**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ

កម្ពុជានិងអាមេរិក រៀបចំកិច្ចសន្ទនាស្តីពី «ដំណើរឆ្ពោះទៅកាន់គំនិតផ្តួចផ្តើមលើយុទ្ធសាស្ត្រ គ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ» 

ភ្នំពេញ៖ កិច្ចសន្ទនាមន្ត្រីជាន់ខ្ពស់ស្តីពី «ដំណើរឆ្ពោះទៅកាន់គំនិតផ្តួចផ្តើមលើយុទ្ធសាស្ត្រ គ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ» បានបើកនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា សមាជិកអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ អាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចសន្ទនា មន្ត្រីជាន់ខ្ពស់នេះ មានរយៈពេល២ថ្ងៃ ដែលរៀបចំឡើងដោយអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម នៃព្រះរាជាណាចក្រកម្ពុជារួមសហការជាមួយក្រសួងការបរទេស សហរដ្ឋអាមេរិក ដោយបានប្រមូលផ្តុំនូវអ្នកជំនាញនានាជាច្រើន មកពីបណ្តាស្ថាប័នជាតិនៃរាជរដ្ឋាភិបាល រួមមាន៖ មន្ត្រីគយ អ្នកជំនាញក្នុងវិស័យសន្តិសុខ អ្នកជំនាញផ្នែកច្បាប់ និងតំណាងមកពីអង្គការ/ស្ថាប័នអន្តរជាតិ សន្តិសុខ អ្នកជំនាញ ផ្នែកច្បាប់ និងតំណាងមកពីអង្គការ/ស្ថាប័នអន្តរជាតិនានា ហើយបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់កម្មវិធី EXBS ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ការកសាងសមត្ថភាព និងការបង្កើនភាពរឹងមាំរបស់ប្រទេសជាដៃគូ ក្នុងការប្រឆាំងនឹងការគំរាមកំហែងឆ្លងដែន នូវអាវុធមហាប្រល័យ, ប្រព័ន្ធដឹកជញ្ជូនអាវុធទាំងនោះ ប្រភេទអាវុធទូទៅ ក៏ដូចជា ទំនិញទ្វេមុខ ជាដើម។

នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា បានថ្លែងនៅក្នុឱកាសនោះថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលយើងគ្រប់គ្នាបានដឹងថា កម្មវិធីគ្រប់គ្រងការនាំចេញ និងសន្តិសុខព្រំដែន (EXBS Program)នេះ គឺជាគំនិតផ្តួចផ្តើម របស់រដ្ឋាភិបាលនៃសហរដ្ឋអាម៉េរិក បានក្លាយទៅជាដៃគូ ដ៏សំខាន់មួយសម្រាប់ប្រជាជាតិនានានៅទូទាំងសកលលោក រួមទាំងប្រទេសកម្ពុជាផងដែរ។

ក្នុងភាពជាដៃគូនេះ កម្មវិធី EXBS បានផ្តល់នូវជំនាញ និងធនធានសំខាន់ៗក្នុងការពង្រឹងសមត្ថភាពជាតិ ដើម្បីការពារពីការរីក សាយភាយនៃអាវុធមហាប្រល័យ (WMD) និងប្រព័ន្ធដឹកជញ្ជូនអាវុធ ទាំងនោះ។ស្របពេលជាមួយគ្នានេះ កម្មវិធីនេះក៏បានគាំទ្រដល់ ការធ្វើពាណិជ្ជកម្មស្របច្បាប់ និងជំរុញឱ្យមានសន្តិសុខនៅតាមព្រំដែន ដែលអាចការពារដល់ប្រជាជន សេដ្ឋកិច្ច និងអនាគតរួមគ្នារបស់ប្រជាជាតិ ទាំងអស់។

នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ កត្តាលំហូរពាណិជ្ជកម្មសកលមាន ភាពស្មុគ្រស្មាញជាងពេលណាៗទាំងអស់ ដោយយើងត្រូវប្រឈមមុខនឹង ហានិភ័យនានាដែលកើតមានឡើង ពេលពុំបានគ្រប់គ្រងត្រឹមត្រូវ នៅតាមព្រំដែន។ ហេតុនេះហើយទើបវត្តមាននៃកម្មវិធី EXBS នេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយប្រទេសយើងឱ្យមានតុល្យភាពក្នុងការសម្រប សម្រួលពាណិជ្ជកម្ម ជាមួយនឹងការការពារសន្តិសុខជាតិ និងអន្តរជាតិ។

លោកបានបញ្ជាក់ថា សម្រាប់កម្ពុជា អត្ថប្រយោជន៍ដែលទទួលបានពី កិច្ចសហប្រតិបត្តិការជាមួយកម្មវិធី EXBS គឺមានច្រើនណាស់។ ជាក់ស្តែង តាមរយៈគំនិតផ្តួចផ្តើម PWMD-STMI ដែលស្ថិតនៅក្នុងក្របខណ្ឌនៃកម្មវិធីនេះ នឹងគាំទ្រដោយផ្ទាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បី៖ ពង្រឹងវិស័យសន្តិសុខជាតិ៖ តាមរយៈការបង្កើតប្រព័ន្ធដ៏រឹងមាំមួយ ដើម្បីគ្រប់គ្រងពាណិជ្ជកម្មជាយុទ្ធសាស្ត្រ ការពារប្រជាជន និងព្រំដែន របស់យើងធ្វើជាចរន្តក្នុងការចរាចរទំនិញខុសច្បាប់៕

អត្ថបទដែលជាប់ទាក់ទង