អភិបាលខេត្តឧត្ដរមានជ័យ កោតសរសើររដ្ឋបាលក្រុងសំរោង ដែលរៀបចំតំឡេីងនិងបំពាក់អំពូលភ្លេីងសូឡាបំភ្លឺតាមដងផ្លូវជាតិលេខ៦៨ ដើម្បីលើកកម្ពស់សោភ័ណភាព និងធានាសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

ឧត្ដរមានជ័យ៖ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានកោតសរសើរដល់រដ្ឋបាលក្រុងសំរោង ដែលបានរៀបចំតំឡេីងនិងបំពាក់អំពូលភ្លេីងសូឡាបំភ្លឺតាមដងផ្លូវជាតិលេខ៦៨ ដើម្បីលើកកម្ពស់សោភ័ណភាព និងធានាសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ ឯកឧត្ដម មាន ចាន់យ៉ាដា បានលើកឡើងថា “ ដើម្បីលើកកម្ពស់សោភ័ណភាព និងធានាសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលរាត្រី ខ្ញុំបាទសូមកោតសរសើរដល់រដ្ឋបាលក្រុងសំរោង ដែលបានរៀបចំតំឡេីងនិងបំពាក់អំពូលភ្លេីងសូឡាបំភ្លឺតាមដងផ្លូវជាតិលេខ៦៨ ចាប់ពីចំណុចព្រំប្រទល់ស្រុកចុងកាល់ ដល់ចំណុចទីប្រជុំជនភូមិឆ្អេីប សង្កាត់សំរោងដោយបានប្រេីប្រាស់អំពូលនិងបង្គោលសូឡាអស់ចំនួនប្រមាណ៧០ដេីមបានតំឡេីងរួចរាល់”។
សូមបញ្ជាក់ ផែនការបន្តទៀតរដ្ឋបាលក្រុងនឹងបន្តគៀរគរធនធានបន្ថែមសំដៅគាំទ្រដល់ការរៀបចំតំឡេីងអំពូលសូឡា បន្តរហូតដល់ទីប្រជុំជនក្រុងសំរោងអោយបានរួចរាល់នៅពេលដ៏ខ្លីខាងមុខនេះ ដែលជាតម្រូវការចំនួនប្រមាណជាង៣០០ដេីមបន្ថែមទៀត៕

