ក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារវរសេនីយ៍ទោ ពៅ រិទ្ធី មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបើកផ្លូវឱ្យតុលាការ បន្តនីតិវិធីតាមផ្លូវច្បាប់!

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារជាបណ្តោះអាសន្ន ចំពោះលោកវរសេនីយ៍ទោ ពៅ រិទ្ធី មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោក៨៩១ ខេត្តបន្ទាយមានជ័យ ដើម្បីបើកផ្លូវឲ្យតុលាការបន្តនីតិវិធីតាមច្បាប់។
គួរឱ្យដឹងថា ចំណាត់ការលើមន្រ្តីនគរបាលរូបនេះ បានធ្វើឡើងក្រោយលោកជាប់ពាក់ព័ន្ធនឹងការលួចនាំចូលទំនិញហាមឃាត់ពីថៃ ហើយដែលត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលថ្មីៗនេះ៕

