កូវីដ១៩! ក្រសួងសុខាភិបាលប្រកាសថា គ្មានករណីឆ្លងថ្មី និងគ្មានករណីជាសះស្បើយថ្មីក្រសួងសេដ្ឋកិច្ច ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងអាជ្ញាធរជាតិព្រះវិហារ នឹងផ្អាកជាបណ្តោះអាសន្ន ការចូលទស្សនារមណីយដ្ឋានប្រាសាទកោះករ នៅថ្ងៃទី២៩ ខែកញ្ញាដើម្បីរៀបចំពិធីបួងសួងកម្រិតថ្នាក់ជាតិក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាជួយសង្រ្គោះទាន់ពេលវេលា បន្ទាប់ពីត្រូវពស់ស្រកាចាស់ចឹករលួយដៃមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ បើកសិក្ខាសាលាពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធ ស្តីពីគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញលោកជំទាវ កុយ សុដានី ជួបមន្រ្តីស្ថានទូត ពិភាក្សាជុំវិញគម្រោងការងារសំខាន់ៗ ដែលក្រសួងកំពុងអនុវត្តកន្លងមក រហូតដល់ពេលបច្ចុប្បន្នរថយន្តបុកម៉ូតូ នៅស្រុកថ្មពួក បណ្ដាលឲ្យរបួសធ្ងន់បាក់ដៃ បាក់ជើង ២នាក់ស្នងការខេត្តព្រះសីហនុ ចាត់កម្លាំងចុះណែនាំដល់ម្ចាស់ទីតាំងផែចំណត និងម្ចាស់ទូកយន្តដឹកភ្ញៀវទេសចរចូលរួមស្តាប់តាមការណែនាំស្តីពីអាកាសធាតុប្រែប្រួលអភិបាលខេត្ដពោធិ៍សាត់ ដឹកនាំបញ្ជាផ្ទាល់កម្លាំងចម្រុះ ចុះបង្រ្កាបបទល្មើសជលផលលើផ្ទៃបឹងទន្លេសាបអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ប្រជុំពិភាក្សាលើការពង្រឹង និងការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លើកទី៨សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីរក្សាទុក ចែកចាយ និងជួញដូរគ្រឿងញៀន នៅភ្នំពេញអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គមួយមានស្នាក់ការនៅប្រទេសឥណ្ឌូនេស៊ី ដាំស្មៅ និងកូនឈើនៅបរិវេណមុខប្រាសាទអង្គរវត្តមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ សហការជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចុះផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក នៅតាមសាលារៀនខឹងអ្នកលក់សំបុត្រខនសឺតសួរដដែលៗ ជនដៃដល់២នាក់ គប់កំប៉ុងខារ៉ាបាវទៅលើបុរសម្នាក់ បណ្តាលឲ្យ រងរបួលធ្ងន់នៅស្រុកបវេលព្រឹកនេះ! ក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយទូតជប៉ុនប្រចាំកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលស្ដីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន »កីឡាករហែលទឹកជម្រើសជាតិកម្ពុជា កូសុងដឹ ឡាប៉ារង់អង់ត្វ័នម៉ាកាំងក្ដូឌ បំបែកកំណត់ត្រាជាតិ ក្លាយជាកីឡាករកម្ពុជាដំបូង ដែលធ្វើបានថិរវេលា ២៦.៧៧វិនាទី លើវិញ្ញាសា ហែលបៀបផ្ងារ ៥០ម៉ែត្របុរសសម្ដេចធិបតី ហ៊ុន​ ម៉ាណែត និងលោកជំទាវ​ ឧបត្ថម្ភស័ង្កសី សម្រាប់ជួយរុះរើ និងជួសជុលផ្ទះ ជូនពលរដ្ឋជួបការលំបាក នៅស្រុកម៉ាឡៃឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរទេសរដ្ឋមន្ត្រី គន់ គីម ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំកម្លាំងបញ្ជាការដ្ឋានទ័ពពិសេស សហការជាមួយស៊ីម៉ាក់ ចុះយកគ្រាប់ ១០០គ្រាប់ទៀត នៅចំណុចភូមិកោះពាមរាំង ក្នុងស្រុកពាមជរ

