សូមប្រុងប្រយ័ត្ន! កុំចុចលេីតំណភ្ជាប់ ការបន្លំជាក្រុមហ៊ុន Telegram កំពុងកើនឡើងជាបន្តបន្ទាប់

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថា ជនខិលខូចបានបន្លំធ្វើជាក្រុមហ៊ុន Telegram ដើម្បីធ្វើឲ្យលោកអ្នកជឿថាជនខិលខូចនោះជាក្រុមហ៊ុនពិត ហើយតម្រូវឱ្យអ្នកចុចតំណភ្ជាប់ (Link) ភ្លាមៗ បើមិនដូច្នេះគណនី Telegram របស់អ្នកនឹងបាត់ក្នុងរយ:ពេលដ៏ខ្លី។
ក្រសួងបន្តថា នៅពេលទទួលសារពីគណនីឈ្មោះបន្លំស្រដៀងពាក្យ Telegram សូមកុំចុចតំណភ្ជាប់នោះ ហើយលុបចោលភ្លាមៗ។
ក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថា ប្រសិនបើអ្នកសង្ស័យថាមានអ្វីមិនប្រក្រតី សូមហៅចូលទៅកាន់លេខទូរសព្ទ ១២៣ ឬ ៦៧៨៩ ឬផ្ញើសារចូលទំព័រផ្លូវការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីរាយការណ៍៕

