អបអរសាទរពិធីសម្ពោធជើងហោះហើរត្រង់ទី១ ដែលតភ្ជាប់ពីទីក្រុង Kolkata ប្រទេសឥណ្ឌា មកកាន់ខេត្តសៀមរាប

សៀមរាប៖ ក្រុមហ៊ុនអាកាសចរណ៍ IndiGo airlines (6E) មានជើងហោះហើរត្រង់រវាងទីក្រុងKolkata (CCU) និងខេត្តសៀមរាប (SAI) ចំនួន៣ជើងក្នុងមួយសប្តាហ៍ពោលគឺរៀងរាល់ថ្ងៃចន្ទ ព្រហស្បតិ៍ សៅរ៍ ដែរប្រើយន្តហោះប្រភេទ Airbus A320neo ជាមួយគ្នានេះក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia (K6) ក៏មានជើងហោះហើររវាង ភ្នំពេញ (KTI) និងទីក្រុងNew Delhi (DEL) នៃប្រទេសឥណ្ឌា ចំនួន ២ជើងក្នងមួយសប្តាហ៍ ពោលគឺរៀងរាល់ថ្ងៃអង្គារ និងសៅរ៍ ផងដែរ។
ទាំងនេះបានបង្ហាញនូវផ្លែផ្កាថ្មីមួយទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចខិតខំរបស់ក្រសួងទេសចរណ៍ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ផ្លូវហោះហើរថ្មីនេះមិនត្រឹមតែបង្កើនការតភ្ជាប់រវាងទីក្រុង Kolkata ប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្តល់នូវការតភ្ជាប់កាន់តែប្រសើរឡើងដោយបន្ថែមលក្ខណ:ងាយស្រួលពីតំបន់ផ្សេងៗនៃប្រទេសឥណ្ឌា មកកាន់ប្រទេសកម្ពុជា នឹងផ្តល់នូវផលវិជ្ជមានយ៉ាងច្រើនដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ៕

