**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ

សាស្ត្រាចារ្យកម្ពុជាម្នាក់ដំបូងបង្អស់ ធ្វើបទឧទ្ទេសនាមនៅសាកលវិទ្យាល័យសូហ្វៀ ប្រទេសប៊ុលហ្គារីលើប្រធានបទ “ដំណើរជាតិកម្ពុជា ១៥ សម័យកាល”

ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូណ៌ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋប៊ុលហ្គារី បានក្លាយជាសាស្ត្រាចារ្យកម្ពុជាម្នាក់ដំបូងបង្អស់ ដែលត្រូវបានអញ្ជើញឱ្យធ្វើបទឧទ្ទេសនាមនៅសាកលវិទ្យាល័យ សូហ្វៀ (Sofia University) ដែលជាស្ថាប័នអប់រំល្បីបំផុតមួយនៅប្រទេសប៊ុលហ្គារី។
ថ្នាក់ដឹកនាំសាកលវិទ្យាល័យបានអញ្ជើញឯកឧត្តមធ្វើបទបង្ហាញដល់និស្សិតនៃមហាវិទ្យាល័យប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ អំពីប្រវត្តិសាស្ត្រ និងដំណើរវិវត្តន៍នយោបាយរបស់កម្ពុជា តាំងពីអតីតដល់បច្ចុប្បន្ន។
ឯកឧត្តមបានលើកឡើងថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ពីព្រោះវាជាលើកដំបូងដែលសាកលវិទ្យាល័យសូហ្វៀ បានអញ្ជើញសាស្ត្រាចារ្យកម្ពុជាម្នាក់ ឱ្យធ្វើបទឧទ្ទេសនាមផ្លូវការ និងចែករំលែកចំណេះដឹងអំពីប្រទេសកម្ពុជា ដល់និស្សិតបរទេស។
ក្នុងឱកាសធ្វើបទឧទ្ទេសនាមនៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូណ៌បានប្រើស្លាយចំនួន ១៥៣ ស្លាយ និងវីដេអូឯកសារចំនួន ៤ ផ្ទាំង ដើម្បីបង្ហាញយ៉ាងលម្អិតពីសាវតាររបស់កម្ពុជា តាំងពីសម័យអង្គរជាតិ ដល់សម័យបច្ចុប្បន្ន។
ក្នុងចំណោមខ្លឹមសារទាំងមូល ឯកឧត្តមបានលើកឧទាហរណ៍ជាច្រើនអំពីវគ្គសម័យប្រវត្តិសាស្ត្រដ៏សំខាន់ៗ របស់ប្រទេសកម្ពុជា៖ ការទៀមទាឯករាជ្យពីបារាំង (ឆ្នាំ ១៩៥៣) ដែលជាជោគជ័យដ៏អស្ចារ្យនៅក្រោមការដឹកនាំរបស់ សម្តេចព្រះនរោត្តម សីហនុ ធ្វើឱ្យប្រជាជនកម្ពុជា ទទួលបានឯករាជ្យពេញលេញក្រោយពេលជាប់អាណានិគមអស់ជាច្រើនទសវត្សរ៍។ ប៉ុន្តែបន្ទាប់មក កម្ពុជាបានប្រឈមមុខនឹងភាពមិនស្ថិតស្ថេរនយោបាយ ដោយមាន រដ្ឋប្រហារ ឆ្នាំ ១៩៧០ បណ្តាលឱ្យសម្តេចព្រះនរោត្តម សីហនុ ត្រូវដេញចេញពីអំណាច ហើយប្រទេសកម្ពុជាត្រូវបានផ្លាស់ប្តូរពី រាជានិយម ទៅជា សាធារណរដ្ឋខ្មែរ ក្រោមការដឹកនាំរបស់លោកលន់ នល់។ បន្ទាប់មក សង្គ្រាមស៊ីវិលបានផ្ទុះឡើងពាសពេញប្រទេស រហូតដល់ឆ្នាំ ១៩៧៥ កម្ពុជា បានធ្លាក់ចូលក្នុងរបប កម្ពុជាប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់ ប៉ុល ពត ដែលជារបបប្រល័យពូជសាសន៍ដ៏សាហាវបំផុត។ ប្រជាជនជាង ៣ លាននាក់ ត្រូវបានសម្លាប់ដោយអសីលធម៌។ នេះជាសម័យកាលដ៏អាប់អួរ ដែលជាតិ និងប្រជាជនកម្ពុជា មិនអាចភ្លេចបានទេ។ ក្នុងវគ្គដ៏ងងឹតនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តចាកចេញពីប្រទេស ដោយប្រថុយជីវិត ដើម្បីទៅស្វែងរកជំនួយពីវៀតណាម ដើម្បីរៀបចំកងកម្លាំងសង្គ្រាមសង្រ្គោះជាតិ។ នៅពេលបង្ហាញនោះ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូណ៌ ក៏បានបង្ហាញវីដេអូឯកសារ ស្ដីពីដំណើរឆ្ពោះទៅរំដោះជាតិរបស់សម្តេចតេជោផងដែរ។ ការរំដោះប្រទេសកម្ពុជាកើតឡើងនៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ ដែលបានបញ្ចប់របបប្រល័យពូជសាសន៍ និងបើកផ្លូវឱ្យប្រទេសកម្ពុជាចាប់ផ្តើមស្ថាបនាឡើងវិញពីបាតដៃទទេ ក្នុងស្ថានភាពពិបាកដល់កម្រិតខ្ពស់។
ឯកឧត្តមបានអធិប្បាយថា ទស្សនវិជ្ជារបស់ សម្តេចតេជោ ហ៊ុន សែន មានមូលដ្ឋានលើសេចក្តីជឿថា “សង្គ្រាម មិនអាចបញ្ចប់ដោយសង្គ្រាមបានទេ”។ ដោយហេតុនេះ សម្តេចតេជោ បានសម្រេចបោះដៃទៅរក សម្តេចព្រះនរោត្តម សីហនុ ដើម្បីចរចាររកដំណោះស្រាយសន្តិភាពជាតិ។ ការចរចារនោះបានដើរតួរ យ៉ាងលំបាកចាប់ពីឆ្នាំ ១៩៨៥ រហូតដល់ឆ្នាំ ១៩៩១ ដោយមានជំនួបជាបន្តបន្ទាប់ រហូតទើបនាំឱ្យកម្ពុជាទទួលបាន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅឆ្នាំ ១៩៩១។ បន្ទាប់មក កម្ពុជាបានបង្កើត សភាធម្មនុញ្ញ, រៀបចំ រដ្ឋធម្មនុញ្ញថ្មី, និងចេញ ច្បាប់ដាក់ខ្មែរក្រហមនៅក្រៅច្បាប់។ ក្នុងអំឡុងពេលនោះ សម្តេចតេជោ ក៏បានជួបប្រទះការប៉ងធ្វើឃាតជាច្រើនលើក ដូចជា ព្រឹត្តិការណ៍ប៉ុនប៉ងសម្លាប់នៅខេត្តសៀមរាប ប៉ុន្តែទាំងអស់បានបរាជ័យ។ ចំណែកឯមេដឹកនាំកំពូលៗនៃរបបកម្ពុជាប្រជាធិបតេយ្យ ក៏បានចុះចូលសម្របសម្រួលជាមួយសម្តេចតេជោ ក្រោមនយោបាយ “ឈ្នះ-ឈ្នះ” ដែលជាគន្លងដ៏សំខាន់នាំឱ្យមានសន្តិភាពពេញលេញនៅកម្ពុជា។
ឯកឧត្តមបណ្ឌិតបានបន្ថែមថា បន្ទាប់ពីសង្គ្រាមជាតិបានបញ្ចប់យ៉ាងពេញលេញនៅឆ្នាំ ១៩៩៩ កម្ពុជា បានចាប់ផ្តើមដំណាក់កាលនៃ ការបង្រួបបង្រួមជាតិ និងស្ថាបនាផ្លូវអភិវឌ្ឍន៍សេដ្ឋកិច្ច។ ជារយៈពេលត្រឹមពីរឆ្នាំបន្ទាប់ កម្ពុជាបានបង្ហាញសន្ទុះសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់ ជាមួយនឹងអត្រា កំណើនសេដ្ឋកិច្ចជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ ដែលបានរក្សាបានជាប់លាប់អស់រយៈពេលជាងពីរទសវត្សរ៍ រហូតដល់ពេលកើតមានជំងឺរាតត្បាត កូវីដ-១៩ នៅឆ្នាំ ២០២០។
សន្ទុះនៃការអភិវឌ្ឍន៍នេះ បានផ្លាស់ប្តូរមុខមាត់ប្រទេសកម្ពុជា ទាំងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គម អប់រំ និងសុខាភិបាល។ កម្ពុជាបានក្លាយជាប្រទេសមានសន្តិភាព និងស្ថិរភាពនយោបាយ ដោយស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានសមត្ថភាពអភិវឌ្ឍលឿនជាងមុន។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានចូលរួមក្នុងអង្គការ និងសមាគមអន្តរជាតិជាច្រើន ដូចជា អាស៊ាន (ASEAN), អង្គការសហប្រជាជាតិ (UN) និងសហការជាមួយប្រទេសមិត្តភក្តិជាច្រើន ដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះ និងសមត្ថភាពប្រទេសនៅលើឆាកពិភពលោក។

អត្ថបទដែលជាប់ទាក់ទង