**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ទទួលជួបសម្ដែងការគួរសមជាមួយ ក្រុមកីឡាករវាយគោលលំដាប់ពិភពលោក Legends Tour ដែលមកប្រកួតនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានទទួលជួបសម្ដែងការគួរសម ជាមួយកីឡាករវាយកូនគោលអាជីពអន្តរជាតិ និងប្រតិភូនៃ Legends Tour ដែលនឹងចូលរួមប្រកួតកីឡាវាយកូនគោលពានរង្វាន់ Vattanac Legends Championship 2025 នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក David Adams នាយកគ្រប់គ្រង Legends Tour និងកីឡាករឆ្នើមទាំងអស់ បានអញ្ជើញមកចូលរួមការប្រកួតនៅប្រទេសកម្ពុជា។ ឧបនាយករដ្ឋមន្ដ្រី ក៏បានកោតសរសើរអ្នកឧកញ៉ា សំ អាង ក៏ដូចជាក្រុមហ៊ុនវឌ្ឍនៈ ដែលបានចាត់ចែងសហការជាមួយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីឲ្យមានកម្មវិធីប្រកួតនេះឡើង។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានជម្រាបជូនលោក David Adams នាយកគ្រប់គ្រង Legends Tour និងកីឡាករទាំងអស់ថា កម្ពុជាទើបតែមានសន្តិភាពពេញលេញក្នុងរយៈពេល២៧ឆ្នាំចុងក្រោយ ហើយបើប្រៀបធៀបទៅបណ្ដាប្រទេសក្នុងពិភពលោក កម្ពុជាទទួលបានសន្តិភាពក្នុងរយៈពេលខ្លីជាងគេបំផុត ក្នុងរយៈពេល២៧ឆ្នាំចុងក្រោយ។ កម្ពុជា មានភព្វសំណាងដែលមានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ក្រោយមកមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែលបន្តវេនដឹកនាំកម្ពុជាឆ្ពោះទៅមុខយ៉ាងលឿន និងអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។

ឯកឧត្តមសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី បានបន្ដថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្ដល់អាទិភាពក្នុងការកសាងធនធានមនុស្ស និងជំរុញការលេងកីឡា ដោយពលរដ្ឋម្នាក់លេងកីឡាមួយយ៉ាងតិច ព្រោះដើម្បីលើកកម្ពស់សុខភាព លុបបំបាត់អំពើអបាយមុខផ្សេង និងរួមចំណែកដល់ការអភិវឌ្ឍប្រទេស។ ពាក់ព័ន្ធកីឡាវាយកូនហ្គោលនៅក្នុងប្រទេសកម្ពុជា ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះមានការរីកចម្រើន និងក្លាយជាកីឡាមួយដែលពេញនិយមនូវគ្រប់ស្រទាប់វ័យទាំងអស់។

បើតាមឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន, នៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃមានតារាងវាយកូនគោលចំនួន១៤ទីតាំង និងទីលានហ្វឹកហាត់ជាច្រើនទីតាំងទៀតផងដែរ។

ជាមួយគ្នានោះ លោក David Adams បានថ្លែងអំណរគុណ ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ចំពោះការទទួលជួបប្រតិភូ Legends Tour ហើយលោកមានសេចក្ដីសោមនស្សរីករាយ ចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅរបស់កម្ពុជា នៅពេលប្រតិភូកីឡាករមកដល់ តាំងពីនៅអាកាសយានដ្ឋានអន្ដរជាតិតេជោ ដោយកុ្នុងនោះក៏បានបញ្ជាក់ថា អាកាសយានដ្ឋានអន្ដរជាតិតេជោ ជាអាកាសយានដ្ឋានមួយដ៏ស្រស់ស្អាតបំផុត ក្នុងចំណោមអាកាសយានដ្ឋានដែលលោក និងកីឡាទាំងអស់ធ្លាប់បានទៅពីមុនមក។

ពាក់ព័ន្ធជាមួយពានរង្វាន់ Legends Tour នេះ លោក David Adams បានបញ្ជាក់ថា ពានរង្វាន់ គឺជាពានរង្វាន់ដែលប្រតិភូ Legends Tour ធ្វើដំណើរទស្សនកិច្ចទូទាំងពិភពលោកតែម្ដង ប៉ុន្តែមានទីតាំងធំរបស់ខ្លួននៅប្រទេសអឺរ៉ុប ដូចេ្នះការធ្វើដំណើរចាកចេញពីទ្វីបអឺរ៉ុប គឺជាបេសកកម្មមួយដ៏រីករាយបំផុត ហើយការជ្រើសរើសការធ្វើដំណើរ គឺអាស្រ័យទៅលើទីតាំងដែលត្រូវទៅ ក៏ដូចជាប្រទេសដែលមានវប្បធម៌ដ៏ល្អផងដែរ។

លោកបន្ដថា អ្វីដែលប្រតិភូរំពឹងទទួលបានពីការប្រកួតអន្ដរជាតិនេះ គឺមិនត្រឹមតែទីតាំងប្រកួតដ៏ល្អនោះទេ ថែមទាំងឥទ្ធិពល និងកេរ្តិ៍ដំណែលមួយដែលបានពីប្រទេសកម្ពុជា។ លោកជឿជាក់ដែរថា ប្រតិភូ Legends Tour នឹងទទួលបានបទពិសោធន៍ល្អៗពីប្រទេសកម្ពុជា ដែលនឹងចូលរួមអភិវឌ្ឍវិស័យទាំងនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។ លោកបានគូសបញ្ជាក់ថា Legends Tour នឹងបង្ហាញអ្វីល្អៗ ឲ្យពិភពលោកទាំងមូលបានឃើញពីប្រទេសកម្ពុជា ដូចជាវប្បធម៌ អរិយធម៌របស់កម្ពុជាជាដើម។

មុននឹងបញ្ចប់ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានថ្លែងអំណរគុណ និងគាំទ្រការលើកឡើងរបស់លោក David Adam ហើយសង្ឃឹមថា ក្រុមហ៊ុនវឌ្ឍនៈ ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងបង្កលក្ខណៈងាយស្រួលដល់ប្រតិភូ Legends Tour ឲ្យទទួលបានភាពជោគជ័យ ក្នុងអំឡុងពេលស្នាក់នៅប្រកួតនៅប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង