ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាលជាមួយពលករដែលទើបត្រឡប់មកពីប្រទេសថៃ

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ថន សាវុន អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីម៉ា បានអញ្ជើញជួបសំណេះសំណាលជាមួយពលករដែលទើបត្រឡប់មកពីប្រទេសថៃ។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម សួន សុឃីម រដ្ឋលេខាធិការក្រសួង ផែនការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីមា លោកអភិបាលរងខេត្ត និងសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត កងកម្លាំងទាំងបី លោក លោកស្រីប្រធានអនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុកកែវសីមា និងបងប្អូនប្រជាពលរដ្ឋ ពិធីនេះដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាស្រុកកែវសីមា៕

