អភិបាលខេត្តព្រះសីហនុ អំពាវនាវ និងស្វាគមន៍យ៉ាងកក់ក្តៅគ្រប់ពេលវាលា ដល់ភ្ញៀវជាតិ អន្តរជាតិ រាល់ការមកកម្សាន្ដនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ ឯកឧត្ដម ម៉ាង ស៉ីណេត អភិបាលខេត្តព្រះសីហនុ បានអំពាវនាវ និងស្វាគមន៍យ៉ាងកក់ក្តៅគ្រប់ពេលវាលា ដល់ភ្ញៀវជាតិ អន្តរជាតិ ពោលរាល់ការមកកម្សាន្ដនៅខេត្តព្រះសីហនុ មានការការពារសុវត្ថិភាពខ្ពស់ រាល់ការលក់ដូរគ្រប់មុខទំនិញម្ហូបអាហារមិនមានការតំឡើងថ្លៃនោះឡើយ ព្រោះមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គណៈអភិបាលខេត្ត និងមន្ទីរពាក់ព័ន្ធគ្រប់អង្គភាពលើការលក់ដូរ។
ឯកឧត្ដម ម៉ាង ស៉ីណេត បានបញ្ជាក់ថា ខេត្តព្រះសីហនុ មានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត មានរម្យណីយដ្ឋានកែច្នៃ, ធម្មជាតិច្រើនកន្លែង ដែលសុទ្ធតែជាកន្លែងទទួលយកភាពរីករាយ បំបាត់ការនឿយហត់ ស្រូបយកខ្យល់អាកាសបរិសុទ្ធប្រកបដោយភាពរីករាយជាទីបំផុត៕

