**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបិទ “វគ្គអប់រំនយោបាយគណបក្សកម្រិត១ វគ្គទី៣” ជូនសមាជិក សមាជិកា និងយុវជនគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ១២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងទី១៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “វគ្គអប់រំនយោបាយគណបក្សកម្រិត១ វគ្គទី៣” ជូនសមាជិក សមាជិកា និងយុវជនគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងសិក្ខាកាមដែលបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលវគ្គបណ្ដុះបណ្ដាលដោយ ឯកឧត្ដម សាន វិសាល ប្រធានលេខាធិកាដ្ឋានគណៈកម្មាធិការគណបក្ស ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា សិក្ខាកាមដែលបានចូលរួម មានចំនួន ៥៤រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។ តាមរយៈប្រធានបទដែលបានរៀបចំ និងលទ្ធផលនៃការវាយតម្លៃ បានបង្ហាញថា វគ្គអប់រំនយោបាយនេះពិតជាមានសារៈសំខាន់ ហើយសិក្ខាកាមគ្រប់រូបពិតជាបានបង្កើនចំណេះដឹងយ៉ាងល្អប្រសើរ និងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀតពីគ្រូឧទ្ទេស ដែលជាពុទ្ធិដ៏មានសារសំខាន់សម្រាប់បន្តបំពេញការងារជូនគណបក្សប្រកបដោយភាពខ្លាំងក្លា និងមុះមុត។

បន្ទាប់ពីបានស្ដាប់របាយការណ៍រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងវគ្គ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ មន្រ្តីជាន់ខ្ពស់គណបក្ស ដែលជាគ្រូឧទ្ទេសក្នុងការចំណាយពេលវេលាដ៏មានតម្លៃរៀបចំបទបង្ហាញ និងធ្វើបទឧទ្ទេសនាមចែករំលែកនូវចំណេះដឹង បទពិសោធន៍ ពុទ្ធិល្អៗពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជាជូនដល់សមាជិកគណបក្ស ព្រមទាំងបានកោតសរសើរនិងអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួមដោយជោគជ័យក្នុងវគ្គអប់រំនយោបាយកម្រិត១ ដែលជាវគ្គទី៣នាពេលនេះ ដែលសុទ្ធសឹងជាធនធានមនុស្សដ៏ល្អ និងជាអ្នកបន្ដវេន និងប្រតិបត្ដិករ ប្រកបដោយវិន័យ ចំណេះដឹង និងបទពិសោធន៍ដ៏ល្អ ។ មានប្រសាសន៍ក្នុងពិធីដ៏មានអត្ថន័យនោះ ឯកឧត្តម បានសង្កត់ធ្ងន់អំពីគុណបំណាច់មិនអាចកាត់ថ្លៃបាននៃ “សន្ដិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង ដោយយកជីវិតធ្វើជាដើមទុន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាស្ថាបនិកសន្តិភាពនៃកម្ពុជា និងការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលជាសសរទ្រូងដ៏រឹងមាំការពារនូវសន្តិភាព សាមគ្គីភាព ឯកភាពជាតិទឹកដី ដើម្បីបន្តរក្សាការជំរុញកំណើនសេដ្ឋកិច្ច និងបន្តការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ឈានទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ទន្ទឹមនឹងនោះផងដែរ ឯកឧត្តម បានអនុសាសន៍សំខាន់ៗមួយចំនួនជូនដល់អង្គពិធី ដើម្បីឱ្យការអនុវត្តការងារគណបក្សប្រកបដោយប្រសិទ្ធភាព និងធានាបានការបណ្តុះបណ្តាលនេះកាន់តែមានគុណភាព សំដៅពង្រឹង និងពង្រីកនូវឧត្តមភាព និងប្រជាប្រិយភាពនៃគណបក្សឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត។
ជាកិច្ចបញ្ចប់ ឯកឧត្តម បានអញ្ជើញប្រគល់ប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមទាំងអស់ ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕

អត្ថបទដែលជាប់ទាក់ទង