ឯកឧត្តម អ៊ួង ចន្ទី ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ ទូលព្រះបង្គំជាខ្ញុំ អ៊ួង ចន្ទី ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ សូមព្រះបរមរាជានុញ្ញាតផ្ញើសារថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ត្រូវនិងថ្ងៃអាទិត្យ ១៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងឱកាសដ៏មហានក្ខត្តឫក្ស៊នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយ ព្រះសព្ទសាធុការពរបវរមហាប្រសើរ សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ ដើម្បីព្រះអង្គយាងបំពេញ ព្រះរាជបូជនីយកិច្ចជូនជាតិមាតុភូមិ និងប្រជានុរាស្ត្ររបស់ព្រះអង្គ។
ទូលព្រះបង្គំយើងខ្ញុំ សូមវន្ទាឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ព្រមទាំងទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមព្រះអង្គអភិបាលគ្រងរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្ដេចទ្រង់ព្រះប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ព្រះកាយពលមាំមួន ដើម្បីទ្រង់គង់ប្រថាប់ក្នុងសិរីរាជសម្បត្តិយូរអង្វែង សម្រាប់ជាម្លប់ ត្រជាក់នៃព្រះរាជាណាចក្រកម្ពុជាដ៏រុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ៕
