**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

អាស៊ានស្ថិតក្នុងហានិភ័យដោយសារជម្លោះកម្ពុជា-ថៃ!

ភ្នំពេញ៖ ជម្លោះព្រំដែនរវាងកម្ពុជា និងថៃដែលបានចាប់ផ្តើមឡើងវិញនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីទាហានថៃបានបាញ់សម្លាប់ទាហានកម្ពុជាមួយរូបនៅមុមបីទឹកដីខេត្តព្រះវិហារកំពុងគំរាមកំហែងដល់អាស៊ានដែលមានអាយុ៥៨ឆ្នាំ និងបង្កើនក្តីបារម្ភថា អរិភាពនេះបើនៅតែបន្តអូសបន្លាយទៅមុខទៀតវានឹងបំផ្លាញស្ថិរភាពក្នុងតំបន់តែម្តង។

ទង្វើរបស់ទាហានថៃមកលើព្រំដែន និងលើជនស៊ីវិលកម្ពុជាដោយកំរោលបែបនេះនឹងនាំទៅដល់ការបាត់បង់ភាពជឿជាក់របស់អាស៊ានក្នុងនាមជា “សហគមន៍រួមមួយ” ដែលត្រូវបានកសាងឡើងភ្ជាប់ដោយពាក្យថា “ជាតំបន់កិច្ចសហប្រតិបត្តិការ តំបន់ប្រកបដោយការជឿទុកចិត្តគ្នា និងជាតំបន់សន្តិភាព”។

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារទៅកាន់មេដឹកនាំពិភពលោក រួមទាំងប្រធានាធិបតី ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង ដោយបរិយាយថា ទាហានថៃបានពង្រីកការឈ្លានពានហួសពីតំបន់ជម្លោះក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ទៅកាន់ដែនដីនៃខេត្តដទៃទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

សម្ដេចបានថ្លែងថា “ចាប់តាំងពីថ្ងៃទី១២ ខែសីហា កម្លាំងយោធាថៃបានពង្រីកតំបន់ជម្លោះ តាមរយៈការរាយលួសបន្លា ដាក់របាំងឃាំង ចេញឱសានវាទបណ្ដេញពលរដ្ឋខ្មែរចេញពីដីលំនៅឋានដែលពួកគេបានរស់នៅដ៏យូរលង់មកហើយនៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់នៃខេត្តបន្ទាយមានជ័យដែលស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជា និងស្ថិតក្នុងចម្ងាយប្រមាណ២០០គីឡូម៉ែត្រ ពីតំបន់ជម្លោះដូចរៀបរាប់ខាងលើ។ ប្រជាពលរដ្ឋខ្មែរចំនួន២៥ គ្រួសារត្រូវបានរារាំងមិនឱ្យចូលផ្ទះសំបែង និងស្រែចម្ការរបស់ពួកគេ ហើយថ្មីៗនេះអ្នកនាំពាក្យយោធាថៃក៏បានគំរាមកំហែងធ្វើការបណ្តេញចេញថែមទៀតនាពេលដ៏ខ្លីខាងមុខដែលនឹងប៉ះពាល់ដល់អ្នកភូមិរាប់រយគ្រួសារដែលមានសមាជិកសរុបប្រមាណជាង១០០០ នាក់”។

ក្នុងសារលិខិតក៏បានបន្ថែមថា “ផ្អែកលើប្រភពគួរឱ្យទុកចិត្តបាន យោធាថៃមានបំណងប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកទឹកដីនៅទីតាំងចំនួន១៧ ផ្សេងទៀត ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតីនៃប្រទេសកម្ពុជា”។

អំពើរបស់ថៃជាការបង្ហាញឯកភាពប្រជាជាតិអាស៊ានដែរ ឬទេ?
អស់ជាច្រើនទស្សវត្សរ៍មកហើយ ដែលអាស៊ានបានលើកកម្ពស់ចក្ខុវិស័យ “សហគមន៍តែមួយ”។ ប៉ុន្តែនៅពេលប្រទេសពីរដែលជាសមាជិកឈ្លោះគ្នា គោលការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុងរបស់ប្លុកនេះបានរួញ “ខ្វិន” រួចទៅហើយ ពោលគឺមិនអាចធ្វើការសម្រេចចិត្តជាគ្រួសាររួមគ្នាមួយបានឡើយ។

តួនាទីសម្របសម្រួលអាស៊ានខ្សោយ៖
ខណៈពេលដែលកម្ពុជាបានប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសមហាអំណាចធំៗរួមទាំងសហរដ្ឋអាម៉េរិក និងប្រទេសចិន និងទៅកាន់ប្រធានអាស៊ានឆ្នាំ២០២៥ ថៃនៅតែប្រកែកថា បញ្ហានេះទុកដោះស្រាយដោយទ្វេភាគី។ ការដែលមិនអាចទប់ស្កាត់ទង្វើរបស់ថៃបានបែបនេះ បានបង្ហាញឱ្យឃើញថា “សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ និងធម្មនុញ្ញអាស៊ាន” គ្មានប្រសិទ្ធភាពឡើយ។

អាស៊ានមុខសំប៉ែត៖
ថៃបានប្រើយន្តហោះចម្បាំង F-16 យន្តហោះគ្មានមនុស្សបើក និងកាំភ្លើងធុនធ្ងន់ដើម្បីសម្លាប់មនុស្ស បង្ករបួស និងបង្កើតវិនាសកម្មដទៃទៀតដល់ជនស៊ីវិល និងជនភៀសសឹកយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា។ ក្រុមអ្នកសង្កេតការណ៍ព្រមានថា អំពើហឹង្សាបែបនេះអាចធ្វើឲ្យខូចកេរ្តិ៍ឈ្មោះអាស៊ានដែលតែងប្រកាសថាជាតំបន់មានស្ថិរភាពនិងសន្តិភាព និងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិនបរទេស។

ការងារអាស៊ានត្រៀមក្រៀមស្វិត៖
ជំនួសឱ្យការជំរុញសមាហរណកម្មសេដ្ឋកិច្ច គម្រោងហេដ្ឋារចនាសម្ព័ន្ធ ឬក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង មេដឹកនាំអាស៊ានមួយចំនួននឹងលែងទុកចិត្តគ្នាដោយសារតែជម្លោះរវាងទីក្រុងភ្នំពេញ និងទីក្រុងបាងកក។ អ្នកវិភាគព្រមានថា ភាពតានតឹងរយៈពេលយូរនៃជម្លោះ អាចពន្យឺតដំណើរការសមាហរណកម្មសេដ្ឋកិច្ចតំបន់ និង “ផ្តល់ឱកាសឱ្យមហាអំណាចខាងក្រៅអាចបំបែកបំបាក់ផ្ទៃក្នុងអាស៊ាន” ដែលពេលនោះថៃជាអ្នកទទួលខុសត្រូវចំពោះមុខអាស៊ានដែលមានអាយុជាងកន្លះសតវត្សរ៍មកនេះ។

ផលប៉ះពាល់ហួសឆ្ងាយពីសមរភូមិ៖
ពាណិជ្ជកម្មនិងទេសចរណ៍រវាងកម្ពុជានិងថៃត្រូវបានរំខានរួចទៅហើយ។ ការកើនឡើងនូវជាតិនិយមរវាងប្រទេសទាំងពីរកំពុងរឹតបន្តឹងទំនាក់ទំនងឆ្លងព្រំដែន និងធ្វើឱ្យអន្តរាយដល់ការជំរុញសហគមន៍អាស៊ាន គឺទំនាក់ទំនងរវាងប្រជាជន និងប្រជាជនក្នុងតំបន់។

ជាពេលវេលាដែលអាស៊ានត្រូវកែទម្រង់ ឬយ៉ាងណា?
វិបត្តិនេះបានធ្វើឱ្យមានការជជែកដេញដោលជាថ្មីអំពីសមត្ថភាពគ្រប់គ្រងជម្លោះរបស់អាស៊ាន។ អ្នកវិភាគនិយាយថា ប្រសិនបើគ្មានយន្តការខ្លាំងជាងនេះទេ អាស៊ាននឹងប្រឈមការបាត់បង់ “មជ្ឈភាព” របស់ខ្លួនលើសន្តិសុខក្នុងតំបន់។ ប៉ុន្តែអ្នកខ្លះអះអាងថា ជម្លោះកម្ពុជា-ថៃ អាចជាការដាស់តឿនមួយ ដោយបង្ខំអាស៊ានឱ្យពង្រឹងស្ថាប័ន និងប្ដេជ្ញាចិត្តឡើងវិញក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។
សរុបមក ផលវិបាកនានា និងក្តីកង្វល់ទាំងអស់ខាងលើគួរតែសៀតចូលទៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដទៃទៀតនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ប៉ុន្តែភាពមិនប្រាកដប្រជានៃអំណាចពីរក្នុងប្រព័ន្ធនយោបាយថៃ រវាងរដ្ឋាភិបាល និងយោធា តើអាស៊ានគួរធ្វើការជាមួយថៃយ៉ាងដូចម្តេច? ហើយគួរពិចារណាចាត់ទុកថៃ ជាប្រទេសមីយ៉ាន់ម៉ាទីពីរដែលដឹកនាំដោយរបបយោធា ឬយ៉ាងណា?

ដោយ៖ ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា

អត្ថបទដែលជាប់ទាក់ទង