បុណ្យសមុទ្រឆ្នាំនេះនឹងរៀបចំនៅខេត្តព្រះសីហនុ

(ភ្នំពេញ)៖ ថ្លែងនៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលគ្រោងនឹងរៀបចំនៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២២ ខាងមុខនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំបុណ្យសមុទ្រ បានថ្លែងអំពាវនាវដល់ផ្នែកឯកជនទាំងអស់ ត្រូវរៀបចំដាក់ចុះនូវតម្លៃកញ្ចប់ទស្សនកិច្ចឱ្យបានសមរម្យ និងសមស្របសម្រាប់ភ្ញៀវទេសចរអាចទទួលយកបាន ដើម្បីជាការប្រកួតប្រជែងសម្រាប់តម្លៃទីផ្សារសម្រាប់ទាក់ទាញទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។

កិច្ចប្រជុំនេះដែរបានរៀបចំនៅទីស្តីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីសំណាក់ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ, លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ និងផ្នែកឯកជនជាច្រើនរូបទៀតផងដែរ។

ពាក់ព័ន្ធនឹងការរៀបចំបុណ្យសមុទ្រ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍នេះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងអំពាវនាវដូចនេះថា « សូមអំពាវនាវដល់ វិស័យឯកជនទាំងអស់ត្រូវដាក់ចេញនូវកញ្ចប់ទស្សនកិច្ច ក្នុងតម្លៃឱ្យបានសមរម្យ និងរស់រវើក និងបត់បែនឱ្យបានទាន់ពេលវេលា ដើម្បីធ្វើយ៉ាងណា ទាក់ទាញឱ្យបានសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ និងធ្វើយ៉ាងណាសម្រួលនូវរបាំងនៃការធ្វើដំណើររបស់ភ្ញៀវទេសចរឱ្យកាន់តែមានភាពងាយស្រួល»។

ឯកឧត្ដមរដ្ឋមន្ត្រី បានកត់សំគាល់ដែរថា ឋិតនៅក្នុងដំណាក់កាលក្រោយកូវីដ១៩នេះ និន្នាការនៃការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ គឺមិនមានច្រើនដូចមុនកូវីដនោះទេ ដោយកត្តាជីវភាពទាំងភ្ញៀវក្នុងស្រុក និងក្រៅស្រុក ដូចនេះវិស័យឯកជន ជាមួយនឹងការកែប្រែលើកកម្ពស់គុណភាពសេវារបស់ខ្លួនឱ្យល្អហើយនោះ សំខាន់គឺត្រូវរៀបចំកញ្ចប់សេវាទស្សនកិច្ចរបស់ខ្លួនឱ្យកាន់តែរស់រវើក និងតម្លៃឱ្យបានសមសម្យ ដោយមើលទៅលើកត្តាជីវភាព និងការដើរកម្សាន្តរបស់ពលរដ្ឋ និងដើម្បីជាការប្រកួតប្រជែង ជាមួយនឹងទីផ្សារក្រៅស្រុកផងដែរ។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានបង្ហាញជំនឿជាក់ថា បើសិនជាវិស័យឯកជនបានរៀបចំតម្លៃតម្លៃទស្សនកិច្ចបានថោកសមរម្យ ព្រមជាមួយនឹងការធ្វើដំណើរតាមច្រកទ្វារអន្តរជាតិ ចូលមកក្នុងប្រទេសកម្ពុជា កាន់តែមានភាពងាយស្រួលផងនោះ វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា និងអាចទទួលបានភ្ញៀវទេសចរ កាន់តែច្រើនឡើងបន្ថែមទៀតផងដែរ។

សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងរៀបចំឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ស្របជាមួយនិងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាត បំផុតលើពិភពលោក ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅលើទឹកដីខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន៕

អត្ថបទដែលជាប់ទាក់ទង