**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឯកឧត្តម ហេង សួរ អញ្ជើញបើកវេទិកាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ លើកទី១៣ ក្រោមប្រធានបទ “គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ បរិស្ថាន និងបរិបទឌីជីថល”

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ១៤ វិច្ឆិកា លើកទី១៣ ក្រោមប្រធានបទ ស្តីពី“គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ បរិស្ថាន និងបរិបទឌីជីថល” នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Hotel Le Royal ដោយមានអ្នកចូលរួមប្រមាណជាង ២០០នាក់ ដែលជាអ្នកលក់ដូរតាមផ្លូវ តំណាងមកពីវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។

វេទិកាអន្តរជាតិនេះ មានគោលបំណង បន្តផ្សព្វផ្សាយ និងរម្លឹកទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ដើម្បីលើកកម្ពស់សិទ្ធិការងារ និងការទទួលស្គាល់ចំពោះអ្នកលក់ដូរតាមដងផ្លូ, ពង្រឹងប្រសិទ្ធភាព និងពង្រីកវិសាលភាពប្រព័ន្ធគាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវ និងស្ថាប័នពាក់ព័ន្ធ, ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកលក់ដូរតាមផ្លូវជាមួយអ្នកផ្តល់សេវា ជាពិសេស ផ្ដល់ឱកាសដល់អ្នកលក់ដូរតាមដងផ្លូវចូលរួមកិច្ចពិភាក្សានិងចែករំលែកពីស្ថានភាពការងារ និងបញ្ហា និងលើកជាសំណូមពរទៅកាន់អ្នកពាក់ព័ន្ធនានា។

ថ្លែងក្នុងវេទិកានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើម និងការចូលរួមគាំទ្រក្នុងការរៀបចំទិវានេះជារៀងរាល់ឆ្នាំ ជាពិសេស ឆ្នាំ២០២៥នេះ តាមរយៈកិច្ចសហការដ៏ល្អ រវាងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) អង្គការអុកស្វាម (OXFAM) ដៃគូអភវិឌ្ឍ អង្គការសង្គមស៊ីវិល និងនិងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។

តាមរយៈប្រធានបទដ៏មានសារសំខាន់នាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរៀនជំនាញការលក់តាមអនឡាញនៅតាមសាលាបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ និងបច្ចេកទេសក្រោមឱវាទក្រសួងទាំង៣៧នៅទូទាំងប្រទេសព្រោះថា ឌីជីថល បដិវត្តន៍ឧស្សាហកម្មបានជ្រាបចូលទៅគ្រប់ផ្នែក នៃសកម្មភាពសេដ្ឋកិច្ច ក្នុងនោះរួមទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។
ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ការប្រែប្រួលអាកាសធាតុបានក្លាយជាបញ្ហាប្រឈមដល់អ្នកលក់ដូរតាមដងផ្លូវ ប៉ុន្តែទន្ទឹមនេះការប្រែប្រួលចំណង់ចំណូលចិត្តរបៀបរស់នៅនិងធ្វើការងារក៏ទាមទារចាំបាច់ឱ្យអ្នកលក់ដូរតាមដងផ្លូវ ត្រូវតែផ្លាស់ប្តូរទៅតាមរបៀបរស់នៅតាមបែបធូរធារជាងមុន បើទោះបីនៅមានអ្នកលំបាកខ្លះ ប៉ុន្តែការលំបាកនោះបើប្រៀបធៀបក្នុងរយៈពេលជាច្រើនឆ្នាំមុនគឺងាយស្រួលជាងមុនច្រើន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាន រំលេចអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ របស់រាជរដ្ឋាភិបាល និងលើកទឹកចិត្តអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធចាប់ឱកាសចូលសិក្សារៀនសូត្រដើម្បីមានជំនាញបន្ថែម ព្រមទាំងមានចំណេះដឹងដើរតម្រូវការសង្គម។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅចុះបញ្ជិកាដើម្បីកំណត់អត្ថសញ្ញាណអ្នកលក់ដូរតាមដងផ្លូវ ដើម្បីមានភាពងាយស្រួលសម្រាប់រដ្ឋាភិបាលអាចជួយបានកាន់តែចំគោលដៅ។

ជាមួយគ្នានេះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសរសើរប្រព័ន្ធគាំពារសង្គម តាមរយៈប្រព័ន្ធសន្តិសុខសង្គម ឬប្រព័ន្ធជំនួយសង្គមរបស់រាជរដ្ឋាភិបាល ប៉ុន្តែប្រព័ន្ធទាំងនោះបានអនុវត្តនៅកម្រិតនៅឡើយ។

ដោយឡែក លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម គូសបញ្ជាក់ពីសារៈសំខាន់ នៃការទទួលស្គាល់អ្នកលក់តាមដងផ្លូវថា ជាអ្នករួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ អ្នកលក់តាមផ្លូវគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ប្រទេស ជាអ្នកធ្វើការច្រើនម៉ោងក្នុងស្ថានភាពលំបាកដើម្បីផ្តល់អាហារ ទំនិញ និងសេវាកម្មដែលទ្រទ្រង់ប្រទេសជាតិ៕

#MLVT #HENGSour

អត្ថបទដែលជាប់ទាក់ទង