**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា

ក្រុមហ៊ុន Starlink របស់លោក Elon Musk សម្រេចបាននូវកិច្ចព្រមព្រៀង «Direct-to-Cell» ដ៏ធំបំផុតរបស់ខ្លួនជាមួយក្រុមហ៊ុនទូរគមនាគមន៍ Veon

បរទេស៖ ក្រុមហ៊ុន Starlink របស់លោក Elon Musk ដែលជាបុត្រសម្ព័ន្ធរបស់ SpaceX ទើបតែសម្រេចបាននូវកិច្ចព្រមព្រៀង «Direct-to-Cell» ដ៏ធំបំផុតរបស់ខ្លួនជាមួយក្រុមហ៊ុនទូរគមនាគមន៍ Veon។

កិច្ចព្រមព្រៀងនេះនឹងផ្តល់លទ្ធភាពឱ្យ Starlink អាចតភ្ជាប់ទៅកាន់បណ្តាញទូរស័ព្ទរបស់អតិថិជនដែលមានសក្តានុពលជាង ១៥០ លាននាក់ ដែលស្ថិតនៅក្នុងប្រទេសចំនួន ៥ រួមមាន៖ កាហ្សាក់ស្ថាន អ៊ុយក្រែន ប៉ាគីស្ថាន បង់ក្លាដែស និងអូសបេគីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

បច្ចេកវិទ្យា Direct-to-Cell អនុញ្ញាតឱ្យទូរស័ព្ទធម្មតាអាចភ្ជាប់ដោយផ្ទាល់ទៅបណ្តាញផ្កាយរណប ដោយមិនចាំបាច់មានឧបករណ៍បន្ថែម ដែលជួយបិទគម្លាតនៃការគ្របដណ្តប់សេវាកម្មនៅតំបន់ដាច់ស្រយាលនោះទេ។

ក្រុមហ៊ុន Veon នឹងបញ្ចូលសេវាកម្មរបស់ Starlink ទៅក្នុងបណ្តាញរបស់ខ្លួន ដោយចាប់ផ្តើមជាមួយប្រតិបត្តិករ Kyivstar នៅអ៊ុយក្រែននៅត្រីមាសទី ៤ ឆ្នាំ២០២៥ និង Beeline នៅកាហ្សាក់ស្ថាននៅឆ្នាំ ២០២៦។ លោក Ilya Polshakov នាយកផ្នែកអាជីវកម្មថ្មីរបស់ Kyivstar បានប្រាប់ Reuters ថា៖ «នេះគឺជាភាពជាដៃគូដ៏ធំបំផុតទាក់ទងនឹងមូលដ្ឋានអតិថិជនដែលអាចសម្រេចបាននៅលើពិភពលោក។ នឹងមានការប្រកាសបន្ថែមទៀតក្នុងពេលឆាប់ៗនេះ»។

ទោះជាយ៉ាងនេះក្តី កិច្ចព្រមព្រៀងនេះនៅតែមិនផ្តាច់មុខ ដែលអនុញ្ញាតឱ្យ Veon បន្តចរចាជាមួយគូប្រជែងផ្សេងទៀត ដូចជា Project Kuiper របស់ Amazon និង AST SpaceMobile ដែលរំពឹងថានឹងដាក់ឱ្យដំណើរការពាណិជ្ជកម្មនៅឆ្នាំ ២០២៦៕

អត្ថបទដែលជាប់ទាក់ទង