**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

រដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍ គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិមួយដ៏សំខាន់

ភ្នំពេញ៖ នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងសន្និសិទទេសចរណ៍ពិភពលោក, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ មានជំនួបទ្វេភាគីដោយកិច្ចពិភាក្សាបានផ្តោតលើតួនាទី និងការចូលរួមរបស់កម្ពុជានៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍អាស៊ានដែលសម្រេចបាននាពេលកន្លងមក, ការជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តភាព, ការលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មនៅក្នុងវិស័យទេសចរណ៍ និងការបង្កើនគុណភាពទេសចរណ៍នៅក្នុងតំបន់។

យោងតាមក្រសួងទេសចរណ៍បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិមួយដ៏សំខាន់។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសរំលេចជូន ឯកឧត្តមបណ្ឌិតអគ្គលេខាធិការបានជា្របថា នៅមុនជំនួបនេះប៉ុន្មានម៉ោង (ថ្ងៃទី២៧ ខែកញ្ញា) ដោយយោងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា មានករណីផ្ទុះអាវុធដែលចាប់ផ្តើមពីយោធាថៃមកលើទីតាំងកងកម្លាំងកម្ពុជានៅតំបន់អានសេះ ចំនួន ២លើក។ នៅក្នុងហេតុការណ៍នេះ កងកម្លាំងកម្ពុជា មិនបានតបតឡើយ និងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា ថៃ ដែលចូលជាធរមាននៅម៉ោង ២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានពេញលេញ និងខ្ជាប់ខ្ជួន។ ភាគីកម្ពុជាបានអំពាវនាវឱ្យភាគីថៃអនុវត្ត និងគោរពឱ្យបានម៉ឺងម៉ាត់ដូចគ្នាដោយស្មារតីស្ថាបនា និងស្មោះត្រង់។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍, តបតាមការស្នើសុំរបស់កម្ពុជា លេខាធិការដ្ឋានអាស៊ាននឹងបន្តកិច្ចសហការជិតស្និទ្ធ និងគាំទ្រកម្ពុជាលើគំនិតផ្តួចផ្តើមមួយចំនួនដូចជា ការរៀបចំគោលការណ៍ណែនាំអាស៊ានពាក់ព័ន្ធនឹងអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍, ធុរកិច្ចទេសចរណ៍បៃតង, មូលនិធិទេសចរណ៍បៃតងអាស៊ាន, គោលការណ៍ណែនាំអនាម័យនិងសុវត្ថិភាព និងជំរុញកិច្ចសហការជាមួយដៃគូរអាស៊ានក្នុងការលើកកម្ពស់ទេសចរណ៍ប្រកបដោយនិរន្តរភាព និងទទួលខុសត្រូវ៕

អត្ថបទដែលជាប់ទាក់ទង