**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន

បទវិភាគ៖ប្រទេសចិនដែលបើកទូលាយនឹងបង្កើតស្ពានធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះសម្រាប់ឱ្យពិភពលោក

ខណៈពេលដើរចូលពន្លាជាតិកម្ពុជាក្នុងសាលតាំងពិព័រណ៍ជាតិចម្រុះរបស់ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៨ ក៏អាចឃើញផ្លែស្វាយស្រស់ធំៗ និងដំណាប់ស្វាយពណ៌លឿងថ្លា ដាក់តាំងបង្ហាញយ៉ាងស្អាត ព្រមទាំងបានបញ្ចេញក្លិនប្រហើរ ទាក់ទាញអ្នកទស្សនាភ្លក្សរសជាតិនិងសួរពត៌មាន ។
ប្រធាននាយកដ្ឋានកិច្ចការពិព័រណ៍នៃក្រសួងពាណិជ្ជកម្មកម្ពុជាបានធ្វើបទបង្ហាញថា ពិព័រណ៍នាំចូលចិនអន្តរជាតិធ្វើឱ្យផ្លែស្វាយរបស់កម្ពុជាដើរចូល “គន្លងល្បឿនលឿន”ទៅកាន់ទីផ្សារចិន ។ ដោយឡែក ដំណាប់ស្វាយដែលធ្វើពីស្វាយកែវរមៀត ជាផលិតផលតាំងពិព័រណ៍មានភាពតំណាងក្នុងពន្លាជាតិកម្ពុជា ។ បន្ទាប់ពីផ្លែស្វាយកម្ពុជាទទួលបានការអនុញ្ញាតិឱ្យចូលទៅកាន់ប្រទេសចិន កម្ពុជាបានទទួលការបញ្ជាទិញកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ។ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ចាប់តាំងពីចិនបានរៀបចំធ្វើពិព័រណ៍នាំចូលចិនអន្តរជាតិកាលពីឆ្នាំ២០១៨មក កម្ពុជាបានចូលរួមការតាំងពិព័រណ៍ជាប់រហូត ដើម្បីបង្ហាញផលិតផលនិងសេវាកម្មមានគុណភាពទៅកាន់អ្នកប្រើប្រាស់ចិននិងអន្តរជាតិ ក៏ដូចជាពាណិជ្ជករចូលរួមការតាំងពិព័រណ៍ផងដែរ ។ ជាពិសេស គឺពិព័រណ៍នាំចូលចិនអន្តរជាតិឆ្នាំនេះ បានបង្ហាញឱ្យឃើញនូវពាក្យសន្យាយ៉ាងមុតមាំរបស់ចិនដែលនឹងខិតខំប្រឹងប្រែងជំរុញពាណិជ្ជកម្មសកល គាំពារពហុភាគីនិយម និងពង្រីកការបើកទូលាយចំពោះបរទេសថែមមួយកម្រិតទៀត ។
ប្រឈមនឹងនិន្នាការបញ្ច្រាសនៃឯកតោភាគីនិយមនិងការការពារនិយម ប្រទេសចិនបានបញ្ចេញសញ្ញាយ៉ាងច្បាស់នូវការពង្រីកការបើកទូលាយតាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិ ។ អាកប្បកិរិយាបើកចំហរបស់ចិនក៏ទទួលបានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ តាមរយៈតួលេខជាក់ស្តែងក្នុងការតាំងពិព័រណ៍លើកនេះ ។ ឆ្នាំនេះ មានប្រទេស តំបន់និងអង្គការអន្តរជាតិចំនួន១៥៥ បានចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិ សហគ្រាសបរទេសចំនួន៤១០៨បានចូលរួមការតាំងពិព័រណ៍ ទំហំសាលពិព័រណ៍មានចំនួនលើសពី៤៣ម៉ឺនម៉ែត្រក្រឡា ទំហំសាលពិព័រណ៍និងសហគ្រាសសរុបសុទ្ធតែបានបំបែកកំណត់ត្រាថ្មីក្នុងប្រវតិ្តសាស្ត្រ ។
ខណៈពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន សហគ្រាសបរទេសជាច្រើនបានបញ្ជាក់ថា ពោរពេញទៅដោយជំនឿចិត្តចំពោះទីផ្សារចិន ។ លោក លូ ហៃទីង ប្រធានស្តីទីនៃសភាពាណិជ្ជកម្មចិនរបស់ប្រទេសម៉ាឡេស៊ីបានថ្លែងថា ពិព័រណ៍នាំចូលចិនអន្តរជាតិបានជំរុញការច្នៃប្រឌិតថី្មលើវិស័យកិច្ចសម្រួលពាណិជ្ជកម្ម ឧទាហរណ៍រូបមន្តថ្មីដូចជា “វេទិកាធុរកិច្ចអេឡិចត្រូនិចឆ្លងដែន”ជាដើម ដែលបានផ្តល់មធ្យោបាយមានប្រសិទ្ធភាពនិងភាពរស់រវើកកាន់តែខ្ពស់សម្រាប់ឱ្យសហគ្រាសបរទេសធុនមធ្យមនិងតូចត្រួសត្រាយទីផ្សារចិន ។ យន្តការថ្មីទាំងនេះ ធ្វើឱ្យសហគ្រាសដែលមានទ្រង់ទ្រាយខុសគ្នានិងក្នុងដំណាក់កាលអភិវឌ្ឍន៍ខុសគ្នា សុទ្ធតែមានឱកាសចូលក្នុងទីផ្សារចិនប្រកបដោយភាពងាយស្រួល ដើម្បីស្វែងរកចន្លោះកិច្ចសហប្រតិបតិ្តការជាបន្តបន្ទាប់ ។
«របាយការណ៍ស្តីពីភាពបើកទូលាយសកលឆ្នាំ២០២៥» ថ្មីបំផុតបានបង្ហាញថា ចិនជាទីផ្សារមួយក្នុងចំណោមទីផ្សារមានផលចំណេញខ្ពស់បំផុតផ្នែកវិនិយោគនៅទូទាំងពិភពលោក ក្នុងរយៈពេលជិត៥ឆ្នាំចុងក្រោយនេះ អត្រាផលចំណេញផ្នែកវិនិយោគផ្ទាល់របស់ពាណិជ្ជករបរទេស ប្រហែលមាន៩ភាគរយ ។ ទីផ្សារធំធេង ខ្សែសង្វាក់ឧស្សាហកម្មយ៉ាងពេញលេញ និងបរិយាកាសច្នៃប្រឌិតថ្មីដែលមានលំដាប់ថ្នាក់កាន់តែខ្ពស់របស់ប្រទេសចិន បាននាំមកនូវឧត្តមភាពខាងដើមទុន ការលើកកម្ពស់ប្រសិទ្ធភាព និងភាគលាភខាងការច្នៃប្រឌិតថ្មីដល់សហគ្រាសពហុជាតិ ។
«របាយការណ៍ស្តីពីចក្ខុវិស័យនៅចិនរបស់សហគ្រាសពហុជាតិឆ្នាំ២០២៥» ដែលក្រុមហ៊ុនKPMG ចេញផ្សាយក្នុងអំឡុងពិព័រណ៍នាំចូលចិនអន្តរជាតិបានបង្ហាញថា ក្នុងរយៈពេល៦ខែចុងក្រោយនេះ ការរួមបញ្ចូលគ្នានិងទិញយករបស់ក្រុមហ៊ុនពហុជាតិនៅប្រទេសចិនមានចំនួនកាន់តែច្រើនយ៉ាងច្បាស់លាស់ ដែលបានឈានចូលកម្រិតស្មើមុននឹងឆ្នាំ២០១៩ ។ ក្រុមហ៊ុនពហុជាតិភាគច្រើនមានគម្រោងរក្សាឬបន្ថែមការបណ្តាក់ទុននៅចិននៅឆ្នាំ២០២៥ ហើយរំពឹងទុករក្សាកម្លាំងប្រកួតប្រជែងនៅទីផ្សារចិន ។
ពិតមែនតែម៉ាក្រូសេដ្ឋកិច្ចសកលនៅតែមានភាពមិនប្រាកដប្រជា ប៉ុន្តែសហគ្រាសពហុជាតិភាគច្រើននៅតែមានជំនឿចិត្តទៅលើទីផ្សារចិន ។ រីឯពិព័រណ៍នាំចូលចិនអន្តរជាតិដែលរៀបចំរៀងរាល់មួយឆ្នាំម្ដង មិនត្រឹមតែជាព្រឹតិ្តការណ៍បញ្ជាទិញដ៏ធំធេងប៉ុណ្ណោះទេ ក៏ជាវេទិកាសហប្រតិបតិ្តការមួយដែលផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបតិ្តការ ការច្នៃប្រឌិតថ្មីនិងឈ្នះ-ឈ្នះផងដែរ ។ តាមរយៈសកម្មភាពជាក់ស្តែង ប្រទេសចិនបានបញ្ចេញសញ្ញាយ៉ាងច្បាស់ថា នឹងចែករំលែកកាលានុវត្តភាពនិងអភិវឌ្ឍន៍ជាមួយពិភពលោក ប្រការនេះមិនត្រឹមតែនឹងបង្កើនសមត្ថភាពទប់ទល់នឹងកម្លាំងសម្ពាធសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនតែប៉ុណ្ណោះ ក៏នឹងបង្កើតស្ពានធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះសម្រាប់ឱ្យពិភពលោក ហើយនឹងបង្កើតឱកាសថ្មីកាន់តែច្រើនសម្រាប់ការអភិវឌ្ឍសកលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង