**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ

ឯកឧត្ដម គួច ចំរើន លើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលានីមួយៗ បន្តបង្ហាត់បង្រៀនផ្ដល់ចំណេះដឹង ដល់សិស្សានុសិស្ស ប្រកបដោយគុណភាព

កណ្ដាល៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកទឹកចិត្តដល់ លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលានីមួយៗ ត្រូវបន្តខិតខំបង្ហាត់បង្រៀនផ្ដល់ចំណេះដឹង ដល់សិស្សានុសិស្ស ប្រកបដោយគុណភាព និងត្រូវដឹកនាំសិស្ស ចូលរួមសម្អាតបរិស្ថានទាំងក្នុងសាលារៀន បន្ទប់រៀន តាមផ្ទះសំបែង និងទីសាធារណៈ ដើម្បីសុខភាព និងបរិស្ថានស្អាត។

ការលើកទឹកចិត្តរបស់ ឯកឧត្ដម គួច ចំរើន នាឱកាសអញ្ជើញដឹកនាំអាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពអគារសិក្សា និងការរៀបចំសោភ័ណ្ឌភាពបរិស្ថាន នៅសាលាបឋមសិក្សាពុកឬស្សី ស្រុកខ្សាច់កណ្ដាល និងសាលាបឋមសិក្សាព្រែកតាកូវ ក្រុងអរិយក្សត្រ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ដើម្បីធ្វើការវាយតម្លៃទៅលើសូចនាករ នៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ដែលមានសក្តានុពលរបស់ខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៥ ។

សូមបញ្ជាក់ថា សាលាបឋមសិក្សាទាំង ២នោះគឺបានជាប់ចំណាត់ថ្នាក់ Top 5 ថ្នាក់ខេត្ត ក្នុងការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូរបស់ខេត្ត ក្នុងវិស័យអប់រំ។

ថ្លែងក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្ដម គួច ចំរើន បានបញ្ចាក់ថា វិស័យអប់រំ គឺជាវិស័យមួយដែលដើរតួយ៉ាងសំខាន់ ក្នុងការផលិតធនធានមនុស្ស ដែលជាមូលដ្ឋានមិនអាចខ្វះបាន របស់ប្រទេសជាតិ ដូច្នេះលោកគ្រូ អ្នកគ្រូ គឺថ្នាលបណ្ដុះនូវធនធានមនុស្សថ្មី ធ្វើឱ្យមនុស្សពីមួយជំនាន់ទៅមួយជំនាន់ មានចំណេះដឹង និងចំណេះធ្វើ មានក្រមសីលធម៌ និងសេចក្ដីថ្លៃថ្នូរ គឺពិតជាបានកើតចេញពីការបង្ហាត់បង្រៀន របស់លោកគ្រូ អ្នកគ្រូនេះហើយ។

ឯកឧត្តម អភិបាលខេត្ត បានកោតសរសើរ ចំពោះការខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀនសិស្សានុសិស្ស ឱ្យក្លាយជាធនធានមនុស្សដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនឡើង។

ឯកឧត្តម អភិបាលខេត្ត បានលើកទឹកចិត្តដល់ លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលានីមួយៗ ត្រូវបន្តខិតខំបង្ហាត់បង្រៀនផ្ដល់ចំណេះដឹង ដល់សិស្សានុសិស្សប្រកបដោយគុណភាព និងត្រូវដឹកនាំសិស្ស ចូលរួមសម្អាតបរិស្ថានទាំងក្នុងសាលារៀន បន្ទប់រៀន តាមផ្ទះសំបែង និងទីសាធារណៈដើម្បីសុខភាព និងបរិស្ថានស្អាត។

នាឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តចុះទៅពិនិត្យស្ថានភាពផ្លូវចំនួន ២ខ្សែ ស្ថិតក្នុងក្រុងអរិយក្សត្រ ដោយឯកឧត្តមបានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវគិតគូរដោះស្រាយបញ្ហាប្រឈមចំពោះផ្លូវទាំង ២ខ្សែនេះ ឱ្យបានឆាប់រហ័ស សំដៅជួយសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋប្រកបដោយសុខសុវត្ថិភាព និងមានសោភ័ណ្ឌភាព៕

អត្ថបទដែលជាប់ទាក់ទង