៀងចងក្រងដោយក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលឆ្លុះបញ្ចាំងអំពីទស្សនវិស័យ គោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលលើវិស័យការពារជាតិនាពេលបច្ចុប្បន្ន និងតទៅអនាគត ដោយផ្អែកលើការវិភាគ ការគិតគូរយ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ជាទីបំផុត។

គោលបំណងសំខាន់នៃសៀវភៅសការពារជាតិ ឆ្នាំ២០២២នេះ គឺដើម្បីផ្សព្វផ្សាយអំពីការពង្រឹង និងអភិវឌ្ឍវិស័យការពារជាតិរបស់កងយោធពលខេមរភូមិន្ទ។ ក្នុងនោះដែរ ឯកសារនេះបានបង្ហាញអំពីការរៀបចំផែនការយុទ្ធសាស្រ្ត ការធ្វើកំណែទម្រង់យោធា និងការកសាងសមត្ថភាពកងយោធពលខេមរភូមិន្ទឱ្យក្លាយជាកងកម្លាំងការពារជាតិដ៏រឹងមាំមួយ មានវិន័យម៉ឺងម៉ាត់ មានសមត្ថភាព មានការប្តេជ្ញាចិត្តខ្ពស់ និងស្មោះត្រង់ចំពោះជាតិមាតុភូមិ ព្រមទាំងត្រៀមខ្លួនជាប់ជានិច្ចក្នុងកិច្ចការពារសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាពសង្គម ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍជាតិ និងលើកតម្កើងកិត្យានុភាពរបស់អង្គភាព និងព្រះរាជាណាចក្រកម្ពុជានៅ លើឆាកអន្តរជាតិ។

លោកវរសេនីយ៍ឯក មេបញ្ជាការ ក៏បានជំរុញឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់សិក្សាស្វែងយល់បន្ថែមទៀតលើកឯកសារគោលនយោបាយការពារជាតិ ឆ្នាំ២០២២ ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗបន្ថែម ព្រមទាំងក្រើនរម្លឹកឱ្យបន្តអនុវត្តតាមវិធានការរបស់សម្តេចតេជោគឺ ៣ការពារ និង៣កុំ ឱ្យបានជាប់លាប់ល្អផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង