ក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជនជ្រាបពី គណនី Ekka Mnus ខាងលើ រាល់ការផុសរបស់គាត់គ្មានបញ្ជាក់ព័ត៌មានយោធិន។

ក្រសួងការពារជាតិ បានសន្និដ្ឋានថា ជាគណនី ក្លែងក្លាយ ដែលគោលបំណងចង់បាន Views, និងកេងផលចំណេញពីបងប្អូនប្រជាពលរដ្ឋ ។
ក្រសួងការពារជាតិ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ត្រូវត្រួតពិនិត្យប្រភពព័ត៌មានពិតប្រាកដពីគណនីផ្លូវការ របស់ក្រសួងការពារជាតិ៕

