អង្គភាពប្រឆាំងអំពើពុករលួយ បង្ហាញរបាយការណ៍ស្រាវជ្រាវករណីក្មេងប្រុសអាយុ១៤ឆ្នាំ បានដាក់ពាក្យស្វែងរកកិច្ចអន្តរាគមន៍ សុំឲ្យជួយម្តាយដែលកំពុងជាប់ពន្ធនាគាររឿងជំពាក់ប្រាក់ម្ចាស់បំណុលទាំងដើមទាំងការរហូតដល់១លាន១៧ម៉ឺនដុល្លារ

កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ក្មេងប្រុសម្នាក់អាយុ១៤ឆ្នាំឈ្មោះ សល្យ ស៊ីធីណែត បានទៅដាក់ពាក្យសុំស្វែងរកអន្តរាគមន៍ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីឲ្យជួយម្តាយរបស់ខ្លួន ដែលកំពុងជាប់ពន្ធនាគារ រឿងជំពាក់ប្រាក់ម្ចាស់បំណុលទាំងដើមទាំងការរហូតដល់១លាន១៧ម៉ឺនដុល្លារ ព្រមទាំងដាក់បញ្ចាំប្លង់ដី និងប្លង់ផ្ទះទៀតផងដែរ (លុយដើមដែលខ្ចីមានចំនួន ៤៥ម៉ឺនដុល្លារ)។
នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយបានចេញបង្ហាញរបាយការណ៍បឋមចំពោះករណី ក្រោយបញ្ចប់ការសួរនាំ និងធ្វើការស្រាវជ្រាវ ក្រោមការដឹកនាំរបស់លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទីអង្គភាព និងលោក យ៉ិនទៀង ពុទ្ធរ៉ា ឧបការី នៃអង្គភាព ដែលមានក្រុមការងារស្រាវជ្រាវចំនួន៦នាក់។

