**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»

អាជ្ញាធររាជធានីភ្នំពេញ ពង្រឹងការកំណត់បញ្ហាអាទិភាព និងដោះស្រាយបញ្ហាប្រឈម ព្រមទាំងសំណូមពរពលរដ្ឋឱ្យមានប្រសិទ្ធភាព

ភ្នំពេញ៖ ឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានពង្រឹងការកំណត់បញ្ហាអាទិភាព និងដោះស្រាយបញ្ហាប្រឈម ព្រមទាំងសំណូមពរប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ដែលបម្រើដល់ផលប្រយោជន៍និងតម្រូវការនានាជូនប្រជាពលរដ្ឋ។

ឯកឧត្តមម៉ប់ សារិន បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌចំការមន នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៥ ។ពិធីនោះក៏មានការអញ្ជើញចូលរួមអធិបតីពី លោក ឯក ឃុន ដឿន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជាតំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សា បានបន្តថា ការកំណត់ អាទិភាពនៃបញ្ហាប្រឈម និងសំណូមពរនេះ គឺបន្ទាប់ពីទទួលបានការលើកឡើងរបស់ប្រជាពលនៅមូលដ្ឋានតាមរយៈផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរនៅក្នុងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ។

ឯកឧត្តមបញ្ជាក់ទៀតថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីលើកកម្ពស់គុណភាពជីវិតរស់នៅរបស់ ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋាន សង្កាត់ខណ្ឌឱ្យបានល្អប្រសើរ។

ក្នុងឱកាសនោះដែរ លោក ឯក ឃុន ដឿន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌចំការមនមានប្រជាពលរដ្ឋស្នើឱ្យជួយដោះ ស្រាយប្រព័ន្ធលូរំដោះទឹកនៅក្នុងសាលាជំនាន់ថ្មីបឹងត្របែក ជួយដាក់មន្រ្តីនរគបាលសម្រួលចរាចរណ៍ នៅកន្លែងដែលមានផ្លូវខ្វាត់ខ្វែងច្រើន ជួយពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន និងការស្នើសុំដាក់លូ បន្ថែមនៅកន្លែងដែលមានទឹកលិចដោយទឹកភ្លៀង។

ជាការឆ្លើយតប លោក ឯក ឃុនដឿន បានបញ្ជាក់ថា ចំពោះបញ្ហាដាក់លូថ្មីបានណែនាំ ឱ្យលោកសាំ ពិសិដ្ឋប្រធានមន្ទីរសារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បន្តចុះពិនិត្យជាក់ស្តែងនៅក្នុងសាលាជំនាន់ថ្មីបឹងត្រែងឱ្យបានលឿន ដើម្បីកុំឱ្យប៉ៈពាល់ដល់ការរៀនសូត្ររបស់សិស្សានុសិស្ស។ រីឯសំណើសុំដាក់លូថ្មី នៅភូមិ១ សង្កាត់ទន្លេបាសាក់ គឺអាជ្ញាធរខណ្ឌចំកាមនត្រៀមចុះស្ថាបនានៅឆ្នាំ២០២៦ខាងមុខ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ចំពោះសំណើសុំពន្លឿនការផ្តល់បណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ ចំនួន២៧ឡូត៍ នៅភូមិ១០ សង្កាត់ទន្លេសាក់ ឯកឧត្ដមបានណែនាំក្រុមការងារខណ្ឌចុះពិនិត្យផ្ទៀងផ្ទាត់ជាក់ស្តែង ហើយធ្វើរបាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធីបន្ត។ ក្នុងនោះដែរឯកឧត្តមអភិបាលរងក៏បានណែនាំឱ្យអធិការដ្ឋាននគរបាលខណ្ឌចំការមន បន្តពង្រាយកម្លាំងនគរបាលចរាចរណ៍នៅតាមទី តំាងផ្លូវខ្វាត់ខែងច្រើន ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋបានធ្វើដំណើរប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាព។

សូមបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ និងបំពេញតួនាទីយ៉ាងសកម្មក្នុងការស្តារ កសាង អភិវឌ្ឍន៍មូលដ្ឋានឱ្យមានភាពរីកចម្រើនគ្រប់វិស័យ រួមមានការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការកសាងហេដ្ឋរចនាសម្ព័ន្ធ កែលម្អអនាម័យបរិស្ថាន ការផ្តល់ សេវាសាធារណៈ សកម្មភាពមនុស្សធម៌ ការសង្គ្រោះប្រជាពលរដ្ឋពីគ្រោះថ្នាក់ និងគ្រោះមហន្តរាយផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង