បទវិភាគ៖ហេតុអ្វីបានជា “យុថ្កាសម្រាប់លំនឹងសេដ្ឋកិច្ចចិន” មានភាពរឹងមាំបែបនេះ ?

ថ្ងៃទី ២០ ខែតុលា បន្ទាប់ពីប្រទេសចិនបានប្រកាសពីទិន្នន័យសេដ្ឋកិច្ចជាតិចិនក្នុងរយៈពេលបីត្រីមាសដំបូងឆ្នាំនេះ ប្រព័ន្ធសារព័ត៌មានបរទេសបានផ្តោតសំខាន់យ៉ាងខ្លាំងចំពោះការនេះ ។ កាសែត« The New York Times »បានវាយតម្លៃថា សេដ្ឋកិច្ចចិនសម្រេចបាននូវកំណើនដោយនឹងនរនៅត្រីមាសទី៣ឆ្នាំនេះ ។
តាំងពីចូលឆ្នាំនេះមក ប្រឈមនឹងស្ថានភាពដ៏ស្មុគស្មាញ ដូចជាកម្លាំងសម្ពាធពីខាងក្រៅកាន់តែខ្លាំងឡើងៗនិងមានភាពលំបាកច្រើនបង្គួរនៅផ្ទៃក្នុង សេដ្ឋកិច្ចចិនទទួលបានសមិទ្ធផលដែលបានមកដោយមិនងាយទេ ។ តាមការគណនាជាជំហានដំបូង ផលិតផលក្នុងស្រុកសរុបនៅបីត្រីមាសដំបូងឆ្នាំនេះ បានកើនឡើង៥,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ តើតួលេខដែលគួរឱ្យកត់សម្គាល់នេះ បានបង្កប់នូវលក្ខណៈពិសេសរបស់សេដ្ឋកិច្ចចិនណាខ្លះ ?
មុនដំបូង និម្មាបនកម្មប្រកបដោយភាពនឹងនរកាន់តែរឹងមាំ ។ ប៉ុន្មានថ្ងៃមុន អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានចេញផ្សាយរបាយការណ៍ ដោយប៉ាន់ប្រមាណថា កំណើននៃសេដ្ឋកិច្ចសកលនឹងបង្អង់ល្បឿនពី ៣,៣ភាគរយកាលពីឆ្នាំ២០២៤ មកនៅត្រឹម៣,២ភាគរយនៅឆ្នាំ២០២៥ ។ ដោយឡែក ទំហំសេដ្ឋកិច្ចសរុបរបស់ចិននៅត្រីមាសទីបី ក៏មានចំនួនលើសពីទំហំសេដ្ឋកិច្ចសរុបរបស់អាល្លឺម៉ង់នៅឆ្នាំ២០២៤ផងដែរ ដែលបានក្លាយទៅជាកម្លាំងចលករប្រកបដោយភាពនឹងនរបំផុតនិងអាចអាចជឿទុកចិត្តជាងគេសម្រាប់កំណើនសេដ្ឋកិច្ចសកល ។
បើមើលពីសន្ទស្សន៍ជាក់ស្តែងអាចឃើញថា នៅបីត្រីមាសដំបូងឆ្នាំនេះ តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំ បានកើនឡើង៦,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមបានកើនឡើង៤,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ កម្រិតមធ្យមនៃអត្រាបាត់បង់ការងារនៅតាមទីក្រុងនិងជនបទដែលបានចុះបញ្ជីគឺ៥,២ភាគរយ ដែលស្មើនឹងឆមាសទីមួយនៃឆ្នាំនេះ ។ នៅខែកញ្ញា សន្ទស្សន៍អ្នកគ្រប់គ្រង់ការបញ្ជទិញនៃមុខរបរផលិតកម្ម និងសន្ទស្សន៍រំពឹងទុកនៃសកម្មភាពផលិតកម្មនិងអាជីវកម្មរបស់សហគ្រាសសុទ្ធតែខ្ពស់ជាងខែសីហា ។
