**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់

ខេត្តព្រះសីហនុ ត្រៀមបិទបញ្ចប់គម្រោង​​ បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅដ្ឋានឆ្នេរសមុទ្រ នៃប្រទេសកម្ពុជា (CCA4CS)

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគម្រោង CCA4CS បានបើកកិច្ចប្រជុំវាយតម្លៃលទ្ធផល នៃការអនុវត្តគម្រោង «បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅដ្ឋានឆ្នេរសមុទ្រនៃប្រទេសកម្ពុជា» ដោយមានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ អង្គភាព និង អាជ្ញាធរមូលដ្ឋាន។

សូមជម្រាបថា គម្រោងនេះ មានរយៈពេលអនុវត្ត៤ឆ្នាំ​ ដែលមាននាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ដ ក្រសួងបរិស្ថាន ជាស្ថាប័នទទួលបន្ទុក និងមានអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ (UN-Habitat)ជាស្ថាប័នសម្របសម្រួល។ គោលបំណងសំខាន់ៗ នៃគម្រោងគឺដើម្បីលើកកម្ពស់ការបន្សុំានឹងការប្រែប្រួលអាកាសធាតុ និងកសាងភាពធន់នៅតំបន់លំនៅឋានតំបន់ឆ្នេរដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជាតាមរយៈសកម្មភាពបន្សុំានឹងការប្រែប្រួលអាកាសធាតុជាពិសេសនៅតំបន់ដែលមានសក្តានុពលទេសចរណ៍ធម្មជាតិ។ ជារួម គម្រោងសម្រេចបានសមិទ្ធផលគួរជាទីមោទកដូចជា៖

• ដើមកោងកាងចំនួន ៥៨,៩ ហិកតាត្រូវបានស្ដារឡើងវិញ
• ការការពារការហូរចូលទឹកប្រៃតាមរយៈការជួសជុលទ្វារទឹក និងប្រឡាយទឹក
• ការរចនាលំនៅឋានដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការសាងសង់ផ្ទះគំរូចំនួន៧ សម្រាប់ប្រគល់ជូនគ្រួសារក្រីក្រងាយរងគ្រោះ នៅក្នុងស្រុកព្រៃនប់ ខេត្ដព្រះសីហនុ
• ប្រព័ន្ធលូបង្ហូរទឹក និងប្រព័ន្ធទឹកភ្លៀងត្រូវបានដំឡើងនៅផ្សារវាលរេញ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ
• ស្ថានីយអាកាសធាតុ និងឧបករណ៍វាស់កម្ពស់ទឹករលកដែលមានភ្ជាប់នឹងប្រព័ន្ធប្រកាសអាសន្នជាមុនត្រូវបានដំឡើងនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។

លោកអភិបាលរង បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តគម្រោងកន្លងមក និងបានលើកឡើងថា គម្រោងនេះគឺជាការឆ្លើយតបយ៉ាងវិជ្ជមានទៅនឹងការបន្សាំនៃការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ និងស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលបញ្ចកោណទី៤ ផ្តោតទៅលើ ការអភិវឌ្ឍប្រកបដោយ ភាពធន់ ចីរភាព និងបរិយាបន្ន តាមរយៈមុំទាំង៥គឺ៖

១. ការធ្វើបរមភាវូបនីយកម្ម ផលលាភប្រជាសាស្ត្រ, ការពង្រឹងភាពធន់ប្រជាសាស្ត្រ និងការលើកកម្ពស់សមភាពយេនឌ័រ
២. ការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព
៣. ការលើកស្ទួយកសិកម្ម និងអភិវឌ្ឍន៍ជនបទ
៤. ការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម
៥. ធានាចីរភាពបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សេដ្ឋកិច្ចបៃតង៕

អត្ថបទដែលជាប់ទាក់ទង