**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

មន្ត្រីជាង ៥០០នាក់ទៀត ទទួលការបណ្ដុះបណ្ដាល នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម? សាលានេះរៀនជំនាញអ្វី? មន្ត្រីណាអាចចូលរៀនបាន?

ភ្នំពេញ៖ ក្នុងចំណោមសាលាបណ្ដុះបណ្ដាលនគរបាលជាតិ ដែលក្រសួងមហាផ្ទៃ បានដាក់ពង្រាយ នៅទូទាំងប្រទេស ក៏មានដែរ សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម។ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៥នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានឱ្យដឹងថា សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម បានបណ្ដុះបណ្ដាលសិក្ខាកាមជាមន្ត្រីនគរបាលជាតិ មកពីបណ្ដាអង្គភាពទូទាំងប្រទេស បានចំនួន៥៣៥រូប ក្នុងវគ្គសិក្សាចំនួន៦ ក្នុងនោះមានមន្ត្រីនគរបាលជាស្ត្រីចំនួន១៨រូប។

បើតាម ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ លទ្ធផលនេះ គឺជាមនុញ្ញផលមួយផ្នែកធំ កើតចេញពីការផ្ដួចផ្ដើម និងដឹកនាំតម្រង់ទិស របស់សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលនីតិកាលកន្លងមក ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។ បើក្រឡេកថយក្រោយ គិតចាប់ពីពេលបង្កើតឡើងកាលពីឆ្នាំ២០១០ ឯកឧត្តមអះអាងថា សាលាមួយនេះ បានបណ្ដុះបណ្ដាលមន្ត្រីនគរបាលជាតិសរុបជិត៥ពាន់នាក់ ក្នុងវគ្គសិក្សាជាង៤០។

តើសិក្ខាកាមទាំងនោះ ទទួលបានការបណ្ដុះបណ្ដាលជំនាញអ្វីខ្លះ? ឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ មានប្រសាសន៍ថា មានជំនាញពិសេសចំនួន១៤ឯណោះ គឺ១.ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ២.ជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ ៣.ជំនាញការពារគោលដៅ ៤.ជំនាញអន្តរាគមន៍ពិសេស ៥.ជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង ៦.ជំនាញបង្ការនិងបង្ក្រាបសកម្មភាពចលាចល ៧.ជំនាញការពារទប់ទល់បាតុកម្ម ៨.ជំនាញសន្តិសុខផ្ទៃក្នុង ៩.ជំនាញកសាងបណ្តាញមូលដ្ឋានសម្ងាត់របស់កងកម្លាំងសន្តិសុខ ១០.ជំនាញបច្ចេកទេសព្រហ្មទណ្ឌ ១១.ជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយ ១២.ជំនាញប្រឆាំងភេរវកម្ម ១៣.ជំនាញចរាចរណ៍ផ្លូវគោក និង ១៤.បណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌។

យោងតាមរបាយការណ៍បណ្ឌិត្យសភានគរបាលកម្ពុជា វគ្គបណ្ដុះបណ្ដាលទាំងនោះ គឺសម្រាប់មន្ត្រីនគរបាលជាតិដែលបាននិងកំពុងបំពេញការងារនៅតាមអង្គភាពជំនាញ ចំណុះក្រសួងមហាផ្ទៃ និងតាមរយៈការចាត់បញ្ជូនឱ្យចូលសិក្សាស្របតាមផែនការបណ្ដុះបណ្ដាលរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងតម្រូវការរបស់អង្គភាពប្រើប្រាស់កងកម្លាំង។ មន្ត្រីនគរបាលដែលអាចទទួលបានការបណ្ដុះបណ្ដាលត្រូវមានលក្ខខណ្ឌ៦ចំណុច រួមមាន ១.មានអាយុមិនលើសពី៥០ឆ្នាំសម្រាប់ថ្នាក់វរសេនីយ៍ទោចុះ និង៥៥ឆ្នាំសម្រាប់ថ្នាក់វរសេនីយ៍ឯកឡើង ២.មានសុខភាពមាំមួន-កាយសម្បទាល្អ ៣.មានកម្រិតវប្បធម៌សញ្ញាបត្រមធ្យមសិក្សាបឋមភូមិឡើងទៅ ឬសញ្ញាបត្រដែលមានតម្លៃស្មើ ៤.មានឋានៈចាប់ពីនាយរងផ្នែក ដល់នាយការិយាល័យ នៃការិយាល័យជំនាញដែលពុំទាន់ឆ្លងវគ្គបំប៉នជំនាញមកពីនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ៥.បានឆ្លងកាត់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និង៦. មន្ត្រីនគរបាល ដែលគ្រប់តាមលក្ខខណ្ឌនេះ នឹងត្រូវបានលើកទឹកចិត្តក្នុងការអភិវឌ្ឍសមត្ថភាព។

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន បញ្ជាក់ថា ” ឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញនីមួយៗដោយផ្អែកតាមផែនការយុទ្ធសាស្ត្រ និងសមត្ថភាពគ្រូនគរបាលជាតិ អន្តរជាតិមានបទពិសោធបណ្ដុះបណ្ដាល និងឈរលើគុណភាពអប់រំជាចម្បង យើងជឿជាក់ថាមន្ត្រីទាំងនោះនឹងមានចំណេះដឹង ជំនាញវិជ្ជាជីវៈនគរបាល មានសមត្ថភាព មានមនសិការស្នេហាជាតិ មានឆន្ទៈមោះមុត មានគុណធម៌ មានសីលធម៌ស្អាតស្អំ និងការទទួលខុសត្រូវលើការងារ គោរពវិន័យ គោរពប្រតិបត្តិច្បាប់ និងគោរពសិទ្ធិមនុស្ស ដើម្បីអនុវត្តយ៉ាងសកម្មលើការងារបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើស ក្នុងទិសដៅរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម និងផ្ដល់សេវានគរបាលជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព”។

សូមបញ្ជាក់ថា សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម មានទីតាំងស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចម្ងាយ៨៥គីឡូម៉ែត្រ ពីរាជធានី ភ្នំពេញ និងមានផ្ទៃដីទំហំជាង២៦ហិកតា។ ហេដ្ឋារចនាសម្ព័ន្ធ និងធនធានរូបវន្តបម្រើដល់ការបណ្ដុះបណ្ដាលនិងហ្វឹកហាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ត្រឹង ដាយក្វាង (Tran Dai Quang) រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម។

នៅនីតិកាលទី៧នេះ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំប្រកបដោយប្រាជ្ញាអភិវឌ្ឍន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឈរលើស្មារតីប្រមូលផ្ដុំនៃការអប់រំបណ្ដុះបណ្ដាលនិងហ្វឹកហាត់ សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានផ្ទេរមកចំណុះផ្ទាល់បណ្ឌិត្យសភានគរបាលកម្ពុជា កាលខែកញ្ញា ឆ្នាំ២០២៣ ដោយមានតួនាទីធ្វើជាសេនាធិការជូនបណ្ឌិត្យសភានគរបាលកម្ពុជា លើការងារបណ្ដុះបណ្ដាលបំប៉នជំនាញពិសេស រយៈពេលវែងនិងខ្លី ដល់មន្រ្តីនគរបាលជាតិទូទាំងប្រទេស។ ការកែសម្រួលនេះ គឺដើម្បីឆ្លើយតបគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ ប្រតិភាណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិសេសយុទ្ធសាស្ត្របញ្ចកោណ ដែលកំណត់អំពីការពង្រឹងគុណភាពធនធានមនុស្ស៕

អត្ថបទដែលជាប់ទាក់ទង