**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

កងកម្លាំងរុស្ស៉ីវាយដណ្ដើមបានទីក្រុង Kupiansk ស្ថិតនៅភាគឦសានអ៊ុយក្រែន ប៉ុន្តែយោធាអ៊ុយក្រែនបានទាត់ចោលការអះអាងនេះ

មូស្គូ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាយអគ្គសេនាធិការយោធារុស្ស៉ី បានប្រាប់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកាថាកងកម្លាំងរុស្ស៉ីវាយដណ្ដើមបានទីក្រុង Kupiansk ស្ថិតនៅភាគឦសានអ៊ុយក្រែន ក៏ប៉ុន្តែ យោធាអ៊ុយក្រែនបានទាត់ចោលការអះអាងនេះ។

អ៊ុយក្រែនក៏បានច្រានចោលដែរសេចក្ដីថ្លែងការណ៍របស់រុស្ស៉ីដែលថាកងកម្លាំងរបស់ខ្លួនវាយដណ្ដើមបានទឹកដីមួយផ្នែកធំនៃទីក្រុង២ផ្សេងទៀត គឺPokrovsk ជាទីក្រុងមួយដែលកងទ័ពរុស្ស៉ីកំពុងប្រឹងវាយយក អស់ជាច្រើន ខែមកនេះ និងទីក្រុង Vovchansk ស្ថិតនៅក្បែរព្រំដែនរុស្ស៉ី។

វិមានក្រឹមឡាំង បានឱ្យដឹងថាលោក ពូទីន បានធ្វើទស្សនកិច្ចទៅកាន់ទីបញ្ជាការមួយរបស់កងទ័ពរុស្ស៉ី ជាទីដែលលោកបានជួប អគ្គនាយសេនាធិការយោធារុស្ស៉ី លោកនាយឧត្តមសេនីយ៍ Valery Gerasimov។

តាមវិមានក្រឹមឡាំង លោក Gerasimov បានរាយការណ៍ជូនលោក ពូទីនអំពីស្ថានការណ៍នៅក្នុងទីក្រុងដ៏សំខាន់ស្ថិតនៅភាគខាងកើត អ៊ុយក្រែន គឺទីក្រុង Kostiantynivka និងទីក្រុង Kramatorsk ព្រមទាំងទីក្រុង Kupiansk ក្នុងតំបន់ Kharkiv។

លោក Gerasimov បានប្រាប់លោក ពូទីន នៅក្នុងវីដេអូមួយបង្ហោះលើគេហទំព័រវិមានក្រឹមឡាំងដូច្នេះថា «កងកម្លាំងរុស្ស៉ីបានវាយរំដោះទីក្រុង Kupiansk និងកំពុងបន្តបំផ្លាញកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅជុំវិញ ច្រាំងខាងលិចនៃទន្លេ Oskol។

លោក Gerasimov ក៏បានប្រាប់លោក ពូទីនដែរថាកងកម្លាំងរុស្ស៉ីកំពុងគ្រប់គ្រង៧០ភាគរយនៃទីក្រុង Pokrovsk ហើយ៨០ភាគរយនៃទីក្រុង Vovchansk ក៏កំពុងស្ថិតក្រោម ការគ្រប់គ្រងរបស់កងកម្លាំងរុស្ស៉ីផងដែរ។

គួរបញ្ជាក់ថា កងកម្លាំងរុស្ស៉ីត្រូវបានរាយការណ៍ថាក៏កំពុងរីកចម្រើនដែរនៅក្នុងតំបន់ Zaporizhzhia ហើយបច្ចុប្បន្នពួកគេកំពុងគ្រប់គ្រង ១៩ភាគរយនៃទឹកដីអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង