**លោក ពូទីន បានប្រកាសពីផែនការដើម្បីយកជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០២៤**អត្ថាធិប្បាយ÷ ទំនាក់ទំនងរវាងចិននិង សហភាពអឺរ៉ុបគឺទាមទារ “វិធីសាស្រ្តបីដង” ក្នុងយុគសម័យថ្មី**អង់គ្លេស​បានអោយដឹងថាអារ៉ាប៊ីសាអូឌីត​បានពន្យាពេលដំណើរ​ទស្សនកិច្ច​គ្រោងទុករបស់ព្រះអង្គម្ចាស់ Mohammed bin salman ទៅកាន់ទីក្រុង​ឡុងដ៍**ថ្នាក់​ដឹក​នាំ​របស់​ប្រទេស​ចិន​បានធ្វើ​កិច្ច​ប្រជុំ​ដើម្បី​សុំ​យោបល់​លើ​ការងារ​សេដ្ឋកិច្ច**វេទិកា​ដែល​រៀបចំ​នៅ​ប្រទេស​ឡាវ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ**ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំទស្សនកិច្ចសិក្សានៅស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)**កម្ពុជាលើកកម្ពស់ភាពជាដៃគូ និងវិបុលភាព នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅទីក្រុងប៉េកាំង**រដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកជាមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ**ឯកឧត្ដម ឆែម សាវុធ អនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ពីនាយកដ្ឋានពន្ធនាគារក្រសួងសន្តិសុខសាធារណឡាវ ចូលជួបសំដែងការគួរសម**រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញចូលរួមពិធីគម្រប់ខួបទី៧០នៃទំនាក់ទំនងកម្ពុជា-ជប៉ុន**ក្រសួងការបរទេស បញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស**ទូតជប៉ុន ជឿជាក់ថាដំណើរទស្សកិច្ចលើកដំបូងរបស់សម្តេច ធិបតីហ៊ុន ម៉ាណែត នៅជប៉ុននឹងបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំដែលកសាងរយៈពេល៧០ឆ្នាំ រវាងប្រទេសទាំងពីរ**អណ្ដើកហ្លួង ឬអណ្តើកសរសៃ ជាប្រភេទសត្វជិតផុតពូជបំផុតនៅលើពិភពលោក**ក្រសួងអប់រំ ប្រកាសព័ត៌មានស្ដីពីសុក្រឹតភាព និងភាពទទួលយកបាននៃលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣**៩ខែឆ្នាំនេះ កម្ពុជាចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍសរុប ១ពាន់លានដុល្លារ**រដ្ឋមន្ត្រីការងារ៖ យុវជនដែលមានជីវភាពខ្វះខាត នឹងក្លាយជាវីរៈបុរសសម្រាប់គ្រួសារ តាមរយៈជំនាញវិជ្ជាជីវៈ**ឯកឧត្តម កែវ​ រ៉េមី នឹងអញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​កម្រឹតខ្ពស់នៃ​សិទ្ធិមនុស្ស​ ៧៥ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេសស្វុីស**អាវុធហត្ថភ្នំពេញ ឃាត់ខ្លួនសង្ស័យប្រុសស្រី៦នាក់ បញ្ជូនទៅតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងធ្វើសេចក្តីថ្លែងការណ៍តំណាងរាជរដ្ឋាភិបាលកម្ពុជា នៅសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ នៅទីក្រុងឌូបៃ**សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារក្រីក្រចំនួន ៣គ្រួសារ ស្ថិតនៅ ឃុំតាលន់ ស្រុកស្អាង

មូលនិធិកូកា-កូឡា និងមូលនិធិ Planet Water សាងសង់ប៉មចម្រោះទឹកស្អាត AquaTowers ចំនួន៣៧ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង៦ម៉ឺននាក់ ក្នុងខេត្តចំនួន២១នៅទូទាំងប្រទេសកម្ពុជា

ព្រៃវែង÷មូលនិធិកូកា-កូឡា និងមូលនិធិ Planet Water សាងសង់ប៉មចម្រោះទឹកស្អាត AquaTowers ចំនួន៣៧ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង៦ម៉ឺននាក់ ក្នុងខេត្តចំនួន២១នៅទូទាំងប្រទេសកម្ពុជា និងគ្រោងសម្រេចចំនួន៤១ នៅគ្រប់ខេត្តនៅគ្រប់រាជធានី ខេត្ត។

លោកស្រី Saadia Madsbjerg ប្រធានមូលនិធិកូកា-កូឡា បានលើកឡើងថា កិច្ចសហការជាមួយមូលនិធិ Planet Water បាននាំមកនូវការតម្លើងប៉មចម្រោះទឹកស្អាត AquaTower និងម៉ាស៊ីនអនាម័យ Aquasan ទី៣៧ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ព្រៃពោន ខេត្តព្រៃវែង ដោយបានផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ ព្រមទាំងកម្មវិធីអប់រំសុខភាព។

លោកស្រីបន្ដថា គម្រោងនេះនឹងគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជាគិតត្រឹមបំណាច់ឆ្នាំ២០២២នេះ។ ចាប់តាំងពីឆ្នាំ២០១៦មក តាមរយៈការគាំទ្រពីមូលនិធិកូកា-កូឡា មូលនិធិ Planet Water បានសាងសង់ប៉មចម្រោះទឹកស្អាត AquaTowers ចំនួន៣៧ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង៦៦.០០០នាក់ ក្នុងខេត្តចំនួន២១នៅទូទាំងប្រទេសកម្ពុជា។ គិតត្រឹមបំណាច់ឆ្នាំ២០២២នេះ យើងនឹងអាចសម្រេចបានប៉មចម្រោះទឹកស្អាត AquaTowers ចំនួន៤១ នៅគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹកស្អាត និងកម្មវិធីអប់រំសុខភាពអនាម័យ។ ក្រៅពីទឹកស្អាតសម្រាប់បរិភោគ គម្រោង AquaTower ក៏ផ្តល់ជូនការបង្រៀននៅសហគមន៍ជនបទនូវកន្លែងលាងសម្អាតដៃ និងអនាម័យផងដែរ។ កន្លែងលាងដៃត្រូវបានបំពាក់ទៅនឹងតួប៉មចម្រោះទឹកស្អាត នីមួយៗ ហើយបម្រើជាធនធានអនាម័យសំខាន់មួយដល់សាលារៀន ដោយកន្លែងលាងដៃនីមួយៗមានផ្តល់ជូនឧបករណ៍ដាក់សាប៊ូលាងដៃ និងបដាផ្ទាំងផ្សព្វផ្សាយអមដោយសារយល់ដឹងអំពីការលាងដៃ និងការអនុវត្តល្អបំផុតសម្រាប់អ្នកប្រើប្រាស់ប៉មនេះ។

លោក Mark Steele ស្ថាបនិក និងជានាយកប្រតិបត្តិរបស់មូលនិធិ Planet Water បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដែលយើងបានទទួល និងបន្តទទួលបានពីអ្នកឧបត្ថម្ភ និងដៃគូសាជីវកម្មរបស់យើង រួមទាំងមូលនិធិកូកា-កូឡា ផងដែរ។ លោកបន្ថែមថា៖ ឥទ្ធិពលដែលយើងកំពុងបង្កើត មិនអាចវាស់បានដោយតួលេខនោះទេ តែតាមរយៈការនាំយកទឹកស្អាតទៅកាន់សហគមន៍ដែលខ្វះខាត ពួកយើងកំពុងធ្វើឱ្យប្រសើរឡើងនូវសុខភាព និងគុណភាពជីវិតសម្រាប់បុគ្គលរាប់ពាន់នាក់ ដែលឥឡូវនេះពួកគាត់អាចបង្វែរការយកចិត្តទុកដាក់របស់ពួកគេ ទៅកាន់ទិដ្ឋភាពផ្សេងទៀតនៃជីវិត ជំនួសឱ្យការនៅតែបន្តបារម្ភអំពីបញ្ហាប្រឈមនេះ។

សូមបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០១០មក មូលនិធិកូកា-កូឡា បានបរិច្ចាគថវិកាជាង ១៣លានដុល្លារដល់កិច្ចសហប្រតិបត្តិការទឹកនានានៅក្នុងបណ្តាប្រទេសនានានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍៕

អត្ថបទដែលជាប់ទាក់ទង