ក្រៅពីមាន ដោយឈរលើមូលដ្ឋាននៃ“ភាពនឹងនរ” និន្នាការ“រីកចម្រើន”មានភាពកាន់តែលេចធ្លោ ។ តាំងពីចូលឆ្នាំនេះមក ប្រទេសចិនបានអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីតាមលក្ខខណ្ឌរៀងៗខ្លួនលើវិស័យខុសគ្នា ។ នៅបីត្រីមាសដំបូងឆ្នាំនេះ ល្បឿនកំណើនរបស់តម្លៃបន្ថែមនៃមុខរបរផលិតគ្រឿងបរិក្ខារ និងតម្លៃបន្ថែមនៃឧស្សាហកម្មបច្ចេកទេសខ្ពស់បានខ្ពស់ជាងសហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំទាំងអស់ ចំនួន៣,៤ភាគរយនិង៣,៤ភាគរយដោយឡែកពីគ្នា ។ របាយការណ៍ថ្មីបំផុតដែលចេញផ្សាយដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានបង្ហាញឱ្យឃើញថា នៅឆ្នាំ២០២៥ សន្ទស្សន៍នវានុវត្តន៍របស់ចិនបានឈរនៅលំដាប់១០លេខខាងមុខនៅលើពិភពលោក ។
កាន់តែកម្រនោះ គឺសេដ្ឋកិច្ចចិនមាន “ភាពធន់”យ៉ាងខ្លាំង ។ តាំងពីចូលឆ្នាំនេះមក ប្រឈមនឹងស្ថានការណ៍ដែលកើតមានបញ្ហាប្រឈមជាញឹកញាប់ ដូចជាការគាំពារនិយមផ្នែកពាណិជ្ជកម្មមានភាពកាន់តែខ្លាំងឡើង កើតមានការប៉ះទង្គិចខាងភូមិសាស្រ្តនយោបាយ និងជម្លោះពាណិជ្ជកម្មអន្តរជាតិជាដើម នៅបីត្រីមាសដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មទំនិញខាងការនាំចេញ-នាំចូលសរុបរបស់ចិនបានកើនឡើង៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយបានឆ្លងកាត់ការពិសោធន៍ ដោយសម្រេចបាននូវកំណើនក្នុងរយៈពេល៨ត្រីមាសជាប់ៗគ្នា ។ នៅ៧ខែដំបូងឆ្នាំនេះ ប្រទេសចិនជាដៃគូពាណិជ្ជកម្មដែលឈរនៅលំដាប់៣លេខខាងមុខ នៃប្រទេសនិងតំបន់ចំនួន១៦៦នៅទូទាំងពិភពលោក បានបន្ថែមប្រទេសនិងតំបន់ចំនួន១៤ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។
តួលេខទាំងនេះ មិនត្រឹមតែបង្កប់នូវសមិទ្ធផលក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ ក៏ប៉ុន្តែបានបង្ហាញឱ្យឃើញនូវនិន្នាការក្នុងរយៈពេលយូរទៀតផង ។ ឆ្នាំនេះ ជាឆ្នាំបញ្ចប់នៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ ឆ្នាំទី ១៤របស់ប្រទេសចិន ហើយក៏ជាឆ្នាំគ្រោងផែនការនិងបង្កើតរចនាសម័្ពន្ធសម្រាប់ការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ផងដែរ ។ នៅថ្ងៃទី ២០ខែតុលា កិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលត្រូវអ្នកផងទាំងពួងយកចិត្តទុកដាក់ជាទូទៅ បានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង ដែលនឹងធ្វើការរចនាពីលំដាប់កំពូលនិងគ្រោងផែនការជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍរបស់ចិននៅក្នុងរយៈពេល៥ឆ្នាំខាងមុខ ។
សេដ្ឋកិច្ចចិនទទួលបានការរីកចម្រើនក្នុងដំណើរពុះពារការលំបាកជាបន្តបន្ទាប់មក ។ នៅពេលអនាគត ប្រទេសចិននឹងធ្វើការងាររបស់ខ្លួនឱ្យបានល្អយ៉ាងមុតមាំមិនងាករេ ហើយនឹងផ្តល់កាលានុវត្តភាពថ្មីដល់ពិភពលោក តាមរយៈភាពប្រាកដប្រជានៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ៕

