ទាហានប៉ាគីស្ថានយ៉ាងហោចណាស់ ១១នាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចមួយជាមួយក្រុមសកម្មប្រយុទ្ធ នៅជិតព្រំដែនអាហ្វហ្គានីស្ថាន

អ៊ីស្លាម៉ាបាដ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters មន្ត្រីសន្តិសុខប៉ាគីស្ថានបានឲ្យដឹងនៅថ្ងៃសុក្រថា ទាហានប៉ាគីស្ថានយ៉ាងហោចណាស់ ១១នាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចមួយជាមួយក្រុមសកម្មប្រយុទ្ធ នៅជិតព្រំដែនរបស់ប្រទេសអាហ្វហ្គានីស្ថាន។
គួរបញ្ជាក់ថា តំបន់ព្រំដែនរវាងប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន តែងតែជាតំបន់ដែលក្រុមសកម្មប្រយុទ្ធផ្សេងៗធ្វើសកម្មភាពយ៉ាងសកម្ម ហើយការប៉ះទង្គិចប្រដាប់អាវុធជាមួយកងកម្លាំងសន្តិសុខក៏កើតមានជាញឹកញាប់ផងដែរ៕

